backup og meta

មកដឹងលម្អិតពីប្រភេទជំងឺរាកលើក្មេង និងមូលហេតុសំខាន់ៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 09, 2020

    មកដឹងលម្អិតពីប្រភេទជំងឺរាកលើក្មេង និងមូលហេតុសំខាន់ៗ

    យើង​​ធ្លាប់​​តែ​​ដឹង​​ថា ក្មេង​ងាយ​នឹង​រាក​រូស ហើយ​ការ​រាក​នេះ​ទៀតសោត ពេលឲ្យញ៉ាំថ្នាំទៅជួនកាល​​បាត់​​ទៅ​វិញក្នុង​​រយៈ​ពេល​​ខ្លី តែ១ ឬ២ថ្ងៃ ហើយ​ពេល​ខ្លះ​អូស​បន្លាយ​យូរ។ ដើម្បីជាចំណេះដឹងខ្លះៗ អ៊ីចឹងយើងមកដឹងលម្អិតទាំងអស់គ្នាពីប្រភេទជំងឺរាកលើក្មេងៗ តើមានប៉ុន្មានប្រភេទ? ការរាករូសរបស់ក្មេងបណ្តាលមកពីមូលហេតុអីខ្លះ?

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បែង​ចែក​ជំងឺ​រាក​ជា​៣​ប្រភេទ ទី១ រាកស្រួចស្រាវ (Acute watery diarrhea ) ទី២ រាក​ស្រួច​ស្រាវ មាន​លាយ​ឈាម (Acute bloody diarrhea) និងទី៣ (Persistent diarrhea)។

    ១. រាក​ស្រួច​ស្រាវ

    ជា​ការ​រាក​ស្រួច​ស្រាវ លាមក​សុទ្ធ​តែ​ទឹក អាច​មាន​រយៈ​ពេល​ខ្លី​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង ឬ​ក៏​២-៣ថ្ងៃ ដែល​រាក​ប្រភេទ​នេះ​រួម​បញ្ចូល​ទាំង​ជំងឺ​អាសន្ន​រោគ។ រាក​ប្រភេទ​មិន​សូវ​ធ្ងន់ធ្ងរ​​នោះ​ទេ តែ​ចាំបាច់​រក​មូល​ហេតុ​ឲ្យ​ឃើញ ឲ្យ​កូន​ញ៉ាំ​ថ្នាំ ដើម្បី​បញ្ឈប់​ការ​រាករូស។ បើ​កូន​នៅ​តូចម៉ាក់​អាច​បន្ត​ឲ្យ​កូន​តូច​ម៉ឹម​ដោះ​ដដែល តែ​ឲ្យម៉ឹម​​កាន់​តែ​ច្រើន ចំពោះ​កូន​ធំ​ត្រូវ​ឲ្យញ៉ាំ​ទឹក ឬ​ទឹក​អូរ៉ាលីត​ឲ្យ​ច្រើន ដើម្បី​បង្ការ​ការ​បាត់​បង់​ជាតិ​ទឹក ហើយ​បញ្ឈប់​ការ​ញ៉ាំ​ចំណី​អាហារ ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​រាក ពិសេស​ភេសជ្ជៈ​ត្រជាក់​ផ្អែមៗ អាហារ​ហឹរ អាហារ​ខ្លាញ់​ជា​ដើម។ ​

    ២. រាក​ស្រួច​ស្រាវ មាន​លាយ​ឈាម

    ជា​ការ​រាក​ លាមក​មាន​លាយ​ឈាម ដែល​យើង​តែ​ចំណាំ​ហៅ​ថា រាក​មួល។ រាក​ប្រភេទ​នេះធ្ងន់ធ្ងរ បង្ក​ឡើង​​ដោយ​ពពួក​បាក់​តេរី ឬ​អាមីប កើតចំពោះក្មេងអាយុចាប់ពី១ឆ្នាំឡើង ដែលជាវ័យក្មេងចេះដើរ ដៃងាយចាប់កាន់របស់កខ្វក់។

    សុខភាពកូនពិតជាសំខាន់ ចុចទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការថែទាំ និងព្យាបាលជំងឺរាកលើកុមារ!

    ៣. រាក​ជាប់​រហូត

    ជា​កា​ររាក​រយៈពេល​យូរ​ដល់​ទៅ​១៤​ថ្ងៃ ឬ​អាច​លើស​ពី​នេះ។ រាក​ប្រភេទ​នេះ​ ក្មេងអាចប្រឈមនឹងការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ ករណីខ្លះឈានទៅបាត់បង់ជីវិត។

    ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​រាក​វិញ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ បម្រើការងារនៅ Singapore Medical Center បញ្ជាក់​ថា​មាន​២​ចំណុច​សំខាន់ៗ គឺ​បណ្តាល​មក​ពី​ការ​បង្ក​រោគ មិន​រាក​មិន​មាន​ការ​បង្ក​រោគ ហើយ​អ្វី​ដែល​ក្មេងៗ​ជួប​ប្រទះ​ញឹកញាប់ គឺ​រាក​ដោយ​ការ​បង្ក​រោគ ដែល​មាន​៤​ក្រុម​សំខាន់ៗ គឺ ពពួកវីរុស បាក់តេរី អាមីប និង​ពពួក​ប៉ារ៉ាស៊ីត។

    ចំពោះ​ការ​រាក​ដែល​មិន​បង្ក​ដោយ​មេរោគ​វិញ មាន​កត្តា​រួម​ផ្សំ​ច្រើន​ដូច​ជា ទី១​ក្មេង​មាន​ជំងឺ (Malformation) មាន​ន័យការ​កើត​មក​ពោះវៀន​មាន​បញ្ហា ការ​បឺត​ស្រូប​អាហារ​មិន​បាន​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ក្មេង​រាក​រហូត ទី២ ក្មេង​អាច​មាន​បញ្ហា​អាលែកហ្ស៊ី កាល​ណា​ញ៉ាំ​សារធាតុ​ណា​មិន​ត្រូវ ធ្វើ​ឲ្យ​​រាក ដូច​ជា​ប្រតិកម្ម​ជាមួយ​ទឹកដោះ​គោ ឬ​កើត​មក​មាន​បញ្ហា​កង្វះ​អង់ហ្ស៊ីម​មួយ​ចំនួន​ដែល​អាច​កាត់​ផ្តាច់​ប្រូតេអ៊ីន ឬ​ប្រតិកម្ម​នឹង​ជាតិឡាក់តូស​ក្នុង​ទឹកដោះ​គោ។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម