backup og meta

វិធីសាស្ត្រអប់រំកូនស្រីកុំ​ឲ្យ​ដើរ​ផ្លូវ​ខុស ជ្រុលខ្លួន​ក្នុង​រឿង​ស្នេហា

វិធីសាស្ត្រអប់រំកូនស្រីកុំ​ឲ្យ​ដើរ​ផ្លូវ​ខុស ជ្រុលខ្លួន​ក្នុង​រឿង​ស្នេហា

រឿង​ចិញ្ចឹម​កូន មិន​មែន​ងាយ​ស្រួល​ទេ ​ជា​ប៉ាម៉ាក់​គេ ទើប​ដឹង​ច្បាស់។ បារម្ភ​គ្រប់​រឿង ចាប់​តាំង​ពី​ដឹង​មាន​ផ្ទៃ​ពោះ រហូត​ដល់​កូន​ធំដឹង​ក្តី កាន់​តែ​បារម្ភ​ខ្លាំង​ទៀត ពិសេស​ប៉ាម៉ាក់​មាន​កូន​ស្រី ខ្លាច​នេះ​ខ្លាច​នោះ បើ​កូន​តាម​គន្លង​មិន​អីទៀត ប៉ុន្តែ​បើ​កូន​ដើរ​ផ្លូវ​ខុស​ ច្បាស់​ជា​វីវរ​ហើយ។ អនាគត​កូន មួយ​ភាគ​ធំ​​ជា​ទំនួល​ខុស​ត្រូវ​របស់​ប៉ាម៉ាក់ បើ​មិន​ចង់​ឲ្យកូនស្រី​ដើរ​ខុស​ផ្លូវ ពិសេស​រឿង​ស្នេហា អាច​ស្វែង​យល់​ចំណុច​ខាង​ក្រោម​សិន។

១- រក​ឲ្យ​ឃើញ​រឿង​ហេតុ​

ម៉ាក់​ប៉ា​គួរ​មានពេល​វេលា​ស័ក្តិសម​ណា​មួយ និយាយ​ជា​មួយ​កូន ហើយ​ស្ដាប់​រឿង​ក្នុង​ចិត្ដ​របស់​កូន ដោយ​គ្មាន​ការ​រំខាន​ពី​អ្នក​ផ្សេង។

២- បង្រៀន​កូន​ពី​ទំនាក់​ទំនង​ស្នេហា

គួរ​ពន្យល់កូនពី​របៀប​ជ្រើស​រើស​ដៃ​គូ ឲ្យ​ស្គាល់​ទំនាក់​ទំនង​ល្អ ការ​ស្រលាញ់​សម្រាប់​មនុស្ស​ពីរ​នាក់​ ចេះ​គោរព​គ្នាឲ្យ​តម្លៃ​គ្នា និង​ចេះ​ទុក​ពេល​វេលា​ឲ្យ​គ្នាសម្រាប់​គ្រួសារ ឬ​មិត្ដ​ភ័ក្ដិ មិន​មែន​គ្រប់​គ្រងកូន​ស្រី បិទ​សិទ្ធិគ្នាគ្រប់​ពេល​វេលា​​ទេ។

បើ​ដៃ​គូ​សង​ខាង​មិន​ចេះ​គោរព​គ្នា អាច​នឹង​ឈាន​ដល់​ការ​ប្រើ​ហឹង្សា​ញឹក​ញាប់ ស្រលាញ់​លើស​កម្រិត និង​ឈាន​ដល់​ការ​បង្ខំ​ឲ្យ​រួម​ភេទ​ទៀត​ផង ដែល​ទាំង​នេះ គឺ​ជា​សញ្ញា​នៃ​ទំនាក់​ទំនង​ស្នេហា​មិន​ល្អ។

អត្ថបទ​ពាក់ព័ន្ធ៖

៣- លើក​ទឹក​ចិត្ដ​កូនៗ

ប៉ាម៉ាក់អាច​ព្យាយាម​ជួយ​កូនស្រី ដោយ​សាក​សួរ​ពី​អារម្មណ៍​នាង​កំពុង​មាន លើក​ទឹក​ចិត្ដ​ដល់​កូន ព្រោះ​កូនគួរ​ទទួល​បាន​ការ​ស្រលាញ់​ដ៏​កក​ក្តៅ​មួយ។ គ្មាន​មូលហេតុ​ណា ត្រូវ​ឲ្យ​កូន​រង​គ្រោះ​​នោះ​ទេ ប៉ុន្ដែ​ករណី នាង​មិន​ចង់​និយាយ​ពី​រឿង​នេះ ប៉ាម៉ាក់​ក៏​មិន​គួរ​បង្ខំ​កូន​ដែរ គួរ​រង់​ចាំ​រហូត​ដល់​នាង​អាច​ធ្វើ​ចិត្ដ​បាន។

តិចនិក​ជួយ​កុំឲ្យ​យុវតី​ដើរ​ផ្លូវ​ខុស Hello គ្រូពេទ្យ

៤- បង្រៀន​នាងឲ្យ​យល់​ពី​ទំនាក់​ទំនង​មិន​ល្អ

ត្រូវ​ប្រាកដ​ថា កូន​យល់​ច្បាស់​ពី​ផល​វិបាក​ដោយ​សារ​ទំនាក់​ទំនង​មិន​ល្អ ដែល​អាច​បណ្ដាល​ឲ្យ​នាង​ឆ្លង​ជំងឺ​កាមរោគ ថ្លោះ​ធ្លោយ​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ដឹង​ខ្លួន ធ្លាក់​ខ្លួន​ញៀន​ថ្នាំ និង​រង​គ្រោះទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត។ ត្រូវ​បង្រៀននាង​ឲ្យ​ស្គាល់​អ្វី​ជា​សង្សារ​មិន​ល្អ ដែល​អាច​បំផ្លាញ​ដល់​សុភមង្គល​នាង​គ្រប់​ពេល។

៥- ការ​ពារ​សុវត្ថិភាព​កូន​

ដើម្បី​សុវត្ថិភាព​ ប៉ាម៉ាក់​គួរ​ទៅ​ជា​មួយ​កូន ទាំង​ពេល​ជួប​សង្សារ​លើក​ដំបូង ក៏​ដូច​ជា​ពេល​បែក​គ្នា​ពី​សង្សារ​គេ ឬ​ក៏​អាច​សុំ​ឲ្យ​មិត្ដ​ភក្ដិកូន​ជួយ​ធ្វើ​រឿង​នេះ​ជំនួស​យើង ក្នុង​កាលៈ​ទេសៈ​ដែល​ប៉ាម៉ាក់ មិន​អាច​ទៅ​បាន ឬ​រវល់​ខ្លាំង ហើយ​ក៏​អាច​ប្រាប់​កូន ព្យាយាម​ធ្វើ​ធម្មតាៗ កុំ​តឹង​រឹង​ ឬ​តាន​តឹង​ខ្លាំង ពេល​និយាយ​ជា​មួយ​សង្សារ។

៦- សង្កេត​មើល​អត្តចរិត​សង្សារ​កូន

ប៉ាម៉ាក់ គប្បី​កុំ​ប្រើ​ពាក្យ​មិន​ល្អ​ដាក់​សង្សារ​កូន ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ពួក​គេ ផ្ទុយ​ទៅ​វិញ​គួរ​និយាយ​ពន្យល់កូន​យើង និង​មិត្ត​ប្រុស​គេ ពី​អ្វី​មិន​ល្អ​ចំពោះ​ទំនាក់​ទំនង​ស្នេហា​ពួកគេ​ទាំង​ពីរ។

៧- សុំ​ឲ្យ​កូនចែក​ផ្លូវ​ពី​មិត្ត​ប្រុស​មិន​ល្អ

និយាយ​ទៅ​ពិបាក​ណាស់ បើ​សុខៗ​ទៅ​ប្រាប់​កូន​ឲ្យ​បែក​ពី​សង្សារ​ភ្លាម​ៗ​នោះ។ យ៉ាង​ណា យើង​អាច​អាច​ប្រាប់កូន​ឲ្យដក​ឃ្លា​បន្តិច​ពី​សង្សារ​គេ និង​ចំណាយ​ពេល​ធ្វើ​អ្វី​ផ្សេង ដូច​ជា ទៅ​ក្រៅ​ជា​មួយ​មិត្ដ​ភក្ដិ​ស្រីៗ ឬ​ចូល​រួម​ក្រុម​កីឡា​ផ្សេងៗ ព្រោះ​ធ្វើ​បែប​នេះ​អាច​ឲ្យកូន​ដឹង​ថា ខ្លួន​គេ​នៅ​តែ​មាន​ក្ដី​សុខ ទោះ​បី​គ្មាន​មិត្ត​ប្រុស​មិន​ល្អ​របស់​គេ​ក៏​ដោយ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to get your teenager to break up with her bad boyfriend? http://living.thebump.com/teenager-break-up-her-bad-boyfriend-9416.html. Accessed May 5, 2017.

How to get your teenager to break up with her bad boyfriend? http://oureverydaylife.com/teenager-break-up-her-bad-boyfriend-3942.html.  Accessed May 5, 2017.

កំណែ​ប្រែបច្ចុប្បន្ន

26/03/2021

អត្ថបទ​ដោយ Prem Satya

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Prem Satya · កែ Mar 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម