backup og meta

ដំឡូង​បារាំង​​មាន​ប្រយោជន៍​ច្រើន​​ដល់កូន ប៉ា​ម៉ាក់​គួរដឹង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 19, 2021

    ដំឡូង​បារាំង​​មាន​ប្រយោជន៍​ច្រើន​​ដល់កូន ប៉ា​ម៉ាក់​គួរដឹង​

    ​ដំឡូង​បារាំង​សំបូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត​ ព្រម​ទាំង​ផ្ដល់​ថាមពល​គ្រប់គ្រាន់​ដល់កូន​ដែល​កំពុង​លូតលាស់​។​ ពិត​ណាស់​ បន្លែមើម​មួយ​ប្រភេទ​នេះ​មាន​សុវត្ថិភាព​បំផុត​ និង​អាច​​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​ដំបូង​គេ​ នៅ​ពេល​ដែល​កូន​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹងបាន​​។​ ដំឡូង​បារាំង​​ដុត​​ ឬ​ចំហុយ​​មិន​ត្រឹមតែ​ជា​​ប្រភព​​​នៃ​កាបូអ៊ីដ្រាត​ចម្រុះ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ប្រូតេអ៊ីន​​ចម្រុះ​ និង​វីតាមីនC​ផង​ដែរ​។​ ដើម្បី​កុំ​ឲ្យ​បាត់បង់​សារធាតុ​ចិញ្ចឹម​ ម៉ាក់​ៗ​មិន​គួរ​ចម្អិន​ដំឡូង​បារាំង​ដោយ​ការ​ចៀន​នោះ​ទេ​។​

    អត្ថប្រយោជន៍​សុខភាព​នៃ​ដំឡូង​បារាំង​ចំពោះ​ទារក​មាន​ដូច​ខាង​ក្រោម​៖

    ១. ជួយ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​​

    ​​​​​​ដំឡូង​បារាំង​អាច​ជួយ​អភិវឌ្ឍ​សុខភាព​ក្រពះ​ពោះវៀន​​កូនតូច​បាន​យ៉ាង​អស្ចារ្យ​។​ ជាក់​ស្ដែង ដំឡូង​បារាំង​អាច​ជួយ​ដល់​ការ​លូតលាស់​បាក់តេរី​ល្អ​។​ រី​ឯ​បរិមាណ​​នៃ​ជាតិ​ស្ករ​Alkaline​ ដែល​មាន​នៅ​ក្នុង​ដំឡូង​បារាំង​​ ក៏​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​អាស៊ីដ​នៅ​ក្នុង​រាងកាយ​​​របស់​កូនថយ​ចុះ​​ថែម​ទៀត​ផង​។

    ២. ​មាន​គុណប្រយោជន៍​ចំពោះ​ស្បែក​អា​អូន​

    ​​ជាមួយ​គ្នា​នេះ​ដែរ​ ដំឡូង​បារាំង​មាន​ម្សៅ​ធញ្ញជាតិ​ ​វីតាមីន​C ​និង​អង់ស៊ីម​ជា​ច្រើន​​ទៀត​ ដែល​អាច​ការពារ​ និង​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​បាន​យ៉ាង​ល្អ​។

    ៣. កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​

    ​ប្រភេទ​ដំឡូងបារាំង​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​Anthocyanins ជា​សារធាតុ​ពណ៌​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។​ វា​អាច​ជួយ​កូន​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។​ ដូច្នេះ​ហើយ​ ការ​បញ្ចូល​ដំឡូង​បារាំង​ទៅ​ក្នុង​របប​អាហារ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ដំឡូងបារាំង២

    ចំណុច​មួយ​ចំនួន​ដែល​ម៉ាក់​ៗ​ត្រូវ​ចងចាំ​ ពេល​​ឲ្យ​កូន​​ញ៉ាំ​ដំឡូង​បារាំង​

    ​​​​ដំឡូងបារាំង​​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ក៏​ពិត​មែន​ ប៉ុន្តែ​ម៉ាក់​ៗ​គប្បី​អនុវត្ត​តាម​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ទើប​ជា​ការ​ប្រសើរ​។

    • លាង​សម្អាត​ និង​បក​សំបក​ដំឡូង​ឲ្យ​បាន​សព្វ​ល្អ
    • ឲ្យ​កូន​ចាប់ផ្ដើម​ញ៉ាំ​ដំឡូងបារាំង​ឆ្អិន​​ដែល​កិន​ម៉ត់​ល្អ​ចំនួន​ពីរ​បី​ស្លាបព្រា​​​ និង​មិន​ត្រូវ​ឲ្យ​ពួក​គេ​ញ៉ាំ​ច្រើន​ពេក​នោះ​ទេ​
    • បញ្ចូល​ដំឡូង​បារាំង​ដែល​ចំហុយ​ ឬ​ដុត​ទៅ​ក្នុង​របប​អាហារ​របស់​កូន និង​ចៀសវាង​ដំឡូង​បារាំង​ស្ងោរ​ ពីព្រោះ​នៅ​ពេល​ដែល​យើង​ស្ងោរ​ ដំឡូងបារាំង​នឹង​បាត់បង់​សារធាតុ​ចិញ្ចឹម​ភាគ​ច្រើន​​ទៅ​តាម​ទឹក​​ជា​មិន​ខាន​។​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម