backup og meta

ប៉ាម៉ាក់មានកូន​អាយុចន្លោះ១-២ ឆ្នាំ គួរដឹង​តិចនិកចិញ្ចឹម​កូន​ទាំងនេះ

ប៉ាម៉ាក់មានកូន​អាយុចន្លោះ១-២ ឆ្នាំ គួរដឹង​តិចនិកចិញ្ចឹម​កូន​ទាំងនេះ

ម៉ាក់ប៉ា​ដែល​មាន​កូន​អាយុ​ ១-២ ​ឆ្នាំ​អាច​នឹង​មាន​អារម្មណ៍​ពិបាក​ក្នុង​ការ​ថែទាំ​កូន​ ព្រោះ​ក្មេង​ចន្លោះ​អាយុ​នេះ​​នៅ​បន្ត​លូតលាស់ ហើយ​​តម្រូវការ​ប្រចាំ​ថ្ងៃ និង​សកម្មភាព​ក៏​ផ្លាស់ប្ដូរ​ដែរ។ ដូចនេះ​ហើយ​អត្ថបទ​នេះ​នឹង​លើក​ឡើង​ពីគន្លឺះ​ខ្លះៗ​សម្រាប់​ម៉ាក់ប៉ា​ក្នុង​ការ​ថែទាំ​កូន​អាយុ​ ១-២ ​ឆ្នាំ​។

របប​អាហារ

យោង​តាម​សមាគម​សុខភាព​បេះដូង​អាមេរិក (AHA) ចំនួន​កាឡូរី​ដែល​ក្មេង​ត្រូវការ​ប្រចាំ​ថ្ងៃ ​គឺ​មាន​ភាព​ខុសគ្នា​ទៅ​តាម​ក្មេង​នីមួយៗ និង​សកម្មភាព​របស់​ពួក​គេ។ ប៉ុន្តែ​ AHA បាន​សន្មត​ថា​ក្មេង​អាច​នឹង​ត្រូវការ​កាឡូរី​ចន្លោះ​ពី​ ៩០០-១២០០ ​កាឡូរី​ក្នុង​មួយ​ថ្ងៃ។ ភាគច្រើន​ក្មេង​អាយុ​ ១​ ឆ្នាំ​ត្រូវការ​ប្រហែល​ ១ ០០០ ​កាឡូរី​ក្នុង​មួយ​ថ្ងៃ ហើយ​កាឡូរី​នេះ​ត្រូវ​បាន​បែង​ចែក​ក្នុង​អាហារ​បី​ពេល និង​អាហារសម្រន់​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ។ ពេល​ខ្លះ​ក្មេង​អាច​នឹង​ញ៉ាំ​​ច្រើន​នៅ​ពេល​ព្រឹក និង​មិន​ឃ្លាន​នៅ​អាហារ​ពេល​ល្ងាច​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​អាច​នឹង​មាន​ភាព​ខុស​ប្លែក ​ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ។ ជាទូទៅ ក្មេង​ដែល​មិន​មាន​អាលែកហ្ស៊ី​នឹង​អាហារ​​គួរ​មាន​របប​អាហារ​ដែល​មាន​សាច់ ពពួក​សណ្ដែក គ្រាប់​ធញ្ញជាតិ ទឹកដោះគោ បន្លែ និង​ផ្លែឈើ។

សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្តល់​តិចនិក​ខ្លះ៖​

  • គួរ​ឲ្យ​កូន​ផឹក​ទឹក ឬ​ទឹកដោះគោ និង​ចៀសវាង​ទឹក​ផ្លែឈើ​ព្រោះ​ទឹក​ផ្លែឈើ​មាន​ជាតិ​ស្ករ​ខ្ពស់
  • គួរ​ផ្តល់​អាហារសម្រន់​ល្អៗ​ដូចជា​ផ្លែឈើ​ស្រស់ និង​ផ្លែឈើ​ក្រៀម។

ការ​ធ្វើ​សកម្មភាព

ក្មេង​គួរ​ធ្វើ​សកម្មភាព​យ៉ាង​តិច​ ៣០​ នាទី​ក្នុង​មួយ​ថ្ងៃ។ សកម្មភាព​ទាំង​នេះ​មិន​ចាំបាច់​ជា​សកម្មភាព​ស្មុគស្មាញ​អ្វី​ទេ​ ដោយ​ម៉ាក់ប៉ា​ចំណាយ​ពេល​នាំ​កូន​ចេញ​ទៅ​ក្រៅ ឬ​ដើរ​នៅ​តាម​សួន​ក៏​បាន​ដែរ។ តាម​ពិត​ទៅ​ការ​ធ្វើ​សកម្មភាព​មិន​មែន​ជា​រឿង​ពិបាក​សម្រាប់​ក្មេង​ទេ ​ព្រោះ​ការ​លេង​គឺ​ជា​ការ​ធ្វើ​សកម្មភាព​សម្រាប់​ពួកគេហើយ​។ ម៉្យាងទៀត​ការ​លេង​អាច​ជួយ​ក្មេង​ឲ្យ​រៀន​ពី​ពណ៌ តួ​លេខ ការ​ដោះ​ស្រាយ​បញ្ហា និង​គំនិត​ច្នៃ​ប្រឌិត​របស់​ពួកគេ។ ក្មេង​មួយ​ចំនួន​នឹង​ពិបាក​ក្នុង​ការ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍ និង​ផ្ដោត​​ទៅ​លើ​រឿង​អ្វី​មួយ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ផ្ដោត​អារម្មណ៍​ និង​អាកប្បកិរិយា​របស់​ពួកគេ​អាច​គ្រប់គ្រង​បាន​ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សាកល្បង​សកម្មភាព​ថ្មីៗ។

យ៉ាង​ណា​មិញ ក្មេង​ខ្លះ​ទៀត​អាច​នឹង​ចូល​ចិត្ត​តាម​ម៉ាក់ ឬ​ប៉ា ដូចនេះ​ម៉ាក់ប៉ា​អាច​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​ខ្លះៗ​ដែល​កំពុង​​ធ្វើ​​​ដូចជា​ការ​ធ្វើ​ការងារ​ផ្ទះ​។ ការងារ​ផ្ទះ​សម្រាប់​ក្មេង​អាច​ជា​ការ​រៀប​ចំ​ប្រដាប់​លេង​របស់​ពួកគេ​ជាដើម។

ការ​គេង

ម៉ាក់ប៉ា​ដឹង​ហើយ​ថា​ក្មេង​ត្រូវការ​គេង​ច្រើន ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិន​ល្អ និង​រញ៉ាំរញ៉ូវ។ ក្មេង​ចន្លោះ​អាយុ​នេះ​ត្រូវការ​គេង​១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដូចនេះ​គួរ​ឲ្យ​កូន​គេង​ថ្ងៃ និង​ចូល​គេង​នៅ​ពេល​ព្រលប់។ ក្មេង​ខ្លះ​អាច​នឹង​ត្រូវការ​គេង​ថ្ងៃ​២ដង​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​ប្រសិនជា​ម៉ាក់ប៉ា​ឃើញ​ថា​​កូន​មិន​គេង​នៅ​ម៉ោង​គេង​ថ្ងៃ​របស់​ពួកគេ ឬ​មើល​ទៅ​មិន​ហត់​នៅ​​ម៉ោង​ដដែល​នោះ ក្មេង​អាច​នឹង​ត្រូវ​គេង​ថ្ងៃ​តែ​ម្ដង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ការ​គេង​ថ្ងៃ​របស់​ក្មេង​អាច​មាន​រយៈពេល​ពី​ ២-២​ ម៉ោង​កន្លះ និង​ការ​គេង​ពេល​យប់​គួរ​មាន​រយៈពេល ​១២ ​ម៉ោង។

គ្រឿង​អេឡិចត្រូនិក

ម៉ាក់ប៉ា​គួរ​កាត់បន្ថយ​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក​របស់​ក្មេង​មិន​ថា​ទូរស័ព្ទ ឬ​ទូរទស្សន៍​ទេ។ ម៉្យាងទៀត ប៉ាម៉ាក់​កុំ​បើក​ទូរទស្សន៍​ចោល​ឲ្យ​ក្មេង ​ព្រោះ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​រៀន។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/parenting-advice-for-toddlers-289861

កំណែ​ប្រែបច្ចុប្បន្ន

28/08/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បន្លែ ផ្លែឈើទាំងនេះ​ល្អ​ខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ

ផ្តល់អាហារឲ្យកូនលឿនពេក មុនអាយុ៦ខែ មានផលប៉ះពាល់ច្រើន ហើយបើយឺតជាងហ្នឹងក៏មិនល្អដែរ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម