៤-របត់សង្គម
របត់សង្គមគឺជាមូលហេតុមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការស្លៀកពាក់របស់ក្មេងៗ។ បើយើងគិតឲ្យដិតដល់នោះនឹងដឹងថាពួកគេចូលចិត្ដស្លៀកពាក់ទៅតាមម៉ូតដែលសង្គមកំពុងពេញនិយម។ លើសពីនេះទៀតពួកគេនិយមស្លៀកពាក់តាមគ្នីគ្នា និងស័ក្ដិសមនឹងឋានៈរបស់ខ្លួន។ ប៉ុន្ដែបើកូនយើងស្លៀកពាក់បែបសិចស៊ីដូចមិត្ដភក្ដិរបស់គេខ្លាំង នោះជាពេលដែលម៉ាក់ប៉ាត្រូវចាំជួយកែតម្រូវហើយ។
៥– បុគ្គលល្បី
ជនល្បីៗគឺជាអ្នកនិយមស្លៀកពាក់ដេញតាមសម័យ ដែលជះឥទ្ធិពលយ៉ាងធំលើយុវវ័យ។ ពួកគេនិយមស្លៀកពាក់ទៅតាមតារាក្នុងចិត្ត ដើម្បីឲ្យដូចជាពួកគេបេះបិត។ តារាល្បីៗ អ្នកចម្រៀង តារាវ័យក្មេងល្បីល្បាញនិងអ្នកបង្ហាញម៉ូតឲ្យទស្សនាវដ្តីអាចធ្វើឲ្យកូនយើងចង់ស្លៀកពាក់ស្អាតៗទៅតាមពួកគេហើយបើកូនចូលចិត្តតារាបែបក្រុមៗ នោះគេនឹងប្រហែលអាចស្លៀកពាក់ឲ្យដូចតារាក្នុងចិត្ដគេ។
៦–សម្ពាធពីមិត្តភក្តិ
ប្រសិនបើកូនយើងមិនសូវចេះតុបតែងខ្លួន នោះវាអាចធ្វើក្មេងដទៃសើចចំអកគេព្រោះថាក្មេងៗជាច្រើនចូលចិត្ដផ្លាស់ប្ដូរការស្លៀកពាក់ ដោយសារតែហេតុនេះ ទើបកូនយើងមិនចង់ឲ្យនរណាសើចចំអក និងមិនរាប់រក ក៏កូនយើងត្រូវជ្រើសរើសសម្លៀកបំពាក់តាមបែបណាមួយដែរ។