backup og meta

ផ្តល់អាហារឲ្យកូនលឿនពេក មុនអាយុ៦ខែ មានផលប៉ះពាល់ច្រើន ហើយបើយឺតជាងហ្នឹងក៏មិនល្អដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 14, 2020

    ផ្តល់អាហារឲ្យកូនលឿនពេក មុនអាយុ៦ខែ មានផលប៉ះពាល់ច្រើន ហើយបើយឺតជាងហ្នឹងក៏មិនល្អដែរ

    ផ្តល់អាហារឲ្យកូនលឿនពេក មុនអាយុ៦ខែ មានផលប៉ះពាល់ច្រើន ហើយបើយឺតជាងហ្នឹងក៏មិនល្អដែរ

    តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ទាល់​តែ​ទារក​អាយុ​បាន ៦ខែ ទើប​យើង​អាច​ផ្តល់​បបរ​ខាប់​គ្រប់​គ្រឿង បន្ថែម​ពី​លើ​ទឹក​ដោះ​ម្តាយ​ឲ្យ​កូន​បាន។

    ទោះ​យ៉ាង​ណា​មាន​ម៉ាក់ៗ​មួយ​ចំនួន​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន​នៅ​មុន​អាយុ ៦ខែ ដែល​បញ្ហា​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​ផ្នែក​អាហារូបត្ថម្ភ​អះអាង​ថា ការ​ធ្វើ​បែប​នេះ ជា​ការ​យល់​ខុស​របស់​ឪពុក​ម្តាយ។ លោក​ជំទាវ​បន្ថែម​ថា តាម​ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ទឹក ដោះ ម្តាយ​មាន​គុណ​ប្រយោជន៍​ល្អ រហូត​ដល់ ៦ខែ មាន​ន័យ​ថា គ្រប់​សារជាតិ​ចិញ្ចឹម គ្រប់​បរិមាណ​ដែល​ទារក​ត្រូវ​ការ មិន​ចាំបាច់​ថែម​ថយ​អាហារ ឬ​ទឹកដោះ ក្នុង​អំឡុង៦​ខែ​ដំបូង​នៃ​ជីវិត គឺ​ឲ្យ​កូន​បៅ​តែ​ទឹកដោះ​ម្តាយ​គ្រប់​គ្រាន់​ហើយ។

    លោក​ជំទាវ​ថា បើ​សិន​ម៉ាក់​ប៉ា​ផ្តល់​អាហារ​ផ្សេងៗ​ឲ្យ​កូន​មុន​ពេល​អាយុ៦ខែ អាច​ឲ្យ​នៅ​ពេល​កូន​អាយុ ៣ ឬ៤ខែ ទី១ ធ្វើ​ឲ្យ​ការ​ផលិត​ទឹកដោះ​កាន់​តែ​ថយ កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ ទី២ អាហារ​ដែល​ផ្តល់​កូន អាច​អត់​មាន​គុណភាព អត់​មាន​សារជាតិ​ចិញ្ចឹម​ល្អ​ដូច​ទឹកដោះ​ម្តាយ​នោះ​ទេ អាច​ធ្វើ​ឲ្យ​ទារក​ប្រឈម​ទៅ​នឹង​កង្វះ​អាហារូបត្ថម្ភ ឬ​អាហារ​មិន​ស្អាត មិន​ល្អ​ទៀត អាច​ឲ្យ​កូន​ប្រឈម​ទៅ​នឹង​ជំងឺ​រាករូស និង​ជំងឺ​មួយ​ចំនួន​ទៀត។

    ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​ម្តាយ​ផ្តល់​អាហារ​កូន​ឲ្យ​យឺត​ពេក មាន​ន័យ​ថា កូន​អាយុ​៦ខែ​ហើយ នៅ​តែ​មិន​ទាន់​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន ក៏​មិន​ល្អ​ប៉ុន្មាន​ដែរ។ “ខ្ញុំ​ធ្លាប់​ចុះ​ទៅ​ជួប​ម្តាយៗ សួរ កូន​អាយុ ៧-៨ខែ​ហើយ ឲ្យ​បបរ​កូន​ញ៉ាំ​នៅ? គាត់​ឆ្លើយ​ថា នៅ​ផង កូន​ខ្ញុំ​ចូល​ចិត្ត​តែ​អង្គាម​ដោះ អ៊ីចឹង​យូរ​ពេក​អត់​ល្អ​ដែរ”។

    ហេតុ​អី​បាន​អត់​ល្អ លោក​ជំទាវ​ថា ចាប់​ពី៦ខែ​ទៅ មិន​មែន​ថា​ទឹកដោះ​ម្តាយ​អន់​គុណ​ភាព​នោះ​ទេ ទឹក​ដោះ​ម្តាយ​នៅ​តែ​ល្អ សារធាតុ​ចិញ្ចឹម​នៅ​តែ​មាន គ្រាន់​តែ​វា​មិន​គ្រប់​គ្រាន់​សម្រាប់​ទារក មាន​ន័យ​ថា ចាប់​ពី​អាយុ ៦ខែ​ទៅ កូន​ទៅ​ត្រូវ​ការ​ទ្វេ​គុណ ដើម្បី​ឲ្យ​កូន​លាស់​បាន​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម