កូនមិនសូវលូតលាស់ ឯទម្ងន់ក៏ឡើងមិនគ្រប់ អាចមកពីបញ្ហាច្រើនយ៉ាង ក្នុងនោះក៏មានពាក់ព័ន្ធនឹងសុខភាពក្រពះពោះវៀនរបស់ក្មេងដែរ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានឲ្យដឹងថា ប្រព័ន្ធរំលាយអាហារក្មេងល្អ មិនត្រឹមតែធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍខួរក្បាល និងរាងកាយទៀតផង។
ម៉ាក់ប៉ាមានដឹងអត់ ប្រព័ន្ធរំលាយអាហារក្មេងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន អ៊ីចឹងហើយទើបយើងចាំបាច់ត្រូវផ្តល់ការថែទាំ បំប៉នចំណីអាហារឲ្យបានល្អ នោះទើបសុខភាពកូនក៏ល្អ លាស់លាស់លឿនទាំងផ្នែករាងកាយ និងបញ្ហាស្មារតី។
ធ្វើម៉េចដើម្បីឲ្យក្រពះពោះវៀនក្មេងមានសុខភាពល្អ?
លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហានេះអាចថាជារឿងងាយផង លំបាកផងសម្រាប់ឪពុកម្តាយគ្រប់រូប ដោយហេតុថា វាអាស្រ័យទៅប្រព័ន្ធការពាររាងកាយកូន របបអាហារផ្តល់ឲ្យកូន កត្តាអនាម័យទាំងការរស់នៅ និងហូបចុក។
ក្នុងនោះលោកវេជ្ជបណ្ឌិតថា ការបំប៉នអាហារកូន ដោយហេតុថាការទទួលបានអាហារគ្រប់គ្រាន់ សម្បូរជីវជាតិ សម្បូរជាតិកាកសរសៃ ហើយចម្អិនដោយមានអនាម័យខ្ពស់នោះ មិនត្រឹមតែក្រពះ-ពោះវៀនកូនទេមានសុខភាពល្អ ការលូតលាស់រាងកាយក៏ល្អដូចគ្នា ហើយបន្ថែមពីនោះយើងត្រូវនាំកូនធ្វើលំហាត់ប្រាណដែរ។
បញ្ហាប្រព័ន្ធអាហារក្មេងជួបញឹកញាប់មានអីខ្លះ? ត្រូវដោះស្រាយបែបណា?
ទល់លាមក៖ ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់ផង គួបផ្សំនឹងការផ្តល់របបអាហារមិនបានត្រឹមត្រូវទៀតនោះ ងាយប្រឈមបញ្ហាទល់លាមកញឹកញាប់។ ដូចនេះ ម៉ាក់ប៉ាត្រូវធ្វើយ៉ាងណាឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ពិសេសផ្តល់អាហារសម្បូរនូវជាតិកាកសរសៃ ពិសេសឲ្យញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយកូនផឹកម្សៅទឹកដោះគោ ត្រូវចេះជ្រើសរើសប្រភេទណាដែលសម្បូរជាតិកាកសរសៃច្រើន។
ឈឺពោះ៖ ក្មេងមានបញ្ហាប្រព័ន្ធរំលាយអាហារ ញ៉ាំអីចូលទៅងាយនឹងធ្វើឈឺពោះ ហើមពោះ ឬផោមញឹកញាប់ ឯបន្ទោរបង់លាមកមិនទៀងទាត់នោះទេ។
ឡេះឡះ យំមួរម៉ៅ៖ ក្រពះពោះវៀនក្មេងមិនសូវល្អ បង្កឲ្យចុក ឆ្អល់ពោះ ហើយសញ្ញាដែលម៉ាក់ប៉ាអាចសម្គាល់បាននោះ ដោយកូនៗតែងតែបញ្ចេញអារម្មណ៍មួរម៉ៅ យំរករឿង ឬមានអការៈឡេះឡះ។
ដូច្នេះហើយក្រពះពោះវៀនមានសុខភាពល្អពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពទូទៅ និងការអភិវឌ្ឍផ្សេងៗ។ ដើម្បីឲ្យក្រពះពោះវៀនមានសុខភាពល្អ ម៉ាក់គួរឲ្យកូនផឹកទឹកឲ្យច្រើន អាចជាទឹកស្អាត ទឹកសម្ល ឬទឹកផ្លែឈើ ត្រូវឲ្យកូនធ្វើសកម្មភាពឲ្យបានច្រើន សំខាន់ជាងនោះទៀតគួរផ្តល់អាហារដែលមានជាតិសរសៃខ្ពស់ ដូចជា បន្លែ ផ្លែឈើ ជាដើម។
អ្នកម៉ាក់ក៏អាចស្វែងរកទឹកដោះគោដែលមាន Trio Fiber ដែលជាអាហារមានជាតិសរសៃ និង ព្រីបាយអូទិក ជួយជំរុញកំណើននៃបាក់តេរីដើម្បីជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។
តើមានចម្ងល់អ្វីផ្សេងទៀត ? សូមចុចនៅ ទីនេះ ដើម្បីស្វែងយល់បន្ថែម។
នាំមកជូនដោយ៖
[embed-health-tool-vaccination-tool]