backup og meta

ជម្រើសផ្លែឈើល្អៗ ម៉ាក់ប៉ាយកមកធ្វើអាហារសម្រន់ឆ្ងាញ់មាត់ឲ្យអាអូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 09, 2021

    ជម្រើសផ្លែឈើល្អៗ ម៉ាក់ប៉ាយកមកធ្វើអាហារសម្រន់ឆ្ងាញ់មាត់ឲ្យអាអូន

    អាហារ​សម្រន់​ទារក បន្ថែម​ពី​លើ​ការ​បៅ​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​ចាំ​បាច់​ត្រូវ​ផ្ដល់​ឲ្យ​អា​អូន​អាយុ​ចាប់​ពី​៦ខែ​ឡើង ។ ម៉ាក់​ប៉ា​មិន​បាច់​ល្វីង​មុខ ទៅ​ទិញ​អាហារ​ទារក​នៅ​តាម​ទីផ្សារ​មក​ឲ្យ​កូន​ញ៉ាំ​ទេ គ្រាន់​តែ​ផ្ដល់​ផ្លែ​ឈើ​ងាយ​រក​ប៉ុន្មាន​មុខ​នេះ​ឲ្យ​អា​អូន សម្បូរ​ទាំង​សារធាតុ​ចិញ្ចឹម និង​រសជាតិ​ឆ្ងាញ់ ហើយ​ធម្មជាតិ​ពិតៗទៀត។

    ផ្លែឈើ​ល្អៗ អាច​ធ្វើ​អាហារ​សម្រន់​ទារក​

    ១. ផ្លែ​ប៊ើរ

    ដើម្បី​ធ្វើ​អាហារ​សម្រន់​ទារក​ពី​ផ្លែប៊ើរ យើង​ត្រូវ​យក​ផ្លែ​ពាក់​កណ្ដាល ចិញ្ច្រាំឲ្យ​ម៉ដ្ដ រួច​លាយ​ទឹក​១-២ ​កូន​ស្លាប​ព្រា ឲ្យ​ខាប់​បន្តិច​ជា​ការ​ស្រេច។ ផ្លែ​ប៊ើរសម្បូរ​ដោយ​វីតាមីន E និង​ជាតិ​ខ្លាញ់​ល្អ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ក្នុង​ការ​លូតលាស់​របស់​កូន។

    ២. ផ្លែ​ស្វាយ

    ផ្លែ​ស្វាយ ជា​ផ្លែ​ងាយ​ស្រួល​រក​បំផុត​មួយ សូម្បី​តែ​ផ្ទះ​គ្នា​យើង​ខ្លះ​ក៏​មាន​ដាំ​ដែរ។ ប៉ុន្តែដើម្បី​ធ្វើ​អាហារ​សម្រន់​ទារក យើង​ត្រូវ​យក​ផ្លែ​ស្វាយ​ទុំ​មួយ ក្រឡុក​ឲ្យ​ម៉ដ្ដ (អាច​លាយ​ទឹក​បន្តិច​ក៏​បាន ឬ​អត់​ក៏បាន) ដួស​ដាក់​កូន​ចាន​សម្រាប់​បញ្ចុក​អា​អូន​ជា​ការ​ស្រេច (ងាយៗ)។ ក្រៅ​ពី​មាន​ពណ៌​លឿង​ស្រស់​ពេញ​ភ្នែក​ហើយ វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​ ជួយពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។

    ៣. ផ្លែ​ចេក

    ផ្លែ​ចេក​ទុំ ជា​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​ទារក ដោយ​គ្រាន់​តែ​កិន​វា​ឲ្យ​ម៉ដ្ដ ឬ​ចាស់​ៗ​យើង​ចូល​ចិត្ត​កោស​សាច់​ចេក​ទុំ ហើយ​បញ្ចុក​អា​អូន​។ ផ្លែ​ចេក​ទុំ​មាន​រសជាតិ​ផ្អែម និង​ងាយ​ស្រួល​សម្រាប់​ក្រពះ​កូន​រំលាយ ហើយ​វា​ក៏​ពោរពេញ​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម និង​វីតាមីន​ផ្សេងៗ​ដែរ។

    ៤. ផ្លែ​ម្នាស់

    ដើម្បី​យក​ម្នាក់​ធ្វើ​អាហារ​សម្រន់​ទារក យើង​ត្រូវ​ចិត​សំបក និង​ភ្នែក​ចេញ​ឲ្យ​ស្អាត រួច​កិន​វា​ឲ្យ​ម៉ដ្ដ​ជា​ការ​ស្រេច។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​អាច​យក​វា​ទៅ​លាយ​ជាមួយ​យាអ៊ួរ​គ្មាន​រសជាតិ (Greek yogurt) ឲ្យ​អា​អូន​ក៏​ជា​ជម្រើស​ល្អ​ដែរ។

    ចំណាំ៖ ក្រៅ​ពី​ផ្លែ​ឈើ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​យក​ផ្លែ​ឈើ​ដទៃ​មក​ធ្វើ​អាហារ​សម្រន់​ទារក​ក៏​បាន​ដូច​ជា ផ្លែ​ប៉ោម ផ្លែ​គីវី ឬ​ពពួក​ប៊ើរី ព្រោះ​ផ្លែឈើ​ធម្មជាតិ​គ្រប់​មុខ​សុទ្ធ​តែ​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ដល់​រាងកាយ​ទារក។ ប៉ុន្តែ ម៉ាក់​ប៉ា​ក៏​ត្រូវ​តាម​ដាន​រាល់​ពេល​ផ្ដល់​អាហារ​សម្រន់​ឲ្យ​កូន ក្រែង​អា​អូន​អាច​អាលែកហ្ស៊ី​នឹង​អាហារ​ណា​មួយ។

    អាហារសម្រន់ទារក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម