backup og meta

ប៉ាម៉ាក់ធ្លាប់សង្កេតទេ​ហេតុអ្វីបានជាពេល​ខ្លះកូនយកចិត្តទុកដាក់​រឿងស្លៀកពាក់​ម្លេះ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Prem Satya · កែ Sep 02, 2020

    ប៉ាម៉ាក់ធ្លាប់សង្កេតទេ​ហេតុអ្វីបានជាពេល​ខ្លះកូនយកចិត្តទុកដាក់​រឿងស្លៀកពាក់​ម្លេះ?

    ក្មេង​ៗ​តែង​និយម​ផ្លាស់​ប្ដូរ​ស្ទីល​របស់​ពួក​គេ​ជា​ញឹក​ញាប់​ ជួន​កាល​គេ​ចូល​ចិត្ត​បែប​ខ្យូត​ៗ​តែ​ពេល​ខ្លះ​ក៏​ប្ដូរ​ទៅ​ជា​បែប​ស្រគត់​ស្រគំ។ ហេតុ​នេះ​ពួក​គេ​ចូល​ចិត្ដ​សុំ​លុយ​ពី​ប៉ា​ម៉ាក់​ដើម្បី​ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ ដែល​វា​ក៏​អាច​ចោទ​ជា​បញ្ហា​រវាង​យើង​​និង​កូន​​ព្រោះ​ថា​កូន​​​អាច​នឹង​ចំណាយ​​លុយ​ច្រើន​លើ​ខោអាវ​​របស់​ពួក​គេ។ តែ​យ៉ាង​ណា​មិញប៉ាម៉ាក់​ក៏​​កុំ​ទាន់​ព្រួយ​បារម្ភ​ តោះ​ទៅ​ស្វែង​យល់​ពី​សារៈ​សំខាន់​នៃ​ម៉ូត​សម្លៀក​បំពាក់​របស់​កូន​ៗ​បន្ដិច​​មើល។ 

    អត្ដសញ្ញាណ

    ពេល​កូនយើង​កាន់តែ​ចម្រើន​វ័យ​​ ពួក​គេ​តែង​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទទួល​ស្គាល់​ពី​រូប​រាង​ និង​ភាព​ជឿ​ជាក់​របស់​ខ្លួន​​ ហើយ​វា​ជា​រឿង​ធម្មតា​ចំពោះ​ក្មេង​ៗ​​ក្នុង​ការ​ជ្រើស​រើស​ពី​របៀប​តុប​តែង​ខ្លួន​របស់​គេ​ ដើម្បី​បញ្ជាក់​ពី​អត្ដ​ចរិក​ផ្ទាល់​ខ្លួន​​​​ដល់​​មនុស្ស​គ្រប់​គ្នា​បាន​​ឃើញ។ យើង​មិន​ចាំ​បាច់​ភ័យពេក​​​នោះ​ទេ​បើឃើញ​កូន​​ប្លែក​នោះ​។ 

    អត្ថបទពាក់ព័ន្ធ៖

    ការ​តុប​តែង​ខ្លួន​គឺ​ជា​មធ្យោយ​បាយ​មួយ​សម្រាប់​ឲ្យ​កូន​​បញ្ជាក់​ពី​ភាព​ជឿជាក់​របស់​ខ្លួន​។ របៀប​តុប​តែង​ខ្លួន​គឺ​ជា​វិធី​មួយ​ដែល​អាច​ឲ្យ​ពួក​គេ​ជ្រើស​រើស​ដោយ​ខ្លួនឯង ស្រប​ពេល​ដែល​ពួក​គេ​មិន​អាច​សម្រេច​ចិត្ដ​ក្នុង​រឿង​កិច្ចការ​សាលា ​ឬ​វិន័យ​ក្នុង​ផ្ទះ​បាន​។ ប៉ាម៉ាក់​​មិន​គួរ​ប្រាប់​កូន​ឲ្យ​ពាក់នេះ ពាក់​នោះ​​តាមគ្រប់ពេល​​ទេ​ ផ្ទុយ​ទៅ​វិញ​គួរ​តែ​ជួយកូន​​ជ្រើស​រើស​អ្វី​ដែល​ស័ក្ដិសម​នឹង​កូន​​វិញ​​ទើប​ល្អ​​។ 

    ភាព​មានៈ

    ពេល​ខ្លះ​កូន​យើង​​អាច​ចូល​ចិត្ដ​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ ដោយ​សារ​តែ​ពួក​គេ​ចង់​ផ្គើន​ប៉ាម៉ាក់​ មិត្ដ​ភក្ដិ​​ឬ​សង្គម​ក៏​ថា​បាន​។

    -របត់សង្គម

    របត់​សង្គម​គឺ​ជា​មូល​ហេតុ​មួយ​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​ស្លៀក​ពាក់​របស់​ក្មេង​ៗ។ បើយើង​​គិត​ឲ្យ​ដិត​ដល់​នោះ​នឹង​ដឹង​ថា​ពួក​គេ​ចូល​ចិត្ដ​ស្លៀក​ពាក់​ទៅ​តាម​ម៉ូត​ដែល​សង្គម​កំពុង​ពេញ​និយម។ លើស​ពី​នេះ​ទៀត​ពួក​គេ​និយម​ស្លៀក​ពាក់​តាម​គ្នីគ្នា​ និង​ស័ក្ដិ​​សម​នឹង​ឋានៈ​របស់​ខ្លួន។  ប៉ុន្ដែ​បើ​​​កូនយើង​​ស្លៀក​ពាក់​បែប​សិច​ស៊ី​​ដូច​មិត្ដ​​ភក្ដិ​​របស់​គេ​ខ្លាំង​ នោះជា​ពេល​ដែល​ម៉ាក់​​ប៉ា​ត្រូវចាំ​​ជួយ​កែ​តម្រូវហើយ​។ 

    បុគ្គលល្បី

    ជន​ល្បី​ៗ​គឺ​ជា​អ្នក​និយម​ស្លៀក​ពាក់​ដេញ​តាម​សម័យ​ ដែល​ជះ​ឥទ្ធិពល​យ៉ាង​ធំ​លើ​យុវវ័យ។ ពួក​គេ​និយម​ស្លៀក​ពាក់​ទៅ​តាម​តារា​ក្នុង​ចិត្ត​ ​ដើម្បី​ឲ្យ​ដូច​ជា​ពួក​គេ​បេះ​បិត។ តារា​ល្បី​ៗ​ អ្នក​ចម្រៀង​ តារា​វ័យ​ក្មេង​ល្បី​ល្បាញ​និង​អ្នក​បង្ហាញ​ម៉ូត​ឲ្យ​ទស្សនាវដ្តី​​អាច​ធ្វើ​ឲ្យ​កូនយើង​​ចង់​ស្លៀក​ពាក់​ស្អាត​ៗ​ទៅ​តាម​ពួក​គេ​ហើយ​​បើ​កូន​​ចូល​ចិត្ត​តារា​បែប​ក្រុម​ៗ​ នោះ​គេ​នឹង​ប្រហែល​អាច​ស្លៀក​ពាក់​ឲ្យ​ដូច​តារា​ក្នុង​ចិត្ដ​គេ​។ ​

    សម្ពាធពីមិត្តភក្តិ

    ប្រសិន​បើ​កូនយើង​​មិន​សូវ​ចេះ​តុប​តែង​ខ្លួន​ នោះ​វា​អាច​ធ្វើ​ក្មេង​ដទៃ​សើច​ចំអក​គេ​ព្រោះ​ថា​ក្មេង​ៗ​ជា​ច្រើន​ចូល​ចិត្ដ​ផ្លាស់​ប្ដូរ​ការ​ស្លៀក​ពាក់ ​ដោយ​សារ​តែហេតុនេះ ទើបកូន​យើង​​​មិន​ចង់​ឲ្យ​នរណា​សើច​ចំអក ​និង​មិន​រាប់​រក​ ក៏​កូន​យើង​ត្រូវជ្រើស​រើស​សម្លៀក​បំពាក់​តាម​បែប​ណា​មួយ​ដែរ​។ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Prem Satya · កែ Sep 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម