backup og meta

ក្មេងអាយុប៉ុន្មាន ទើបអាចប្រើថ្នាំសុលក្តៀនបាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 13, 2021

    ក្មេងអាយុប៉ុន្មាន ទើបអាចប្រើថ្នាំសុលក្តៀនបាន?

    បញ្ហា​ក្ដៀន​ ឬទល់លាមកតែងតែកើតឡើងជាញឹកញាប់ចំពោះកុមារតូចៗ ដែល​ធ្វើឱ្យលាមកអូនតូច ឡើងរឹង និងពិបាកបញ្ចេញមកក្រៅ។ ជាទូទៅ​ប៉ា​ម៉ាក់​តែងប្រើថ្នាំសុល​ក្តៀនដើម្បីជួយបន្ទន់​លាមក​អូន​តូច។ តើក្មេងអាយុ​ប៉ុន្មានទើបអាចប្រើថ្នាំសុលក្តៀនបាន?

    ឱសថការី ប៉េង វួចងី បានលើកឡើងថា ទារកចាប់ពីអាយុ ៦ ខែឡើងទៅទើប​អាចប្រើថ្នាំសុល​ក្តៀន​បាន​ ករណីទារកអាយុក្រោម ៦ ខែទល់លាមកយូរ ប៉ាម៉ាក់ប្រើ​គ្រប់​វិធីសាស្រ្ត​ជួយអូនតូច​ហើយនៅ​តែមិនបាត់ទល់លាមក ប៉ាម៉ាក់គួរនាំអូន​តូចទៅជួបគ្រូពេទ្យជំនាញ​កុមារប្រសើរជាង​ទិញថ្នាំសុល​ដោយ​ខ្លួនឯង។ ចំណែកអូនតូចដែលមានអាយុលើស ៦ ខែទល់លាមកយូរ ប៉ាម៉ាក់សុលហើយត្រូវ​សុល​ទៀត​ក៏ត្រូវនាំអូនតូចទៅជួបគ្រូពេទ្យជំនាញកុមារដែរ។

    ឱសថការី​រូប​នេះ​ក៏​បាន​បន្តថា ថ្នាំ​សុល​ខុស​គ្នា​ទៅ​តាម​ប្រភេទ​ថ្នាំ ថ្នាំ​ខ្លះ​អាច​ប្រើ​បាន​ចំពោះ​ក្មេង​អាយុ ៦ខែ ខ្លះ​ទៀត​១ឆ្នាំ ឬក៏លើសពីនេះ ហេតុនេះចៀសវាងកូនមានបញ្ហា យើងត្រូវសាកសួរឱសថការី ឬគ្រូពេទ្យឲ្យបានច្បាស់មុននឹងប្រើ។

    ក្មេងអាយុប៉ុន្មានទើបអាចប្រើថ្នាំសុលក្តៀនបាន?

    អូនតូចដែលក្តៀន ឬទល់លាមកមានអាការៈដូចជា៖

    • ឈឺពោះ (ឈឺបាត់ៗ)
    • មិនសូវឃ្លាន
    • ឆាប់ខឹង ឬមួមៅ
    • ហើមពោះ និងមានដុំពក (ដុំលាមក) រឹងៗ ប្រសិនបើយើងសង្កត់​លើ​ពោះ​អូនតូចថ្នមៗ
    • ឈឺពេលប្រឹងបត់ជើងដោយសារប្រេះរន្ធគូទ (ប្រេះស្បែកបន្តិចនៅជុំវិញ​រន្ធគូទ)

    ឱសថការីរូបនេះក៏បានបន្ថែមថា ក្នុងករណីអូនតូច​ទល់លាមក​ម៉ាក់ប៉ាអាចសាកល្បង​ម៉ាស្សា​ពោះ​អូនតូចថ្នមៗពីលើចុះក្រោមដើម្បីជួយសម្រួលចលនាពោះវៀនឱ្យឆាប់បញ្ចេញលាមកមកក្រៅ និង​ឱ្យ​អូនតូចញុំាទឹកឱ្យបានច្រើន។ ជាពិសេសប៉ាម៉ាក់ត្រូវបញ្ជូលបន្លែ និងផ្លែឈើ​ក្នុងរបបអាហារ​របស់​អូនតូចក្នុងករណីអូនតូចមានអាយុចាប់ពី ៦ ខែឡើងទៅ ឬអាចញុំាអាហារបាន ដើម្បីជួយអូន​តូច​បន្ទោបង់​មុននឹងសុលឱ្យអូនតូច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម