backup og meta

កូនអាយុប៉ុន្មានទើបអាចឲ្យញ៉ាំទឹករ៉ែបាន? ពិតជាមានប្រយោជន៍ដល់កូន?

កូនអាយុប៉ុន្មានទើបអាចឲ្យញ៉ាំទឹករ៉ែបាន? ពិតជាមានប្រយោជន៍ដល់កូន?

ជា​ទូទៅ​អូន​តូចៗ​មិន​គួរ​ញ៉ាំ​ទឹក​រហូត​ទាល់​តែ​ពួក​គេ​មាន​អាយុ ​៦ ​ខែ​ព្រោះ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ពួក​គេ​អាច​ទទួល​ជាតិ​ទឹក​ដែល​ត្រូវ​ការ​តាម​រយៈ​ទឹក​ដោះ ម៉ាក់ៗ​ឬ​ទឹក​ដោះ​គោ​ ទោះ​បី​ជា​ស្ថិត​ក្រោម​អាកាសធាតុ​ក្ដៅ​ក៏​ដោយ។ នៅ​ពេល​ដែល​អូន​តូចៗ​មាន​​អាយុ ​៦​ ខែ​ ​ប៉ាម៉ាក់​អាច​ឲ្យ​ញ៉ាំ​ទឹក​នៅ​ពេល​ដែលកូន​ស្រេក ប៉ុន្តែ​ហាម​ឲ្យ​ច្រើន​ពេក​ព្រោះ​អាច​ធ្វើ​ឲ្យ​អូនៗ​ឈឺ​ពោះ​ឬ​ធ្វើ​ឲ្យ​ពួក​គេ​មិន​ឃ្លាន​អាហារ។ នៅ​ពេល​បាន​អាយុ​មួយ​ខួប ​អូន​តូចៗ​អាច​ញ៉ាំ​របស់​រឹង​ និង​ញ៉ាំ​ទឹក​ដោះ​គោ​សុទ្ធ​បាន​ហើយ​ នោះម៉ាក់ៗ​​ក៏​អាច​ឲ្យ​អូន​តូចៗ​ញ៉ាំ​ទឹក​តាម​ចិត្ត​ចង់​បាន​ដែរ។

ហេតុ​អ្វី​បាន​ជា​មិន​ត្រូវ​ឲ្យ​អូន​តូចៗ​អាយុ​៦​ខែ​ និង​តិច​ជាង​នេះ​ញ៉ាំ​ទឹក?

ការ​ផ្ដល់​ទឹក​ឲ្យ​អូន​តូចៗ​ដែល​មាន​អាយុ​តិច​ជាង​ ៦​ ខែ​ក្នុង​បរិមាណ​ទឹក​លើស​លុប​អាច​ប៉ះពាល់​ដល់​សមត្ថភាព​រាងកាយ​​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​ការ​បំបៅ​ដោះ​ ឬ​ទឹក​ដោះ​គោ។ ម៉្យាងទៀត ការឲ្យ​អូនតូចៗ​ញ៉ាំទឹក​នៅអាយុតិចជាង ៦​ ខែ ​ក៏​អាច​ឲ្យ​ពួក​គេ​ណែន​ពោះ​ធ្វើ​ឲ្យ​មិន​ឃ្លាន​អាហារ។ ក្នុង​ករណី​ខ្លះ​អូន​តូចៗ​ដែលញ៉ាំ​ទឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​​ពុល​ជាតិ​ទឹក​ជា​លទ្ធផល​ឲ្យ​មាន​ការ​ប្រកាច់​ និង​សន្លប់​ក៏​ថា​បាន។ ការ​ពុល​ជាតិ​ទឹក​កើត​ឡើង​នៅ​ពេល​បរិមាណ​ទឹក​លើស​លុប​លាយ​ជាមួយ​កំហាប់​​សារធាតុ​​សូដ្យូម​​ក្នុង​​រាងកាយ​​ដែល​​ទៅ​បង្អាក់​ដល់​អតុល្យភាព​អេឡិចត្រូលីត្រ​ និង​ធ្វើ​ឲ្យ​ជាលិកា​ប៉ោង​ហើម។​

អត្ថបទពាក់ព័ន្ធ៖ 

តើ​អាច​លាយ​ទឹក​ជាមួយ​ម្សៅ​ទឹក​ដោះ​គោ​បាន​ទេ?

ចម្លើយ​គឺ​ទេ​មួយ​ម៉ាត់​យ៉ាង​ខ្លី។ ហាម​ព្យាយាម​លាយ​ម្សៅ​ទឹក​ដោះ​គោ​មួយ​ទឹក។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​ការ​ឆុង​ម្សៅ​ទឹក​ដោះ​គោ ​និង​ប្រើប្រាស់​នូវ​បរិមាណ​ទឹក​ដែល​បាន​ណែនាំ។ ការ​ថែម​ទឹក​ច្រើន​ពេក​ទៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​មិន​ត្រឹម​​តែ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​ពុល​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ ​ហើយ​​ក៏​អាច​រារាំង​​រាងកាយ​មិន​ឲ្យ​ទទួលបាន​សារធាតុ​ចិញ្ចឹម​ពី​ម្សៅ​ទឹក​ដោះ​គោ​ផង​ដែរ។

តើ​គួរ​ធ្វើ​ដូច​ម្ដេច​ប្រសិន​បើ​អូន​តូចៗ​ខ្វះ​ជាតិ​ទឹក?

ក្នុង​ករណី​ខ្លះ​ប្រសិន​បើ​អូន​តូចៗ​មាន​ជំងឺ​រលាក​ក្រពះ​ ពោះវៀន​ ​គ្រូ​ពេទ្យ​នឹង​ណែនាំ​ឲ្យ​អូន​តូចៗ​ញ៉ាំ​ទឹក​អេឡិចត្រូលីត្រ​ដូចជា ​Pedialyte​ ឬ ​Infalyte​ ដើម្បី​ជួយ​បង្ការ​កង្វះ​ជាតិ​ទឹក។

អត្ថបទពាក់ព័ន្ធ៖

តើ​អូន​តូចៗ​អាច​ញ៉ាំ​ទឹក​កាបូណាត​ ឬ​ទឹក​រ៉ែ​ធម្មជាតិ​បាន​នៅ​ពេល​ណា?

គ្រូពេទ្យ​បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​ចាំ​រហូត​ទាល់​អូន​តូចៗ​មាន​អាយុ​ហោច​ណាស់​ ២ ​ឆ្នាំ។ ជាតិ​រ៉ែ​ដែល​មាន​ក្នុង​ទឹក​រ៉ែ​ធម្មជាតិ​ជាទូទៅ​គឺ​ជា​សារធាតុ​សូដ្យូម ​កាល់ស្យូម​ និង​រ៉ែផ្សេងៗ​។ ធាតុ​ផ្សំ​ជាក់លាក់​គឺ​អាស្រ័យ​ទៅ​លើ​ដំណាក់​កាល​ក្នុង​ការ​ផលិត​ដ៏​ជាក់លាក់​មួយ។ ដូច្នេះ​ ​ពិត​ជា​ពិបាក​បែងចែក​នូវ​អ្វី​ដែល​អូនៗ​​ទទួល​បាន។ ទឹក​រ៉ែ​ខ្លះ​អាច​មាន​​សារធាតុ​សូដ្យូម​ជ្រុល​ និង​សារធាតុ​រ៉ែផ្សេង​ទៀត​​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ ​តម្រង​នោម​របស់​ក្មេង​​មិន​អាច​ទទួល​យក​បាន។ ទឹក​កាបូណាត​គឹ​មិន​សក្ដិសម​នោះ​ទេ​ព្រោះ​វា​ធ្វើ​ឲ្យ​​អូនៗ​ឧស្សាហ៍មានអាការៈ​​ខាក​ស្ដោះ ​និង​ភើ​ព្រម​ទាំង​ឈឺ​ពោះ ​និង​មិន​ស្រួល​ខ្លួន។

ក្រោយ​គម្រប់​ខួប​ ២ ​ឆ្នាំ​ហើយ​ អូន​តូចៗ​​អាច​ញ៉ាំ​ទឹក​ជាតិ​រ៉ែ​ម្ដង​ម្កាល​បាន​ព្រោះ​តម្រង​នោម​ពួក​គាត់​បាន​ធំធាត់​ដើម្បី​ត​ទល់​ជាមួយ​ជាតិ​រ៉ែ​ ដែល​មក​បំពេញ​ហើយ។ ប៉ុន្តែ​ក៏​មិន​ត្រូវ​ជឿ​ពេក​ដែរ​ទៅ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ថា​ជាតិ​រ៉ែ​មាន​អត្ថ​ប្រយោជន៍​​ច្រើន​សម្រាប់​កុមារ​តូចៗ។ វា​គ្មាន​គុណ​សម្បត្តិ​ច្បាស់​លាស់​លើស​ពី​ទឹក​​ធម្មតា​នោះ​ទេ​ ហើយ​សុវត្ថិភាព​ក៏​មិន​ធានា​បាន​ដែរ។​​

ចំណែក​ភេសជ្ជៈ​កាបូណាត (ទឹកមានជាតិហ្គាស) ​ក៏​មិន​ល្អ​សម្រាប់​សុខភាព​អូន​តូចៗ​នោះ​ទេ​ សូម្បី​ក្រោយ​អាយុ​២​ឆ្នាំ​ក៏​ដោយ​ព្រោះ​សារធាតុ​កាបូណាត​អាច​ធ្វើ​ឲ្យ​ឈឺ​ពោះ​គ្រប់​វ័យ​ទាំង​អស់។ នៅ​ពេល​ដែល​អូន​តូចៗ​មាន​ភាព​សុខ​ស្រួល​ក្នុង​ការ​ញ៉ាំ​ទឹក​កាបូណាត​ហើយ​ពួក​គេ​នឹង​មាន​ទំនោរ​ចង់​ញ៉ាំ​តែ​ទឹក​កាបូណាត ​ឬ​សូដា​ដែល​ភេសជ្ជៈ​ទាំង​នេះ​រួម​បញ្ចូល​នូវ​បរិមាណ​ច្រើន​នៃ​សារធាតុ​សូដ្យូម ​ស្ករ​ រសជាតិ​សប្បនិម្មិត ​ឬ​សារធាតុ​គីមី​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ផ្សេង​ទៀត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

When can babies drink water? http://www.babycenter.com/404_when-can-babies-drink-water_1368488.bc. Accessed January 9, 2017.

 

When can my baby drink carbonated or mineral water. http://www.babycenter.com/404_when-can-my-baby-drink-carbonated-or-mineral-water_1368487.bc Accessed January 9, 2017.

 

កំណែ​ប្រែបច្ចុប្បន្ន

09/07/2020

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចូលចិត្តឲ្យកូនញ៉ាំបាយឆ្អែតប៉ោងពោះ អាចរីកក្រពះពោះវៀនទេ?

ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម