backup og meta

ម៉ាក់ៗប៉ាៗជឿអត់ ថាមានកូន​ជួយឲ្យ​អាយុវែង?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Aug 13, 2020

    ម៉ាក់ៗប៉ាៗជឿអត់ ថាមានកូន​ជួយឲ្យ​អាយុវែង?

    បន្ទុក​ក្នុង​ការ​មាន​កូន​គឺ​ខ្លាំង​ណាស់​ ដែល​ឳពុក​ម្តាយ​ជា​ច្រើន​នាក់​បាន​អះ​អាង​ថា​ពួក​គាត់​បាត់​បង់​​អស់​​សេរីភាព មិនដូចកាលនៅលីវ និង​ខ្លះគិតថា​ប្រហែលជា​ធ្វើឲ្យ​ខ្លួន​​មាន​អាយុ​ខ្លីផង​​ ​ដោយ​សារ​តែ​កូន​បង្កបញ្ហា​ច្រើន​​។​ ផ្ទុយ​ទៅ​វិញ​ ការ​សិក្សា​បាន​បង្ហាញ​ថា​អាយុ​កាល​របស់​មនុស្ស​ម្នាក់​ៗតាម​ពិត​ទៅ​ត្រូវ​បាន​បន្លាយ​ឲ្យ​វែង​ដោយ​សារ​តែ​ភាព​ជា​ឳ​ពុក​ម្តាយ​​នោះ​ឯង​។​ ប្រ​ការ​នេះ​​អាច​​នឹង​ស្តាប់​​ទៅ​គួរ​​ឲ្យ​ចង់​​សើច​សម្រាប់​ឳ​ពុក​ម្តាយ​ដែល​បាន​ជួប​ប្រទះ​ និង​ឆ្លង​កាត់រឿង​លំបាកច្រើន​​ ហើយ​នៅ​តែ​ស៊ូ​ទ្រាំ​ទ្រ​នឹង​បន្ទុក​នៃ​ការ​ចិញ្ចឹម​កូន​ទាំងលំបាក​ តែ​ការ​ពិត​នៅតែជាការពិត​​។​

    ១- ការ​ស្រាវ​ជ្រាវ និង​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

    វេជ្ជបណ្ឌិត​ Karin Modig នៃ​វិទ្យា​សា្ថន​ Karolinska ក្នុង​ប្រទេស​ស៊ុយអែត​បាន​ធ្វើ​ការ​សិក្សា​ដើម្បី​ស្វែង​រក​ចម្លើយ​ទៅ​នឹង​​សំណួរ​​ថា​តើ​​អ្នក​ជា​ឳពុក​ម្តាយ​​ពិត​ជា​​រស់​នៅ​បាន​កាន់​តែ​យូរ​ជាង​​មនុស្ស​នៅ​លីវ​មែន​ទេ​។​ ក្រោយ​ពី​វិភាគ​​មូល​ដ្ឋាន​​ទិន្ន​ន័យ​​នៃ​​ប្រជា​ជន​ស៊ុយ​អែត​​​ហើយ​ ​បាន​រក​ឃើញ​ថា​​​នៅ​ចន្លោះ​​ឆ្នាំ​១៩១១ និង​ឆ្នាំ​ ១៩២៥ បុរស​ដែល​មាន​កូន​អាច​រស់​នៅ​បាន​ពីរ​ឆ្នាំ​យូរ​ជាង​បុរស​ដែល​​គ្មាន​កូន​​។​ ចំណែក​ភាព​ខុស​គ្នា​នៅ​លើ​ស្ត្រី​គឺ​ ១​,៥ ​ឆ្នាំ​។​

    ការ​ស្រាវ​ជ្រាវ​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សាស្ត្រា​ចារ្យ​ Esben Agerbo និង​សហ​សេវិក​របស់​គាត់​។​ ពួ​ក​គាត់​សម្លឹង​មើល​ទៅ​ក្នុង​គូ​ស្វាមី​ភរិយា​គ្មាន​កូន​សរុប​ចំនួន​ ២១ ២៧៦ នាក់​ដែល​បាន​ទៅ​​​​គ្លីនិច​​​បង្ក​កំណើត​​សប្ប​និមិត្ត​នៅ​ឆ្នាំ​ ១៩៩៤ និង​នៅ​ត្រឹម​ឆ្នាំ​ ២០០៥ មាន​ស្ត្រី​ ៩៦ នាក់​ និង​បុរស​ ២២០​ នាក់​បាន​ស្លាប់​។ ចេញ​ពី​ការ​ស្រាវ​ជ្រាវ​នេះ​ គេ​​អាច​ធ្វើ​ការ​សន្និដ្ឋាន​ថា​ស្ត្រី​ដែល​គ្មាន​កូន​ទំនង​ឆាប់ស្លាប់ជាងស្រ្តីដែល​មានកូន​​ ហើយ​បុរស​ដែល​គ្មាន​កូនក៏​​ទំនង​ជាឆាប់​​ជាង​ពីរ​ដង​ធៀប​នឹង​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​កូន​។

    អត្ថបទពាក់ព័ន្ធ៖

    ២- ហេតុ​ផល​នៅ​ពីក្រោយ

    – នៅ​លើ​ចំណុច​សរីរវិទ្យា

    វេជ្ជបណ្ឌិត​ Modig បាន​ស្នើ​ឡើង​ជា​យោបល់​នូវ​លទ្ធ​ភាព​អាច​ទៅ​រួច​នៃ​បែប​ផែន​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​​ល្អ​របស់​​ឳពុក​ម្តាយ​ បើ​​ធៀប​ទៅ​នឹង​មនុស្ស​ដែល​គ្មាន​កូន​។​ ឧទាហរណ៍​ ឳពុក​ម្តាយ​បង្កើត​បាន​​ទម្លាប់​​ប្រចាំ​ថ្ងៃ​ ប្រកប​ដោយ​សុខ​ភាព​ល្អ​​របស់​ពួក​​គាត់​​ ដូច​ជា​ ចូល​គេង​ពី​ព្រលប់​ ហើយ​មាន​ដំណេក​បាន​កាន់​តែ​ច្រើន ​ព្រោះ​ពួក​គាត់​​សន្សំកម្លាំងមើលថែ ឬបញ្ចុកអាហារ​កូន​​។​

    ចំណែក​ស្ត្រី​ក៏​មាន​ទំនោរ​នឹង​បំបាត់​ចោល​ផង​ដែរ​នូវ​ទម្លាប់​អាក្រក់​របស់​ពួក​គាត់​​ ឬ​ការ​ជក់​បារី​ ព្រោះ​ជាម៉ាក់​ត្រូវ​តែ​ បំបៅ​ដោះ​ កូន​​។​ ក៏​មាន​ទ្រឹស្តី​ផង​ដែរ​ដែល​ស្នើ​លើក​ឡើង​ជា​យោបល់​មក​ថា​ ការ​មាន​កូន​បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​ មហារីក នៅ​លើ​ស្ត្រី​។​ ដោយ​ឳពុក​ម្តាយ​កាន់​តែ​ចាស់​ កូន​​​ក៏​ព្យាយាម​ធានា​ឲ្យ​ប្រាកដ​ថា​ប៉ាម៉ាក់​ខ្លួន​​មាន​សុខ​ភាព​ល្អ​ដោយ​ផ្តល់​ជា​ជំនួយ​គាំ​ពារ​ផ្នែក​វេជ្ជ​សាស្ត្រ​ និង​ផ្លូវ​ចិត្ត​។ ភាព​គ្មាន​កូន​ និយាយ​ម្យ៉ាង​វិញ​ទៀត​ អាច​ជា​សញ្ញា​ដែល​មនុស្ស​ម្នាក់​ងាយ​រង​គ្រោះ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សង្គម​ និង​ផ្លូវ​កាយ​​។​ ដំណើរ​ការ​នេះ​ត្រូវ​បាន​គេ​ហៅ​​ថា​​ជម្រើស​ដោយ​​​ធម្ម​ជាតិ​​។​

    – នៅ​លើ​ចំណុច​ខាង​ចិត្ត​សាស្ត្រ

    ឳពុក​ម្តាយ​ដែល​កាន់​តែ​ចាស់​ទៅ​ក៏​បាន​​ផល​ចំណេញ​​​​ដែរ​ពី​អន្តរកម្ម​​ប្រាស្រ័យ​ទាក់​ទង​សង្គម​ នេះ​បើ​យោង​តាម​វេជ្ជ​បណ្ឌិត​ Gisele Wolf-Klein នាយក​ផ្នែក​ការ​អប់​រំ​ស្តី​អំពី​មនុស្ស​ចាស់​នៅ​បណ្តាញ​ថែ​ទាំ​សុខ​ភាព​​ Northwell Health ក្នុង​តំបន់​ Great Neck ទី​ក្រុង​ញូយ៉ក​។​ លោក​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​សំខាន់​ជា​ដុំ​កំភួន​នៃ​ការ​​​ពាក់​ព័ន្ធ​ផ្នែក​សង្គម​ទៅ​លើ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​ប្រកប​​ដោយ​សុខ​ភាព​ល្អ​។​ ដោយ​​មនុស្ស​មាន​ចរិត​លក្ខណៈ​ជា​សត្វ​សង្គម​ យើងរីក​ចម្រើន​លូត​លាស់​ដុះ​ដាល​​ទៅ​លើ​​ភាព​​ជា​​គូ​កន​។ មិន​​ថា​ប្រសិន​​បើ​សម្ព័ន្ធ​ភាព​​ជា​មួយ​កូន​​ល្អ​ ឬ​អាក្រក់​​នោះ​ទេ​ ការ​មាន​កូនថែរក្សា​​ឳពុក​ម្តាយ​ឲ្យ​រស់​មាន​​ជីវិត​ទាំង​ផ្លូវ​​ចិត្ត​រ និង​ផ្លូវ​អារម្មណ៍​ល្អ​។​ ជា​ពិសេស​ សម្រាប់​ឳពុក​ឬ​ម្តាយ​ជា​​អ្នក​ដែល​មិន​បាន​រៀប​ការ​ ពួក​គេ​ពឹង​ផ្អែក​អាស្រ័យ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​កូន​របស់​ពួក​​គេ​នៅ​ត្រង់​ចំណុច​ផ្លូវ​អារម្មណ៍​​ដោយ​សារ​តែ​អវត្ត​មាន​នៃ​ដៃ​គូ​របស់​ពួក​គេ​។​ ​ឳ​ពុក​ម្តាយ​ជា​រឿយៗ​រំពឹង​ទុក​ថា​កូន​ខ្លួន​នឹង​គាំ​ពារ​ជ្រោម​ជ្រែង​ពួក​គេ​ពេល​​ចាស់​ទៅ​ ហើយ​ពួក​គេ​បាន​បង្ហាញ​ឃើញ​ពិត​ថា​វា​មាន​ប្រយោជន៍​ជួយ​បាន​មែន​។​

    ៣- មនុស្ស​អត់​កូន​ធ្វើ​ម៉េច​ដើម្បី​ពន្យារ​អាយុ​​ឲ្យ​វែង ?

    ការ​ដែល​នៅ​លីវ​មិន​មែន​មាន​ន័យ​ថា​ម្នាក់​​អាច​ផ្សារ​ភ្ជាប់​ខ្លួន​គេ​ទៅ​នឹង​សហគមន៍​បាន​នោះ​ឡើយ​។​ ការ​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​សហគមន៍​​អាច​ជួយ​ផ្តល់​ដល់​​អ្នក​ទាំង​នោះ​​នូវ​ជំនួយ​គាំ​ទ្រ​ដែល​ត្រូវ​បាន​ ដូច​អ្នក​មាន​កូន រំពឹង​ទុក​ពី​កូន​ស្រី​ ឬ​កូន​ប្រុសដែរ​​។​ ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ និង​ការ​កសាង​ក្រុម​គ្រួសារ​ដោ​យ​ខ្លួន​ឯង​អាច​ជួយ​អ្នក​គ្មាន​កូន​​ឲ្យ​ពង្រីក​អាយុ​កាល​រស់​នៅ​បាន​យូរ​​ ហើយ​​រស់​នៅ​ក្នុង​ជីវិត​ដ៏​កាន់​តែ​រីករាយដែរ​​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Aug 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម