backup og meta

កូនឈឺម្តងៗ មិនចង់គេង ឬក៏ពិបាកគេង អ៊ីចឹងម៉ាក់ប៉ាអាចដោះស្រាយតាមវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 26, 2021

    កូនឈឺម្តងៗ មិនចង់គេង ឬក៏ពិបាកគេង អ៊ីចឹងម៉ាក់ប៉ាអាចដោះស្រាយតាមវិធីទាំងនេះ

    អាការៈ​ឈឺ​បំពង់​ក ក្អក តឹង​ច្រមុះ ឬ​គ្រុន​ក្ដៅ​ខ្លួន សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កូន​យើង​ពិបាក​គេង ជា​លទ្ធផល​យើង​ជា​ម៉ាក់​ប៉ា​ក៏​គេង​មិន​បាន​ដូច​គ្នា ព្រោះ​ត្រូវ​មើល​កូន។ ពេល​ខ្លះ កំពុង​គេង​សុខៗ អា​អូន​ស្រាប់​តែ​ឈឺ ភ្ញាក់​ឡើង​កណ្ដាល​យប់ ពិបាក​គេង​ទៅ​វិញ។

    ក្នុង​នាម​យើង​ជា​ម៉ាក់​ប៉ា មិន​អាច​ទ្រាំ​មើល​កូន​ឈឺ​ពិបាក​ក្នុង​ខ្លួន​បាន​ទេ យើង​ច្បាស់​ជា​ចង់​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​តែ​កូន​បាន​ស្រួល​ខ្លួនវិញ​ដូច​ឲ្យ​ថ្នាំ​លេប បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ ឬ​ក៍​លើក​កូន​មក​ព អង្រួន ខំ​ព្រឹង​លួង​ឲ្យ​កូន​បាត់​យំ ហើយ​គេង​ទៅ​វិញ។ ប៉ុន្តែ ពេល​ខ្លះ ពិសេស​ពេល​អា​អូន​ភ្ញាក់​ដឹង​ខ្លួន​កើត​ឡើង​ច្រើន​យប់​ជាប់​ៗ​គ្នា នោះ​វា​អាច​ក្លាយ​ជា​ទម្លាប់​របស់​អា​អូន​ឲ្យ​គេង​ភ្ញាក់​កណ្ដាល​យប់​អាធ្រាត្រ​បាន ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​គេង​កើត​ឡើង ទោះ​ពេល​កូន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ដោយ។

    តើ​យើង​គួរ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា?

    តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បក​ស្រាយ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​យើង​ជា​សះ​ស្បើយ​មាន​សុខភាព​ល្អ ហើយ​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ជា​ពេល​ដែល​យើង​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​គេង​ធម្មតា​វិញ។ ជួន​កាល ២-៣​យប់​ដំបូង អា​អូន​នៅ​តែ​អាច​គេង​ៗ​ភ្ញាក់​នៅ​កណ្ដាល​យប់​ដូច​ពេល​ឈឺ​ដែរ ហើយ​អ្វី​ដែល​យើង​គួរ​ធ្វើ​នោះ​គឺ​យើង​មិន​គួរ​លើក​អា​អូន​ព ដើរ​ចុះ​ឡើង​ទេ យក​ល្អ​ឲ្យ​កូន​គេង​ស្ងៀម​មួយ​កន្លែង រួច​ម៉ាក់​ប៉ា​ច្រៀង​បំពេរ ឬ​ទះ​ខ្នង​កូន​តិច​ៗ ដើម្បី​ឲ្យ​អា​អូន​គេង​លក់​ទៅ​វិញ។

    បន្ថែម​ពី​លើ​នេះ ទោះ​ពេល​ខ្លះ​ការ​លួង​លោម​របស់​យើង​មិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​គេង​កូន​បាន តែ​យើង​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ទម្លាប់​របស់​អា​អូន​ទាំង​ការ​គេង ការ​ញ៉ាំ ការ​លេង អាច​ផ្លាស់​ប្ដូរ​បាន​នៅ​ពេល​ដែល​អា​អូន​លូតលាស់​ធំ​ឡើង​ៗ អាស្រ័យ​ទៅ​តាម​វ័យ​របស់​កូន។

    ទារកយំ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម