backup og meta

កុំបណ្ដោយ ពេលកូនរលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!

កុំបណ្ដោយ ពេលកូនរលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!

កូន​កើត​ជំងឺ​រលាក​ពោះវៀន​ពិតជា​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ បាន​ណែនាំ​ថា កុមារ​តូច​ៗ​ជាច្រើន​មាន​បញ្ហា​ជំងឺ​ពោះវៀន​រ៉ាំរ៉ៃ ព្រោះ​ពេល​រាក​ដំបូង​មិន​បាន​ព្យាបាល​ជា​សះស្បើយ។

លោក​បាន​បន្ថែម​ទៀត​ថា ជំងឺ​រលាក​ពោះវៀន​លើ​កុមារ​តូច​ៗ​ព្រោះ​កង្វះ​អនាម័យ​ពេល​ចាប់​កាន់​ចំណី​អាហារ​ដាក់​ចូល​មាត់។ នៅ​ពេល​វីរុស ឬ​បាក់តេរី​ចូល​ទៅ​ដល់​ក្នុង​ក្រពះ ឬ​ពោះវៀន​នាំឲ្យ​រាក ក្អួត ចុក​ពោះ។

វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បញ្ជាក់​ទៀត​ថា នៅពេល​កូន​ឈឺ ហើយ​យើង​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​អាច​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​កូន​ដូចជា​នៅ​ពេល​យើង​បណ្ដោយ​ឲ្យ​រាក​ខ្លាំង បាត់​បង់​ជាតិ​ទឹក។ ចំពោះ​ស្ថាន​ភាព​កូន​ខ្សោះ​ជាតិ​ទឹក អាច​នាំឲ្យ​បាត់បង់​​ជីវិត។ មួយ​វិញ​ទៀត​នៅ​ពេល​រាក​ខ្លាំង កូន​អាច​បាត់បង់​សារជាតិ​រ៉ែ​អេឡិចត្រូលីត ហើយ​ទៅ​ជា​សន្លប់ ឬ​ប្រកាច់។

ប្រសិនបើ​មេរោគ​ដែល​បង្ក​ឲ្យ​រលាក​ពោះវៀន​នោះ​កាច​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ពេល​បន្ទោបង់ ហើយ​មេរោគ​អាច​ជ្រាប​ចូល​ចរន្ត​សរសៃ​ឈាម​ជុំវិញ​ខ្លួន ក៏​ជា​សញ្ញា​គ្រោះថ្នាក់ដល់​ជីវិត​ដូចគ្នា។ កាលណា​បណ្ដោយ​ទុក​ឲ្យ​កូន​រោក​រ៉ាំរ៉ៃ ព្រោះ​មិន​បាន​ព្យាបាល​បាន​ជា​ដាច់ នាំឲ្យ​ក្មេង​ទៅ​ជា​ខ្វះ​អាហារូបត្ថម្ភ​ទៅ​វិញ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន

ម៉ាក់ប៉ាត្រូវដឹង ទឹកអូរ៉ាលីត្រមានប្រយោជន៍ខ្លាំងពេលអូនតូចៗរាករូស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម