backup og meta

អាហារ​ទាំង​នេះ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​កូនតូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 09, 2021

    អាហារ​ទាំង​នេះ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​កូនតូច

    ពិត​ណាស់​ ប្រូតេអ៊ីន​​គឺ​ចាំបាច់​ណាស់​នៅ​ក្នុង​របប​អាហារ​របស់កូន​ ពីព្រោះ​វា​ជួយ​ដល់​សុខភាព​នៃ​​កោសិកា​ ជាលិកា​ និង​សរីរាង្គ​​ខណៈ​ពេល​ដែល​ទារក​​កំពុង​លូតលាស់​។​ ​ប្រភព​ខ្លះ​នៃ​ប្រូតេអ៊ីន​​ ត្រូវ​បាន​ចាត់​ទុក​ថា​​​ជា​ប្រូតេអ៊ីន​ពេញលេញ​ ប៉ុន្តែ​ខ្លះ​ទៀត​ត្រូវ​រួម​បញ្ចូល​ជាមួយ​នឹង​អាហារ​ដែល​​មាន​​ជាតិ​ប្រូតេអ៊ីន​ដូច​គ្នា​។ ជា​ទូ​ទៅ​ ប្រភព​ប្រូតេអ៊ីន​ពេញលេញ​ជា​ច្រើន​​ គឺ​ជា​អាហារ​ដែល​​ស័ក្ដិសម ​សម្រាប់​ទារក ដែល​អាច​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​ពួក​គេ​បាន​ នៅ​ពេល​​កូន​មាន​វ័យ​សម​ល្មម​។

    ​​​. ស៊ុត

    ស៊ុត​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រូតេអ៊ីន​ពេញលេញ​ ហើយ​ម៉ាក់​ៗ​ក៏​អាច​វាយ​ស៊ុត​ផ្នែក​​ក្រហម​ឲ្យ​ម៉ត់​ល្អ​ និង​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ស៊ុត​​ផ្នែក​ស​ ​មិន​គួរ​ឲ្យ​ទារក​ញ៉ាំ​ឡើយ​ លុះត្រាតែ​ពួក​គេ​​អាយុ​បាន​មួយ​ខួប​សិន។​ នៅ​ក្នុង​ករណី​ដែល​សមាជិក​ក្នុង​គ្រួសារ​​អាលែកហ្ស៊ី​ជាមួយ​នឹង​ស៊ុត​ ម៉ាក់​ៗ​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ និង​តាមដាន​ថា​តើ​ទារក​មាន​ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​ដែរ​ឬ​យ៉ាង​ណា​។​

    . អាហារ​​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ

    អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ដូច​ជា​​ទឹក​ដោះ​គោ​ ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​ គឺ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដ៏​ច្រើន​សន្ធឹកសន្ធាប់។​ ម៉ាក់​ៗ​គប្បី​ផ្ដល់​អាហារ​ប្រភេទ​នេះ​ដល់​កូន​ នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​៨​ខែ​ឡើង​ទៅ​។​​​ប្រសិនបើ​​អា​អូន​កើត​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី​ ​ម៉ាក់​ៗ​ត្រូវ​បញ្ឈប់​ការ​ផ្ដល់​អាហារ​ប្រភេទ​នេះ​ដល់​ពួក​គេ​ភ្លាម​ៗ​។ បន្ថែម​ពី​នេះ​ ទារក​ដែល​មាន​អាយុ​ក្រោម​១​ឆ្នាំ​ គួរ​តែ​បន្ត​បំបៅ​ទឹក​ដោះ​គោ​ ឬ​ទឹក​ដោះ​ម្ដាយ​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ ហើយ​នៅ​ពេល​ដែល​កូន​អាយុ​បាន​១​ខួប​ឡើង​ទៅ​ ម៉ាក់​ៗ​គួរ​ផ្ដល់​ទឹក​ដោះ​គោ​ស្រស់​ដល់​កូន​ ដែល​ជា​ប្រភព​ប្រូតេអ៊ីន​ពេញលេញ​ដ៏​ល្អ​បំផុត​។​ មួយ​វិញ​ទៀត​ ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​អាច​ជា​អាហារ​សម្រន់​ ឬ​ជា​អាហារ​សុខភាព​ ដើម្បី​ជួយ​បំពេញ​តម្រូវការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​សម្រាប់​កូន​។

    អាហារូបត្ថម្

    . សាច់​មាន់

    ជាមួយ​គ្នា​នេះ​ដែរ​ ​សាច់​មាន់​មាន​រសជាតិ​ស្រាល​ជាង​សាច់​ដទៃ​​ទៀត​ ហើយ​វា​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ពេញ​លេញ​ដ៏​ល្អ​មួយ​សម្រាប់​​​កូនតូច​​​ផង​ដែរ​​។ ចូរ​កាត់​សាច់​មាន់​ជា​ដុំ​តូច​ៗ​ ដើម្បី​កុំ​ឲ្យ​កូន​​ស្លាក់​។​ ​មាន់​ដុត​ អាំង​ ​គឺ​ជា​បច្ចេកទេស​ចម្អិន​ដែល​មិន​បន្ថែម​ខ្លាញ់​ និង​កាឡូរី​​មិន​ចាំបាច់​ទៅ​ក្នុង​អាហារ​របស់​កូន​ និង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​កូន​​។​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម