នៅពេលកូនតូចមានជំងឺរាករូស ម៉ាក់ប៉ាត្រូវនាំកូនទៅជួបពេទ្យ។ ក្រៅពីថ្នាំដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ យើងអាចព្យាយាមឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីកុំឲ្យបាត់បង់ជាតិទឹក។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន។
វេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា កូនរាកងាយនឹងបាត់បង់ជាតិទឹកខ្លាំងណាស់ ដូចនេះការប្រើថ្នាំគឺដើម្បីសម្លាប់ពពួកបាក់តេរី វីរុស ដែលបង្កឲ្យរាកនោះ។ ក្រៅពីទប់ស្កាត់ពេទ្យក៏អាចឲ្យប្រភេទអូរ៉ាលីត ដែលផ្សំឡើងពីអំបិល និងស្ករ ជួយបំពេញជាតិទឹកក្នុងខ្លួន។
លោកស្រីបានបន្តទៀតថា ទោះជាក្មេងមិនមានបញ្ហារាករូស ក៏នៅតែអាចផឹកទឹកអូរ៉ាលីតនៅបានដែរ ឲ្យតែគេចូលចិត្ត ហើយវាគ្មានផលប៉ះពាល់ ឬបង្កហានិភ័យសុខភាពណាមួយដល់កូនតូចឡើយ។ បន្ថែមពីលើនោះម៉ាក់ប៉ាជាច្រើនលើកឡើងថា ក្រៅពីទឹកអូរ៉ាលីត ទឹកដូងអាចឲ្យកូនផឹកបានដែរទេ ហើយវាមានប្រសិទ្ធភាពល្អអត់?
វេជ្ជបណ្ឌិតឯកទេសកុមារ បម្រើការងារនៅ Singapore Medical Center រូបនោះបានបញ្ជាក់ថា ម៉ាក់ប៉ាអាចឲ្យកូនផឹកទឹកដូងបាន តែភាគច្រើនលើកឡើងថា កូនតូចផឹកទឹកដូងច្រើនជួបបញ្ហាហើម ឬឆ្អល់ពោះ។ ប៉ុន្តែនៅក្នុងក្បួនពេទ្យកូនអាចផឹកទឹកដូងបាន ដើម្បីបង្គ្រប់ជាតិទឹក ព្រោះក្នុងទឹកដូងមានជាតិសូដ្យូម ជាតិស្ករ រ៉ែ ប៉ូតាស្យូម។
ទឹកដូងមិនត្រឹមតែជួយបំពេញបន្ថែមនូវសារធាតុរាវដែលបាត់បង់នៅក្នុងខ្លួនប៉ុណ្ណោះទេ វាថែមទាំងជួយក្នុងការស្តាតុល្យភាពអេឡិចត្រូលីត ក្នុងរាយកាយផងដែរ។ ទឹកដូងខ្ចីផ្ទុកទៅដោយសារធាតុស្ករពីធម្មជាតិក្នុងចំនួនមួយដែលរាងកាយងាយស្រួលក្នុងការស្រូបយក ។ អ្នកដែលមានជំងឺរាករូស និងការខ្វះជាតិទឹកអាចផឹកទឹកដូងខ្ចីបានដោយដាក់អំបិលតិចតួច ។
ក្រៅពីទឹកដូងឈើស្រស់ ឬទឹកផ្លែឈើដែលសម្បូរជាតិទឹកសុទ្ធតែល្អចំពោះការបំពេញជាតិទឹកឡើងវិញ លើកលែងតែភេសជ្ជៈកំប៉ុង។
[embed-health-tool-vaccination-tool]