backup og meta

ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Aug 19, 2020

    ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ

    ដើម្បី​អាច​ដឹងថា​កូន​មាន​ទេពកោសល្យអ្វីពីកំណើត​នោះ យើង​មិន​ចាំ​បាច់​ឡើយ​ក្នុង​ការ​បញ្ជូន​កូនឲ្យ​​អ្នក​ជំនាញ​ណា​មួយ​​វាយ​តម្លៃ​ថា​កូន​មាន​​ចំណុច​ខ្លាំង​​ និង​សមត្ថ​ភាព​អ្វី​នោះ​ ព្រោះ​ថា​ក្នុង​នាម​ជា​ឳពុក​ម្តាយ​ យើង​ក៏​អា​ចមាន​វិធី​ងាយ​ស្រួលមួយ​ចំនួន​ក្នុង​ការ​សង្កេត និង​​​កំណត់​ដឹង​អត្ត​សញ្ញាណ​ទេពកោសល្យ​​ពី​កំណើត​របស់កូន​បាន​​។​

    របៀបរកមើល​ទេពកោសល្យរបស់កូន

    . អង្កេតមើលពេល​កូនកំពុងលេង

    ពេល​កូន​​កំពុង​លេង​ យើង​អាច​អង្កេត​មើ​ថា​តើ​​គេ​ចូល​ចិត្ត​អង្គុយ​ស្ងៀម​ស្ងាត់​ ហើយ​ផាត់​ពណ៌​​រូប​ភាព​ ឬ​ក៏​ពួក​គេ​រីក​រាយ​នឹង​ការ​​រត់​ទៅ​មក​ទាត់​បាល់​លេង​ក្នុង​ផ្ទះ ឬក្រៅផ្ទះ​? ឬ​ក៏​កូន​​ចូល​ចិត្ត​ជីក​ចូល​ជ្រៅ​ទៅ​ក្នុង​ដី​ស្វែង​រក​ជន្លេន​ និង​សត្វ​នៅ​ក្នុងដី​​ដ៏​គួរ​ឲ្យ​ខ្លាច​ដទៃ​ផ្សេង​ទៀត​? រាល់​សកម្មភាព​ដែល​ពួក​គេ​ចូល​ចិត្ត​លេង គឺ​សុទ្ធ​តែ​ជា​តម្រុយ​ល្អ​ដែល​អាច​ដឹង​ពី​អ្វី​ដែល​កូន​​ចាប់​អារម្មណ៍ និង​ប្រសិន​បើ​យើង​​បន្ត​តាម​​មើល​សកម្មភាព​លេង​របស់​ពួក​គេ​ មិន​យូរ​មិន​ឆាប់ នឹង​អាច​ដឹង​ពី​អ្វី​ជា​ចំណុច​ខ្លាំង​របស់​កូន និង​អ្វី​ដែល​ជា​ទេព​កោសល្យ​ពី​កំណើត​ដែល​ខ្លាំង ​និង​មិន​ទាន់​រក​ឃើញ។

    អត្ថបទពាក់ព័ន្ធ៖

    យើង​អាច​ឲ្យ​​កូន​​ជួប​នូវ​បទ​ពិសោធន៍​ខុសៗ​គ្នា និង​បណ្ដោយ​គេ​ឲ្យ​សាក​ល្បង​រាល់​សកម្មភាព​គ្រប់​ប្រភេទ ដែល​កូន​​អាច​នឹង​ស្វែង​យល់​ពី​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត ឬ​អ្វី​ដែល​ជា​ចំនុច​ខ្លាំង​របស់កូន​បាន។ ប៉ាម៉ាក់អាច​សាក​នាំ​កូន​​ទៅ​កន្លែង​ផ្សេងៗ ណែនាំ​កូន​ពី​ទម្លាប់​ថ្មីៗ ចូល​រួម​ក្នុង​សកម្មភាព​សប្បាយ​ៗ​​ជាមួយ​គ្នា ​ដើម្បី​មើល​ថា​តើកូន​​ស្រលាញ់​ចូល​ចិត្ត​​ឬ​អត់។

    . ស្តាប់កូន

    របៀប​ស្រួល​បំផុត​ក្នុង​ការ​ស្វែង​រក​ឃើញ​និស្ស័យ​​លាក់​កំបាំង​របស់​កូន​​ គឺ​គ្រាន់​តែ​សួ​រពួក​គេ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ តើ​ក្តី​សុបិនពួក​គេ​ជា​អ្វី​ និង​តើ​នរណា​ដែល​ពួក​គេ​ចង់​ក្លាយ​ខ្លួន​ដូច ​ពេល​ពួក​គេ​ធំ​ដឹង​ក្តី​ឡើង​។​

    ជួយកូនបង្ហាញ​ចេញទេពកោសល្យ

    ពេល​យើង​​រក​ឃើញ​ថា​តើ​និស្ស័យ​អាថ៌កំបាំង​របស់​កូន​ជា​អ្វី​ហើយនោះ​ គឺ​ជា​រឿង​ចាំ​បាច់​មួយ​ចំនួន​ដែលយើង​អាច​ធ្វើ​បាន​ដើម្បី​​ជួយ​ពួក​គេ​អភិវឌ្ឍ​ឈាន​ដល់​សក្តា​នុពល​ពេញ​ទំហឹង​បំផុត​របស់​ពួក​គេ​។

    . ផ្តល់ការគាំទ្រជ្រោមជ្រែងជានិច្ច

    មិន​ថាបំណង​​ប្រាថ្នា​របស់​កូន​​អាច​នឹង​ហាក់​ដូច​ជា​មិន​សូវ​ទំនង​​យ៉ាង​ណា​ចំពោះ​យើងក្ដី​​ សូម​កុំ​កិន​កម្ទេច​ក្តី​សុបិន​របស់​កូន​​ដោយ​ប្រាប់​ពួក​គេ​ថា​វា​មិន​អាច​ទៅ​រួច​ ឬ​មិន​ប្រាក​ដ​និយម​នោះ​​។​ ជំនួស​មក​វិញ​ យើង​គ្រាន់​តែ​បង្ហាញ​ការ​គាំ​ទ្រ​របស់​យើង​​ ហើយ​ជួយ​ពួក​គេ​បង្កើត​នូវ​គោល​ដៅ​ដែល​អាច​សម្រេច​បាន​វិញ​។​

    . ផ្តល់ឱកាសឲ្យកូនដុសខាត់ទេពកោសល្យ

    មក​ដល់​ចំណុច​នេះ​ប៉ាម៉ាក់​អាច​ជួយកូន​ដុស​ខាត់​​ទៅ​លើ​​និស្ស័យ​ដែល​ពួកគេ​មាន ដើម្បី​ឲ្យ​​ពួក​គេ​បាន​ហាត់​អនុវត្ត​ជំនាញ​ដែល​គេ​ពេញ​ចិត្ត​​។​ ឧទាហរណ៍​ ប្រសិន​បើ​កូន​​ចូល​ចិត្ត​ តន្ត្រី យើង​អាច​ចុះ​ឈ្មោះកូន​​សម្រាប់​មេរៀន​មួយ​ចំនួន​​នៅ​​សាលា​​បង្រៀន​​តូរ្យ​តន្ត្រី​។​ ពេល​ពួក​គេ​ធំ​ដឹង​ក្តី​ឡើង​ ហើយ​ច្បាស់​ប្រាកដ​ថា​នេះ​គឺ​ជា​ទិស​ដៅ​ដែល​ពួក​គេ​កំពុង​តែ​ប្រណាំង​​ប្រជែង​​​ស្វែង​​រក​​នោះ ​ការ​បន្ត​ការ​គាំទ្រ​របស់​ប៉ាម៉ាក់​កាន់តែ​មាន​សារៈសំខាន់​ថែមទៀត​ ដើម្បីជួយ​ដល់​ជម្រើស​របស់​ពួកគេ​លើ​ឯក​ទេស​ដែល​កូន​ចាប់អារម្មណ៍។ ហេតុ​នេះ​ យ៉ាង​ហោច​ណាស់កូន​​នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​​សម​ស្រប​ ហើយ​នឹង​បញ្ចប់​ការ​សិក្សា​ប្រកប​ដោយ​គុណ​ភាព​។​

    . ផ្តល់អាហារូបត្ថម្ភត្រឹមត្រូវ

    ដើម្បី​អភិវឌ្ឍ​ទេព​កោសល្យ​ដែល​កប់​កំបាំង​របស់កូន​​ និង​ឈាន​ទៅ​ដល់​សក្តា​នុពល​ពេញ​ទំហឹង​របស់​ពួក​គេ​ ជាការចាំ​បាច់​ដែល​ថា​ពួក​គេ​ទទួល​បាន​​អាហារូបត្ថម្ភ​ត្រឹម​ត្រូវ​ សម​រម្យ​នៅ​ក្នុង​របប​អាហារ​។ ហេតុ​នេះកូន​អាច​ធំ​ធាត់​ប្រកប​ដោយ​សុខ​ភាព​ល្អ​​ និង​រឹង​មាំ​។​ ពេល​កូនមាន​គ្រប់​ជំនួយ​ និង​ការ​គាំ​ទ្រ​ជ្រោម​ជ្រែង​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​​ហើយ​ ពេល​នោះកូន​​នឹង​ត្រៀម​លក្ខណៈ​រួចជា​​ស្រេច​ដើម្បី​បញ្ចេញ​ទេព​កោសល្យ​កប់​កំបាំង​របស់​ខ្លួន​ ហើយ​រះ​ចេញ​ឡើង​យ៉ាង​​ត្រចះ​ត្រចង់​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Aug 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម