backup og meta

ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 04, 2019

    ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន

    កូន​ក្មេង​កាលណា​យើង​ថែទាំ​បាន​ដិត​ដល់ និង​បំប៉ន​អាហារ​រូបត្ថម្ភ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត នោះ​ច្បាស់​ជា​លូតលាស់​បាន​ល្អ រាងកាយ​មាំមួន ឯ​បញ្ញា​ស្មារតី​ក៏​វាង​វៃ​ទៀត។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្នែក​ខាង​ប្រដាប់​រំលាយ​អាហារ នឹង​រៀប​រាប់​លម្អិត​អំពី​អាហារូបត្ថម្ភ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​កុមារ ដើម្បី​ជា​ចំណេះ​ដឹង​ដល់​ម៉ាក់ប៉ា​​ដែល​មាន​កូន​តូចៗ។

    ១- អ្វី​ទៅ​ជា​អាហារូបត្ថម្ភ

    ជា​សារជាតិ​បំប៉ន​ទាំង​អស់​ដែល​មាន​តួនាទី​សម្រាប់​សាង​សង់​រាងកាយ ទាំង​ផ្នែក​កាយ​សម្បទារ និង​បញ្ញា​ស្មារតី។

    ២- ប្រភព​សំខាន់ៗ​នៃ​អាហារូបត្ថម្ភ

    អាហារូបត្ថម្ភ មាន​ប្រភព​ផ្សេង​គ្នា ហើយ​មុខងារ និង​អត្ថ​ប្រយោជន៍​របស់​វា​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ។ ទឹក​ដោះ​ម្តាយ​ជា​ប្រភព​អាហារូបត្ថម្ភ​សំខាន់​បំផុត ក្រៅ​ពី​នោះ​វា​មាន​ប្រភព​មក​ពី៖

    – សាច់ ស៊ុត ៖ ជា​ប្រភព​ប្រូតេអ៊ីន និង​​ជាតិ​ដែក ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ។

    – បន្លែ៖ បន្លែ​ ជា​ប្រភព​វីតាមីន ជាតិ​រ៉ែ​ និង​ជាតិ​សរសៃ​ល្អ​បំផុត ជួយ​សម្រួល​ការរំលាយអាហារ ការពារ​កុមារ​ពី​ជំងឺ​ផ្សេងៗ។

    – ធញ្ញជាតិ៖ ជា​ប្រភព​ល្អ​បំផុត​នៃ​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​ដែក ជួយ​ដល់​ការ​ប្រឆាំង​អុកសុីតកម្ម​ក្នុង​រាង​កាយ និង​​ជា​ប្រភព​សម្បូរ​សារធាតុ​រ៉ែ​ច្រើន​ ដែល​ជួយ​កាត់បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង ជំងឺធាត់ និង​ជំងឺ​មហារីក​មួយ​ចំនួន។

    – ផ្លែឈើ៖ ជា​ប្រភព​វីតាមីន ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ សម្រួល​ការ​លូតលាស់​ និង​ជួយ​ឲ្យ​កោសិកា​ ក៏​ដូច​ជា​សរីរាង្គ​ដំណើរ​ការ​បាន​ល្អ។

    ៣- សារៈ​សំខាន់​នៃ​អាហារូបត្ថម្ភ​ចំពោះ​កុមារ

    សារៈ​សំខាន់​នៃ​អាហារូបត្ថម្ភ​ចំពោះ​កុមារ គឺ​ជួយ​​សាង​សង់​រាង​កាយ​ឲ្យ​រីក​ធំ​ធាត់ និង​ជួយ​បង្កើន​ការ​លូតលាស់​ខួរក្បាល ធ្វើ​ឲ្យ​ក្មេង​ឆ្លាត​វាងវៃ។អាហារូបត្ថម្ភ​មួយ​ចំនួន​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​កុមារ​ឲ្យ​រឹងមាំ មិន​ងាយ​ឆ្លង​ជំងឺ។

    ៤- ផល​ប៉ះពាល់​កង្វះ​អាហារូបតម្ភ​ចំពោះ​កុមារ

    – ស្គមរីងរៃ

    – ហើម

    – ខ្វះជាតិទឹក ស្បែកស្ងួតគ្មានសំណើម

    – មិនលូតកម្ពស់

    – ឈឺច្រើន

    – ខួរក្បាល​អត់វិវត្ត

    – ​ខ្សោយ​បញ្ញា​ស្មារតី។

    អត្ថបទពាក់ព័ន្ធ៖

  • កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ
  • ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច?
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម