កាលពីសម័យមុនតិចនិកបង្រៀនក្មេងៗផ្តោតតែលើចំណេះដឹង ភាសា លេខគណិតវិទ្យាជាដើម ដែលទាំងអស់នេះទាក់ទងនឹងការហ្វឹកហាត់ខួរក្បាលខាងឆ្វេង គេនិយមហៅថា IQ។ ដោយឡែកដើម្បីឆ្លើយតបទៅនឹងការអប់រំសម្រាប់សតវត្សទី២១ លោកសាស្ត្រាចារ្យ Makoto SHICHIDA ស្ថាបនិក SHICHIDA Method បានលើកឡើងថា ការអប់រំខួរក្បាលខាងស្តាំមានសារៈសំខាន់ និងតួនាទីចាំបាច់បំផុត។
លោកថា ការអប់រំខួរក្បាលស្តាំ គឺជាអប់រំដែលនឹងជួយបណ្តុះ និងអភិវឌ្ឍកុមារដល់បេះដូង និងចិត្តគំនិតរបស់ពួកគេ ពោលគឺត្រូវផ្តល់ឲ្យក្មេងចេះគិត ពិចារណាល្អិតល្អន់ វែងឆ្ងាយពីខ្លួនឯង ដែលពាក្យបច្ចេកទេសហៅថា EQ ជាជាងការរៀនសូត្រដោយផ្តោតតែលើចំណេះដឹង និងការពិត។
លោកស្រី សរ មន្ថា នាយិកាសាលាអប់រំកុមារតូច SHICHIDA បានពន្យល់ថា IQ មកពីពាក្យពេញថា Intelligence Quotient ជាពិន្ទុសរុបបានមកពីការធ្វើតេស្តស្តង់ដារជាច្រើនធ្វើឡើងដើម្បីវាយតម្លៃបញ្ញាមនុស្ស ដែលអ្នកដែលមាន IQ ខ្ពស់ភាគច្រើនជាមនុស្សពូកែខាងភាសាវិទ្យាសាស្ត្រ ឬគណិតវិទ្យាជាដើម។ ក្មេងដែលមាន IQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងឆ្វេង។
ចំណែក EQ មកពីពាក្យពេញថា Emotional Quotient ឬ Emotional Intelligence សំដៅទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ គំនិតច្នៃប្រឌិតរបស់មនុស្ស ក្នុងការស្គាល់អារម្មណ៍ខ្លួនឯង និងអ្នកដទៃ ហើយក្មេងដែលមាន EQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងស្តាំ។
លោកស្រីបញ្ជាក់ថា តាមការសិក្សាជ្រាវជ្រាវបើសិនជាក្មេងមាន EQ ខ្ពស់ ក្មេងនោះមានសក្តានុពលក្លាយជាអ្នកដឹកនាំខ្លាំង។ ប៉ុន្តែផ្ទុយទៅវិញបើសិនជាក្មេងមាន EQ តិច ប៉ុន្តែ IQ ច្រើន ក្មេងនោះធំឡើងអាចក្លាយជាអ្នកបច្ចេកទេស ដោះស្រាយបញ្ហាជាមួយម៉ាស៊ីន បច្ចេកទេស បើធ្វើអ្នកដឹកនាំ ដោះស្រាយ និងធ្វើការជាមួយមនុស្ស Creativity ពិតជាពិបាក។
[embed-health-tool-vaccination-tool]