backup og meta

ម៉ាក់​ៗ​ត្រូវ​ដឹង​! ផ្លុំ​អាហារ​ឲ្យកូនអាច​ចម្លង​មេរោគ​ដល់​​កូន

ម៉ាក់​ៗ​ត្រូវ​ដឹង​! ផ្លុំ​អាហារ​ឲ្យកូនអាច​ចម្លង​មេរោគ​ដល់​​កូន

ការ​ថែទាំ​ទារក​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​​ ហើយ​វា​ទាមទារ​ឲ្យ​យើង​មាន​ភាព​​អំណត់​អត់​ធ្មត់​ ​ក៏​ដូចជា​​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ។​ ពេល​ខ្លះ​ សកម្មភាព​សាមញ្ញ​ៗ​​​​ និង​ទម្លាប់​ប្រចាំថ្ងៃ​មួយ​ចំនួន​ ក៏​អាច​​​​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​ក្មេង​ផង​ដែរ​។​ ជាក់ស្ដែង​ ​ការ​ផ្លុំ​អាហារ​​មុន​ពេល​​បញ្ចុក​ទារក​ ក៏​អាច​បំផ្លាញ​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ក្មេង​ មុន​ពេល​ដែល​ពួក​គេ​ដុះ​ធ្មេញ​ទៅ​ទៀត​។

១.​ ហេតុ​អ្វី​ទើប​យើង​​ត្រូវ​ជៀសវាង​​ផ្លុំ​អាហារ​ឲ្យ​​ទារក​?

​​​ម៉ាក់​ៗ​ប្រហែល​ជា​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​​ដឹង​ថា​ បាក់តេរី​ដែល​បណ្ដាល​ឲ្យ​ពុក​ធ្មេញ​ ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​​បាន​។​ ប្រសិនបើ​យើង​មាន​​ដង្កូវស៊ីធ្មេញ​ ​ហើយ​ផ្លុំ​អាហារ​ឲ្យ​ទារក​នោះ​ ​បាក់តេរី​​​​ដែល​ចេញ​ពី​មាត់​របស់​យើង អាច​ចម្លង​ទៅ​​កាន់​ទារក​បាន​។ ជា​ទូទៅ​ កូន​តូច​​មិន​មាន​បញ្ហា​ធ្មេញប្រហោង​​ ​បង្ក​ឡើង​ដោយ​បាក់តេរី​ Streptococcus Mutans​ នៅ​ពេល​ដែល​ពួក​គេ​កើត​​មក​នោះ​ទេ​។​ ​ជាក់ស្ដែង​ បាក់តេរី​​មួយ​ប្រភេទ​នេះ​​ អាច​​ធ្វើ​ឲ្យ​កើត​មាន​​ធ្មេញប្រហោង​ នៅ​ពេល​ដែល​​វា​បន្សល់​ទុក​អាស៊ីដ​​​ដែល​ទៅ​ប៉ះ​នឹង​កម្ទេចកំទី​ដែល​នៅ​ជាប់​ធ្មេញ​​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​ទារក​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​​ ធ្មេញ​​នឹង​វិវត្ត​​​ទៅ​ជា​ប្រហោង​​ នៅ​​មុន​ពេល​ដែល​ទារក​ដុះ​ធ្មេញ​ទៅ​ទៀត​ ព្រម​ទាំង​ក្លាយ​ទៅ​ជា​​បញ្ហា​ពុក​ធ្មេញ​ថែម​ទៀត​ផង​។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ កុមារ​ភាគ​ច្រើន​​ឆ្លង​បាក់តេរី Streptococcus Mutans​ ពី​ម្ដាយ​របស់​ពួក​គេ​ ហើយ​ជា​ទូទៅ​ ​បាក់តេរី​នេះ​​សាយភាយ​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​​ផ្លុំ​អាហារ​ឲ្យ​កូន​ៗ​ ញ៉ាំ​អាហារ​​ដោយ​ប្រើ​ស្លាបព្រា​តែ​មួយ​ និង​ថើប​មាត់​របស់​​ទារក​។​

ផ្លុំអាហារ២

២. ​ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​ទារក​ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​វិធីសាស្ត្រ​ដូច​ខាងក្រោម​នេះ​

  • ព្យាយាម​​កុំ​ផ្លុំ​អាហារ​របស់​ទារក​ និង​មិន​ត្រូវ​ប្រើប្រាស់​ស្លាបព្រា​ ឬ​​កែវ​ទឹក​រួម​គ្នា​ឡើយ​។
  • អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​។​
  • ជូត​មាត់​របស់​ទារក​ជា​ញឹកញាប់​ ជាមួយ​នឹង​កំណាត់​សើម​ ស្អាត​ល្អ ដើម្បី​កុំ​ឲ្យ​បាក់តេរី​មាន​ឱកាស​លូតលាស់​បាន​។
  • ជូត​អណ្ដាត​ ធ្មេញ និង​ថ្ពាល់​របស់​ទារក​ជា​ប្រចាំ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ

អាលែកហ្ស៊ីទឹកដោះគោ​ និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូសលើទារក​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 27

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម