backup og meta

ពេលកូនចេះអ្វីមួយតែងរមាក (រាក) ជាធម្មជាតិ ឬមកពីឆ្លងមេរោគ?

ពេលកូនចេះអ្វីមួយតែងរមាក (រាក) ជាធម្មជាតិ ឬមកពីឆ្លងមេរោគ?

បើ​តាម​ចាស់​ៗ​តែង​និយាយ​ថា ពេល​កូន​ចេះ​អ្វី​មួយ​តែង​រមាក (រាក) ដូចជា​ពេល​ចេះ​អង្គុយ ចេះ​និយាយ ចេះ​ឈរ ជាដើម។ តើ​នោះ​ពិតជា​មកពី​ដល់​វ័យ ទើប​កូន​បែរ​ជា​រមាក ឬ​រាក បែប​នោះ​មែន?

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មិនមែន​មកពី​ចេះ​អ្វីមួយ កូន​ត្រូវ​តែ​ធ្វើ​ទុក្ខ​រាក រមាក ក្ដៅ​ខ្លួន​អ្វី​នោះ​ទេ។ ប៉ុន្តែ​កូន​រាក​កើត​ឡើង​ដោយសារ​កូន​ចូល​ដល់​វ័យ ៦ ខែ ចេះ​វា ចេះ​ក្រឡាប់ ចាប់​បាន​របស់​មិន​ល្អ​ដាក់​ចូល​ក្នុង​មាត់​មៀម​លេង ដូចនេះ​ហើយ ទើប​មាន​ឆ្លង​មេរោគ​ចូល​ទៅ​ក្នុង​ពោះ។

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា កាល​កូន​នៅ​តូច​នៅ​តែ​មួយ​កន្លែង មិន​ទាន់​ចេះ​ក្រឡាប់ វា មិន​ទាន់​ចេះ​ចាប់​កាន់​អ្វី ក្មេង​ក៏​មិន​មិន​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ឡើយ។

ងាក​មក​មើល​សង្កេត​សកម្មភាព​កូន​វិញ នៅ​ពេល​ដែល​ចេះ​វា ចេះ​លូន ប្រាកដជា​មិន​នៅ​មួយ​កន្លែង ហើយ​យើង​ក៏​មិន​ប្រាកដ​ថា សម្ភារៈ​ជុំវិញ​ខ្លួន​កូន​បាន​សម្អាត​ស្អាត​ទាំងអស់​គ្មាន​ធូលី​ដី​ហុយ​មក​ទុំ ឬ​សត្វល្អិត​ដែល​ចម្លង​មេរោគ​ដូចជា​រុញ មិន​បាន​ទុំ​កន្លែង​កូន​រស់នៅ​ណាស់។

ដូចនេះ​ហើយ​បាន​ជា​ក្មេង​ឲ្យតែ​ចម្រើន​វ័យ​ដល់​ចេះ​ក្រឡាប់ អង្គុយ វា តែងតែ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែល​បណ្ដាល​ឲ្យ​រាក ក្ដៅ​ខ្លួន ហើមពោះ។ លោក​បាន​ណែនាំ​ដល់​ម៉ាក់ប៉ា​ទាំងអស់​ថា ពេល​កូន​រាក​មិន​ត្រូវ​ទុក​ចោល​មិន​ខ្វល់​ខ្វាយ​នាំ​ទៅ​ជួប​ពេទ្យ​ឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​កូន​មាន​គ្រោះថ្នាក់​សុខភាព​កាន់តែ​ធ្ងន់។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធីបំបាត់រាករូសឲ្យបានលឿន ក្រែងត្រូវដើរលេង ធ្វើការ ឬរវល់អីផ្សេងៗ

កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម