backup og meta

ក្រោយដួលចំក្បាល បើកូនលេចចេញសញ្ញាទាំងនេះអាចមានឈាមកកក្នុងខួរក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 09, 2020

    ក្រោយដួលចំក្បាល បើកូនលេចចេញសញ្ញាទាំងនេះអាចមានឈាមកកក្នុងខួរក្បាល

    ពេល​កូន​នៅ​តូច​តែង​ជួប​ឧបទ្ទវហេតុ​ដួល​ប៉ះ​ទង្គិច​ត្រូវ​ក្បាល​សឹង​តែ​គ្រប់គ្នា ព្រោះ​ចាប់ពី​វ័យ ៨ ខែ​ទៅ ៥ ឆ្នាំ​កូន​កំពុង​ពេញ​រពឹស ហើយទោះ​ជា​យើង​មាន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ណា​ក៏​ពិបាក​គេចផុតដែរ។ ដូចនេះ​ហើយ​អាណាព្យាបាល​តែងតែ​លើក​ជា​សំណួរ​ថា តើ​ក្រោយ​គ្រោះថ្នាក់​កូន​មាន​រោគសញ្ញា​បែប​ណា ទើប​នាំ​កូន​ទៅ​ពេទ្យ?

    វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ក្រោយ​កូន​មាន​គ្រោះថ្នាក់​ប៉ះ​ចំ​ក្បាល ម៉ាក់ប៉ា​ត្រូវ​តាមដាន​អាការៈ​កូន​ឲ្យ​បាន​ដិតដល់។ ករណី​កូន​ត្រឹម​របួស​សើស្បែក​មិន​បាច់​ភិតភ័យ​ពេក​ទេ គ្រាន់តែ​រក​អ្វី​ត្រជាក់​មកស្អំ​ពី​លើ​ឲ្យ​បាត់​ពក ជាំ ឬ​បើ​របក​ស្បែក​អាច​យក​ស្បែក​លាប​របួស​បាន។

    តែ​បើ​ក្នុង​ករណី​ត្រូវ​ខ្លាំង ហើយ​កូន​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​ណែនាំ​ឲ្យ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​ប្រញាប់៖

    – បែក​ក្បាល​ហូរ​ឈាម​ខ្លាំង

    – សន្លឹម​មិន​លេង

    – មិន​កម្រើក ឬ​មិន​ដឹង​ខ្លួន

    – សន្លប់

    – វិលមុខ

    – យំ​ព្រោះ​ឈឺចាប់​ខ្លាំង

    – ក្អួត

    – ក្ដោប​ក្បាល ព្រោះ​ឈឺចាប់

    – ពិបាក​ដក​ដង្ហើម

    – មាន​អាការៈ​កន្ត្រាក់​ៗ

    – ច្រឡំ ឬ​វង្វេងវង្វាន់

    – ប្រស្រី​ភ្នែក​រីក​មិន​ស្មើគ្នា

    – ខ្សោយ​អវយវៈ​មួយ​ចំហៀង

    អាការៈ​ដែល​បាន​រៀបរាប់​ខាង​លើ​សុទ្ធតែ​ជា​សញ្ញា​នៃ​ឈាម​កក​ក្នុង​ខួរក្បាល និង​ការ​ប៉ះពាល់​ចំ​សរសៃ​ប្រសាទ​ណា​មួយ។ ជម្រើស​ល្អ​ពេល​កូន​មាន​គ្រោះថ្នាក់ ដំបូង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​អ្នក​មាន​ជំនាញ​ព្យាបាល និងវិនិច្ឆ័យ​ពី​ស្ថានភាព​របួស ជាជាង​ទុក​ចោល ហើយគិត​ថា​មិន​អី នាំ​ឲ្យ​មាន​កូន​មាន​បញ្ហាកាន់តែធ្ងន់។ មួយ​វិញ​ទៀត​បើ​សង្កេត​ឃើញ​ថា របួស​ធំ​ពេក ទោះ​គ្រូពេទ្យ​ថា​មិន​ថ្វី យើង​អាច​យក​កូន​ទៅ​ថត​ស្កេន​បាន ដើម្បី​កុំឲ្យ​ជាប់​មន្ទិល​សង្ស័យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម