backup og meta

សារធាតុចិញ្ចឹមក្នងទឹកដោះគោស្រស់ និងម្សៅទឹកដោះគោ មួយណាល្អជាង?

សារធាតុចិញ្ចឹមក្នងទឹកដោះគោស្រស់ និងម្សៅទឹកដោះគោ មួយណាល្អជាង?

ទឹកដោះគោ មានចាប់ពីប្រភេទស្រស់ រហូតដល់ប្រភេទម្សៅ។ អ៊ីចឹង តើសារធាតុ​ចិញ្ចឹមក្នុង​ទឹកដោះគោស្រស់ និង​ទឹកដោះគោ​ម្សៅ​យក​ឆុង​ផឹក ខុសគ្នា​ដែរ​ទេ? “Hello គ្រូពេទ្យ” នឹងបកស្រាយប្រាប់!

១- សារធាតុចិញ្ចឹមក្នុង​ម្សៅទឹកដោះគោ និងទឹកដោះគោស្រស់

ទាំង​ទឹក​ដោះ​គោ​ស្រស់ និង​ម្សៅ​ទឹក​ដោះ​គោ​ សុទ្ធ​តែ​មាន​ផ្ទុក​នូវ​សារ​ធាតុ​ចិញ្ចឹម​​ចាំបាច់​សម្រាប់​តម្រូវ​ការ​ក្នុង​រាង​កាយ ឯ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកដោះគោ​​ទាំង​ពីរប្រភេទនេះ ​គឺ​ស្ទើរ​តែ​ដូច​គ្នា។ ទឹក​ដោះ​គោ​ស្រស់ និង​ទឹក​ដោះ​គោ​ម្សៅមួយ​ពែង ​អាច​ផ្តល់​ថាម​ពល​ឲ្យ​យើង​ប្រហែល ៨០ កាឡូរី  ប្រូតេអ៊ីនសរុប ៨ ក្រាម និង​ជាតិ​កាល់​ស្យូម​សរុប​ដល់​ទៅ ៣០% នៃ​តម្រូវ​ការ​​ប្រចាំថ្ងៃ​របស់​រាង​កាយ។

២- អត្ថប្រយោជន៍ពីទឹកដោះគោស្រស់

បើ​និយាយ​ពី​ក្រុម​វីតាមីន B ក្នុង​ទឹក​ដោះ​គោ​ស្រស់​ មាន​បរិមាណ​ច្រើន​ជាង​តិច​តួច​ បើ​ធៀប​នឹង​ម្សៅ​ទឹក​ដោះ​គោ។ ​ទឹក​ដោះ​គោ​ស្រស់​មួយ​ពែង មាន​វីតាមីន B12 ១,២ មីក្រូក្រាម និង​វីតាមីន B5 ០,៩ មិល្លីក្រាម។ ឯ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ ​មាន​ផ្ទុក​វីតាមីន B12 ០,៩ មីក្រូក្រាម និង​វីតាមីន B5 ០,៨ មិល្លីក្រាម។ វីតាមីន B5 អាច​ជួយ​រក្សា​ភ្នាស​កោសិកា​ឲ្យ​មាន​សុខ​ភាព​ល្អ​ ស្របពេល​​វីតាមីន B12 មាន​នាទី​សំខាន់ដឹក​ជញ្ជូន​អុក​ស៊ី​ហ្សែនក្នុង​គ្រាប់​ឈាម​ឲ្យ​បាន​គ្រប់​គ្រាន់។

គុណ​សម្បត្តិ​ជាតិ​ផូស្វ័រ និង​សេឡេញ៉ូម​ក្នុង​ទឹក​ដោះ​គោ​ស្រស់ ​ក៏​មាន​ប្រយោជន៍​ជាង​​ម្សៅ​ទឹក​ដោះ​គោ​ដូច​គ្នា។ សារ​ធាតុ​រ៉ែ​ទាំង​ពីរ​នេះ​ ល្អ​ខ្លាំង​សម្រាប់​ភ្នាស​កោសិកា ការ​រំលាយ​អាហារ មុខ​ងារ​អង់​ស៊ីម និង​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត។ ក្នុង​ទឹក​ដោះ​គោ​ស្រស់​ មាន​ជាតិ​សេឡេញ៉ូម​ប្រហែល ៧,៦មីក្រូក្រាម និង​សារ​ធាតុ​ផូស្វ័រ ៤៧ មិល្លីក្រាម។ ឯ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​វិញ​ មាន​ផ្ទុក​សារ​ធាតុ សេឡេញ៉ូមត្រឹម ៦,៣​មីក្រូក្រាម និង​ផូស្វ័រ ២៧ មិល្លីក្រាមប៉ុណ្ណោះ។

៣- អត្ថប្រយោជន៍នៃម្សៅទឹកដោះគោ

ទឹក​ដោះ​គោ​ស្រស់​ មិន​អាច​រក្សា​ទុក​បាន​យូរ​ទេ​ ស្រប​ពេល​ទឹក​ដោះ​គោម្សៅ អាច​រក្សា​បាន​យូរ​ជាង។ ម្សៅ​ទឹក​ដោះ​គោ​ មិន​ចាំ​បាច់​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​ទូទឹក​កក​ទេ និង​អាច​រក្សា​គុណ​ប្រយោជន៍​សារធាតុ​ចិញ្ចឹម​របស់​វា​បាន​យូរទៀតផង​។ ម្សៅ​ទឹក​ដោះ​គោ ​ក៏​មិន​ថ្លៃ​ដូច​ទឹក​ដោះ​គោ​ស្រស់​ដែរ។

គុណប្រយោជន៍ពីទឹកដោះគោ Hello គ្រូពេទ្យ

៤- មួយណាសមស្របសម្រាប់ខ្លួនយើងផ្ទាល់

ទឹក​ដោះ​គោ​ទាំង​ពីរ​ប្រភេទ ​ផ្តល់​នូវ​តម្លៃ​សារធាតុចិញ្ចឹម​ស្ទើរតែ​ដូច​គ្នា។ បើយើង​​មិន​សូវ​ចូល​ចិត្ត​ផលិត​ផល​ចម្រាញ់​ស្រាប់​នោះ​ ទឹក​ដោះ​គោ​ស្រស់ ​គឺ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ ហើយ​ម្យ៉ាង ទឹកដោះស្រស់​គ្មានដាក់​សារធាតុ​រក្សា​គុណភាព​អាហារ និងសារធាតុសម្លាប់មេរោគ។

តែបើ​សិន​ជាយើង​​ជាគិត​ពី​តម្លៃ និង​ពេល​វេលា​វិញ​នោះ​ គួរ​​ជ្រើស​យក​ម្សៅ​ទឹក​ដោះ​គោ​ប្រសើរ​ជាង ព្រោះ​បើ​យើង​ចង់​ធ្វើ​ភេសជ្ជៈប្រូតេអ៊ីន​ផឹក​ដោយ​ខ្លួន​ឯង ​ដូច​ជា ​ទឹក​​ក្រឡុកជាដើម​នោះ ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ ល្អ​ជាង​ទឹក​ដោះ​គោ​ស្រស់។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Nutritional Differences of Fresh and Powder Milk

https://www.healthydietbase.com/the-nutritional-differences-of-fresh-and-powder-milk/

6 Solid Benefits of Soy Milk, and 2 Drawbacks to Consider

https://www.livestrong.com/article/425074-soy-milk-advantages-and-disadvantages/

All About Soy Milk: Nutrition, Benefits, Risks, and How It Compares With Other Milks

https://www.everydayhealth.com/diet-nutrition/pros-cons-soy-milk/

កំណែ​ប្រែបច្ចុប្បន្ន

03/11/2021

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាលែកហ្ស៊ីទឹកដោះគោ​ និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូសលើទារក​

ចង់ឲ្យកូនផឹកទៅមានសុវត្ថិភាព កុំយកទឹក ៤ ប្រភេទនេះមកឆុងទឹកដោះគោឲ្យសោះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម