backup og meta

អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ

    ការ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​សំខាន់​ណាស់ ជាពិសេស​នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង។ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​ហត់ ឈឺក្បាល រមួលក្រពើ និង​សម្ពាធ​ឈាម​ទាប​ជា​ដើម។ ការ​ផឹក​ទឹក​គ្រប់គ្រាន់គឺជាការ​សំខាន់​ណាស់ ប៉ុន្តែ​យើង​ក៏​អាច​បំពេញ​ជាតិ​ទឹក​តាមរយៈ​អាហារ ឬផ្លែឈើ​បាន​។ អត្ថ​បទ​នេះ​នឹង​បង្ហាញ​ពី​អាហារ និង​ផ្លែ​ឈើ​សំបូរ​ដោយ​ជាតិទឹកមួយចំនួន​។​

    . ផ្លែឪឡឹក

    ផ្លែឪឡឹក​មាន​ផ្ទុក​ជាតិទឹករហូតដល់ ៩២%។ ផ្លែ​ឪឡឹក​ ១៥៤ក្រាម​ស្មើនឹង​ទឹក ១១៨មីល្លិលីត្រ និង​មាន​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដូចជា​វីតាមីន Aនិង​ម៉ាញ៉េស្យូម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ក៏​មាន​កាឡូរី​ទាប​ដែល​ជួយ​ដល់ការ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត និង​កាត់​បន្ថយ​ចំណង់​អាហារ។

    . ផ្លែ​ស្ត្របឺរី

    ផ្លែ​ស្ត្របឺរី​ផ្ទុកជាតិទឹក​ ៩១% ដែល​អាច​ជួយ​បង្គ្រប់​ជាតិទឹក​ដែល​រាងកាយ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ បន្ថែម​ពី​នេះ​ទៀត ផ្លែ​នេះ​ក៏​សំបូរ​ជាតិ​សរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និង​រ៉ែ​ផ្សេងៗ។ ក្នុង​នោះ​មាន​វីតាមីន C Folate និង​manganese។ ការ​ញ៉ាំ​ផ្លែ​នេះ​រាល់​ថ្ងៃ​អាច​ការពារ​ជំងឺ​បេះដូង ជំងឺ​ទឹក​នោមផ្អែម ជំងឺ​ចាស់​វង្វេង និង​ជំងឺ​មហារីក។

    . ផ្លែ​ប៉េស

    ផ្លែ​ប៉េស​ផ្ទុក​ជាតិទឹក​៨៩% និង​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា វីតាមីន A C B និង​ប៉ូតាស្យូម។ បន្ថែម​ពី​នេះ​ទៀត​ការ​ញ៉ាំ​ផ្លែ​ប៉េស​ទាំង​សំបក​អាច​ទទួល​បាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា​អាស៊ីន chorogenic ជាដើម។ ផ្លែ​នេះ​មាន​កាឡូរី​ទាប និង​ជួយ​ឲ្យ​ឆាប់​ឆ្អែត។

    . ផ្លែ​ក្រូច

    ផ្លែ​ក្រូច​មាន​ជាតិ​ទឹក ៨៨%។ ផ្លែ​ក្រូច​មួយ​ផ្លែ​អាច​ផ្តល់​ជាតិទឹក​ ១១៨មីល្លិលីត្រ រួម​ជាមួយ​នឹង​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត។ វីតាមីន C និង​ប៉ូតាស្យូម​ក្នុង​ផ្លែ​ក្រូច​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​បេះដូង

    . ផ្លែ​ត្រសក់

    ផ្លែ​ត្រសក់​មាន​ជាតិ​ទឹក ៩៥% និង​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​ដូចជាវីតាមីន K ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម។ ផ្លែ​នេះ​ក៏​មាន​កាឡូរី​ទាប​ដែល​អាច​ជួយ​រក្សា​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

    អត្ថបទពាក់ព័ន្ធ៖​ 

    . ផ្លែ​ប៉េងប៉ោះ

    ផ្លែប៉េងប៉ោះ​មាន​ជាតិ​ទឹក​៩៤% និង​ផ្តល់​នូវ​វីតាមីន និងរ៉ែ​ផ្សេងៗដូចជា​វីតាមីន A និង C ជាដើម។ ផ្លែ​ប៉េងប៉ោះ ១៤៩ក្រាម​ផ្តល់​កាឡូរី​តែ​៣២កាឡូរី។ ក្រៅពី​នេះ​ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ជាតិ​សរសៃ​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ការពារ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ទៀតផង។

    អត្ថបទពាក់ព័ន្ធ៖

    . ម្ទេសប្លោក 

    ម្ទេសប្លោក​មាន​ជាតិទឹក ៩២% និង​សំបូរ​ដោយ​ជាតិ​សរសៃ វីតាមីន B វីតាមីនC ប៉ូតាស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម carotenoid ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក និង​ជំងឺ​ភ្នែក។ មិនត្រឹម​តែ​ប៉ុណ្ណោះ យើងអាច​ញ៉ាំ​ម្ទេសប្លោក​ដោយ​មិន​ចាំ​បាច់​បារម្ភ​ថា​​នឹង​ឡើង​ទម្ងន់ទេ ​ព្រោះ​ម្ទេសប្លោក ១៤៩ក្រាម​ផ្តល់​កាឡូរី ៤៦កាឡូរីប៉ុណ្ណោះ។

    . ផ្កាខាត់ណា

    ផ្កាខាត់ណា​ផ្ទុក​ជាតិ​ទឹក​៩២%។ ផ្កាខាត់ណា ១០០ក្រាម​ផ្តល់​ជាតិ​ទឹក​ ៥៩មីល្លិលីត្រ ​ជាតិសរសៃ​ ៣ក្រាម និង​កាឡូរី​ ២៥កាឡូរី។ លើសពីនេះទៀត ផ្កាខាត់ណា​ក៏​មាន​សារធាតុ choline ដែល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ទ្រទ្រង់​សុខភាព​ខួរក្បាល និង​ការ​ធ្វើ​មេតាបូលីស។

    . ស្ពៃក្ដោប

    ស្ពៃក្ដោប​មានជាតិទឹក ៩២% ហើយ​ក៏​សំបូរ​ដោយ​ជាតិ​សរសៃ វីតាមីន C វីតាមីនK Folate និង​រ៉ែ​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​។ សារធាតុប្រឆាំង​អុកស៊ីតកម្ម glucosinolate ក្នុង​ស្ពៃក្ដោប​អាច​ការពារ​នឹង​ជំងឺ​មហារីកសួត។

    ១០. ផ្លែ​ក្រូចថ្លុង

    ផ្លែ​ក្រូចថ្លុងគឺ​មាន​ជាតិ​ទឹក ៨៨%។ ផ្លែ​នេះ​ក៏​សំបូរ​ដោយ​ជាតិ​សរសៃ វីតាមីន A ប៉ូតាស្យូម និងFolate។ ក្រៅពីនេះ​ក៏​មាន​វីតាមីន C ដែល​ជួយ​ដល់​ប្រព័ន្ធភាពស៊ាំ ហើយ​ក៏​ជួយ​ដល់​ការ​សម្រក​ទម្ងន់ ក៏​ដូចជា​បញ្ចុះ​កូលេស្រ្តេរ៉ូល សម្ពាធឈាម និង​កម្រិតជាតិស្ករក្នុង​ឈាម។

    ១១. ទឹកដូង

    ទឹកដូង​មាន​ជាតិទឹក ៩៥% និង​សំបូរ​ដោយ​អេឡិចត្រូលីត​រួមមាន​ប៉ូតាស្យូម សូដ្យូម និងchloride។ ទឹក​ដូង​ក្រៅ​ពី​ជួយ​បំពេញ​ជាតិទឹក នៅ​អាច​ជួយ​បំពេញ​អេឡិចត្រូលីត​ក្រោយពី​ការ​ហាត់ប្រាណ។ ទឹកដូង​​មាន​ផលល្អ​ចំពោះ​សុខភាព​ជាង​ភេសជ្ជៈជំនួយកម្លាំង​ផ្សេងទៀត។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម