backup og meta

កូនតូចនិយាយពាក្យអសុរោះ ប៉ាម៉ាក់ត្រូវដោះស្រាយម៉េច?​

កូនតូចនិយាយពាក្យអសុរោះ ប៉ាម៉ាក់ត្រូវដោះស្រាយម៉េច?​

ប៉ាម៉ាក់​អាច​ចម្លែក​ចិត្ត​បើ​យើង​មិន​ដែល​ប្រើ​ពាក្យ​អាក្រក់ អសុរោះ ឬ​ពាក្យ​​ជេរ​ នៅ​ក្នុង​គ្រួសារ​ តែ​កូន​តូច​របស់​យើង​បែរជា​ចេះជេរ​យើង ឬ​អ្នក​ដទៃ​ទៅ​វិញ។ ធម្មតា​ក្មេង​​អាច​មិន​ដឹង​ថា​ពាក្យ​ដែល​គេ​កំពុង​ប្រើជា​ពាក្យ​អាក្រក់ ឬជា​ពាក្យ​ក្នុង​ន័យ​ជេរ នរណា​ម្នាក់​នោះ​ទេ ទំនងជា​គេ​គិត​ថា​ជា​ពាក្យ​ថ្មី ឬ​ទើប​បាន​ឮ ហើយ​ក៏​យក​មក​ប្រើ​។ ដូច​នេះ ប៉ា​ម៉ាក់​ត្រូវ​ដឹង​តិច​និក​មួយ​ចំនួន​នេះ​ដើម្បី​អប់​រំ​កូន​កុំ​ឲ្យ​ប្រើ​ពាក្យ​មិន​ល្អ អសុរោះ​​​ទាំងនេះ។

.កុំទាន់​ប្រតិកម្ម​នឹង​កូន​ភ្លាមៗ​

ពេល​កូន​យើង​ប្រើ​ពាក្យ​ជេរ​ ឬ​អសុរោះ​ក្នុង​កាលៈទេសៈ​ណាមួយ ទំនង​ជាកូន​គិតថា៖

  • វាជា​ពាក្យ​ថ្មី កំប្លែង​ គួរឲ្យ​ចង់និយាយ
  • កូន​អាច​បង្ហាញ​ពី​អារម្មណ៍​ខឹង ដោយ​បាន​ឃើញ​មនុស្ស​ធំ​ធ្វើ​ដូច​នេះពេល​មាន​អារម្មណ៍​មិន​ល្អ​ ឬ​ខឹង​។
  • កូន​ចង់បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ធំ

បើ​កូន​យើង​ប្រើ​ពាក្យ​មិន​សមរម្យ អសុរោះ​ដើម្បី​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ម៉ាក់ៗ​កុំ​ទាន់​ឆ្លើយ​តប​ទៅ​កូន​ភ្លាមៗ​​ ការ​ធ្វើ​ដូច​នេះ​អាច​ធ្វើ​ឲ្យ​កូន​ឈប់​និយាយ​ពាក្យ​មិន​ល្អ​ទៀត និង​ធ្វើ​ឲ្យ​កូន​ដឹង​ថា​ការ​ប្រើ​ពាក្យ​មិន​ល្អ មិន​មែន​ជា​វិធី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ​។

. សួរ​កូន​​ដោយ​ចិត្ត​ត្រជាក់​ថា​ម៉េច​បាន​ប្រើ​ពាក្យ​នេះ?

បន្ទាប់​ពី​យើង​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​ពាក្យ​នេះ​រួច​​ហើយ យើង​ក៏​គួរ​ចាប់​ផ្ដើម​សួរ​កូន​ថា​ហេតុអ្វី​បានជា​កូន​និយាយ​ពាក្យ​មិន​ល្អ​ទាំង​នេះ។ ប៉ាម៉ាក់​កុំ​សួរ​សំណួរ​ដោយ​ត្រង់ៗ​ពេក​អី ដោយ​អាច​សួរ​កូន​ថា​ «កូន​មាន​អារម្មណ៍​យ៉ាង​ម៉េច បាន​ជា​និយាយ​ពាក្យ​មិន​ល្អ​ចេញ​មក?»​

ចម្លើយ​របស់​កូន​អាច​នឹង​ថា​ព្រោះ​តែ​គិត​ថា​គេ​ចូល​ចិត្ត​ពាក្យ​ហ្នឹង ស្ដាប់​ទៅ​ដូច​ចង់​និយាយ​តាម ឬ​ក៏​គេ​មាន​អារម្មណ៍​ខឹង​ជា​ដើម​។​

. ទទួល​យក​ចម្លើយ​រ​បស់​កូន និង​ផ្ដល់​ដំណោះ​ស្រាយ

បន្ទាប់​ពី​ដឹង​ពី​មូល​ហេតុ​ដែល​កូន​និយាយ​ពាក្យ​មិន​ល្អ​ហើយ យើង​គួរ​តែ​រក​វិធី​​​ប្រាប់​កូនឲ្យ​ចេះ​ប្រើ​ពាក្យ​សមរម្យ​និយាយ​ជំនួស​វិញ​។

បើសិនជា​កូន​គិត​ថា​ពាក្យ ជេរ អសុរោះ ជា​ពាក្យ​គួរ​ឲ្យ​ចង់​និយាយ យើង​គួរ​តែ​ប្រាប់​កូន​ថា​ពាក្យ​ទាំងនោះ​ជា​ពាក្យ​សម្រាប់​តែ​មនុស្ស​ធំ​ប្រើ​ប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះ យើង​មិន​បាច់​ពន្យល់​វែង​ឆ្ងាយ​ក៏​បាន​ ព្រោះ​ថា​ក្មេង​តូចៗ​មិន​សូវ​ជា​យល់​បាន​ច្រើនទេ បើ​យើង​ពន្យល់​ស្មុគ​ស្មាញ​ពេក​។

និយាយពាក្យ​មិនល្អ

ប៉ុន្តែ​បើ​កូន​យើង​ប្រើ​ពាក្យ ជេរ​ ព្រោះតែ​ពួកគេ​ខឹង យើង​គូរ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​និយាយ​ពាក្យ​សមរម្យ​ជំនួស​វិញ ដោយ​អាច​ប្រាប់​ថា​ពេល​កូន​ខឹង កូន​គួរ​និយាយ «ខ្ញុំ​មាន​អារម្មណ៍​ខឹង​ ព្រោះ…» ជា​ដើម។​

ដោយ​ឡែក​បើ​កូន​ប្រើ​ពាក្យ​មិន​ល្អ ឬ​ជេ​រ​នរណា​ម្នាក់ យើង​ក៏​ត្រូវ​តែ​ប្រាប់​កូន​កុំ​ឲ្យ​និយាយ​ពាក្យ​នេះ​ដែរ​ ដោយ​អាច​ពន្យល់​កូន​ថា​ការ​ជេរ​ ឬ​ប្រើ​ពាក្យ​អសុរោះ​លើ​​អ្នក​ដទៃ​ ស្មើ​នឹង​​យើង​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់​ ជា​ដើម​។

. ហាម​ប្រើពាក្យ​អសុរោះ​ក្នុង​ផ្ទះ

កូន​តូច​អាច​នឹង​ងាយ​ស្រួល​ណែនាំ​មិន​ឲ្យ​និយាយ​ពាក្យ​អសុរោះ បើ​នៅ​ក្នុង​ផ្ទះ​មាន​ទម្លាប់​មិន​នេះ​និយាយ​ពាក្យ​ទាំងនេះ មិន​ថា​ចាស់ ឬ​ក្មេង​។ មួយ​វិញ​ទៀត​ យើង​អាច​ប្រាប់​កូន​ពី​ពាក្យ​អសុរោះ​មួយ​ចំនួនដែល​កូន​បាន​ឮ​ពីខាង​ក្រៅ ឬ​ពាក្យ​អសុរោះ​ផ្សេង​ទៀត ​ដល់​កូន​បាន​ដឹង និង​ប្រាប់​កូន​មិន​ឲ្យ​ប្រើ​ពាក្យ​ទាំង​នេះ មិន​ថា​នៅ​ទី​ណា​ក៏​ដោយ​។

. លើក​សរសើរ​កូន​

ប៉ាម៉ាក់​កុំ​ភ្លេច​និយាយ​សរសើរ​កូន នៅ​ពេល​ណាមួយ​កូ​ន​ចេះ​ប្រើ​ពាក្យ​សមរម្យ​ក្នុង​ការ​បង្ហាញ​អារម្មណ៍​។ យើង​ត្រូវ​ពន្យល់​កូន​បន្ថែម​ដែរ ថា​កូន​អាច​និយាយ​ពាក្យ​សមរម្យ ដើម្បី​បង្ហាញ​អារម្មណ៍​បាន មិនមែន​មាន​តែ​ពាក្យ​អសុរោះ​នោះ​ទេ ពេល​យើង​ចង់​បង្ហាញ​អារម្មណ៍​ក្រោធ​ខឹង​ចេញ​មក​ក្រៅ​នោះ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://hellodoctor.com.ph/parenting/preschooler/growth-development-preschooler/stop-child-saying-bad-words/

កំណែ​ប្រែបច្ចុប្បន្ន

10/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ទោះមិនប្រើដៃប្រើជើង ឬរំពាត់ ក៏អាចចិញ្ចឹមកូនឲ្យមានចរិតល្អបាន ជាមួយតិចនិកនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម