ការតាមដានសភាពជំងឺរបស់កូនពិតជាចាំបាច់ និងគួរតែស្វែងយល់ជាមួយអ្នកជំនាញ ដើម្បីដឹងពីការលូតលាស់ និងសុខភាពរបស់កូន។ ក្នុងនោះដែរលោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯកទេសទូទៅបានណែនាំឲ្យម៉ាក់ប៉ាសង្កេត និងស្វែងរកពីមូលហេតុជំងឺមួយចំនួន ព្រមទាំងការមិនញ៉ាំអាហារ ឬញ៉ាំហើយតែមិនឡើងទម្ងន់របស់កូន។
អាការៈស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហម អាចជារោគសញ្ញារបស់ជំងឺសាហាវៗមួយចំនួន ដូចនេះត្រូវនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុ និងការព្យាបាលទាន់ពេលវេលា។ ការសង្កេតមើលថា តើកូនស្លេកស្លាំង ឬអត់នោះ ម៉ាក់ប៉ាអាចដឹងតាមរយៈកូនមានអាការៈ នឿយហត់ ខ្សោយ ដង្ហក់ ឆាប់ហត់ជាងធម្មតា ដកដង្ហើមញាប់ សាច់ស្បែកឡើងស្លេក ឬលឿង ពណ៌ខុសប្រក្រតីពីស្បែកដើម។ មួយវិញទៀតអាចសង្កេតលើបបូរមាត់ ឬផ្នែកក្នុងត្របកភ្នែកខាងក្រោម តែបើសិនចង់ដឹងច្បាស់លាស់ ត្រូវជោះឈាមពិនិត្យមើលពណ៌ និងចំនួនរបស់គ្រាប់ឈាមក្រហម។
កង្វះអាហារូបត្ថម្ភនេះ អាចមកពី ២ ករណីទី១ កូនមិនបានញ៉ាំអាហារល្អៗសម្បូរជីវជាតិ ព្រោះតែជីវភាពខ្វះខាត និងទី២ មកពីមិនដឹងពីប្រភេទចំណីអាហារល្អសម្រាប់កូន ទាំងដែលជីវភាពសមគួរ។ ដូចនេះគួរតែទៅជួបអ្នកជំនាញ ដើម្បីសាកសួរពីព័ត៌មានចំណីចំណុកល្អសម្រាប់ការលូតលាស់ និងសុខភាពកូន។
៣- កូនមិនញ៉ាំចំណីអាហារ
បញ្ហានេះអាចមកពីចំណីអាហារដែលកូនមិនចូលចិត្ត ឬមិនធ្លាប់ញ៉ាំ ដូចនេះដើម្បីកែប្រែទម្លាប់ យើងអាចទៅពិភាក្សាជាមួយក្រុមអ្នកជំនាញ ដើម្បីបង្ហាត់បង្ហាញពីរបៀបរៀបចំចំណីចំណុកឲ្យកូនចង់ញ៉ាំ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕