ដើម្បីលូតលាស់បានពេញលេញគ្រប់ផ្នែក ក្មេងតូចៗត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់បំពេញតម្រូវការរបស់រាងកាយ។ ថ្មីៗនេះដែរ SYNBIOTICS ត្រូវបានគេណែនាំថាជារូបមន្តថ្មីនៃអាហារូបត្ថម្ភសម្រាប់ក្មេង ដែលម៉ាក់ប៉ាគួរបន្ថែមទៅក្នុងរបបអាហារប្រចាំរបស់កូន។
អ្វីទៅជា SYNBIOTICS?
រូបមន្ត SYNBIOTICS ជាការសំយោគរវាង បាក់តេរីល្អៗ (Probiotic) ជាមួយនឹងចំណីអាហាររបស់បាក់តេរីល្អៗ (Prebiotics) ចូលទៅក្នុងផលិតផលតែមួយ ងាយស្រួលដល់ម៉ាក់ប៉ា មិនសូវមានពេលវេលាជ្រើសរើសអាហារច្រើនមុខ ដើម្បីកូនទទួលបានបាក់តេរីល្អៗច្រើនក្នុងពោះវៀន ប្រឆាំងនឹងពពួកបាក់តេរីអាក្រក់ដែលបង្កជាជំងឺ បង្អាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។
ហេតុផលសំខាន់ក្មេងតូចត្រូវការ SYNBIOTICS
១. ជួយខួរក្បាលលូតលាស់ល្អ
កាលណាដែលកូនទទួលបានអាហារូបត្ថម្ភល្អដូចជា SYNBIOTICS អាចជួយជំរុញដល់Gut-Brain Axis ដែលជាការតភ្ជាប់រាងកាយ និងគីមីរវាងពោះវៀន និងខួរក្បាល ពោលគឺជាបណ្ដាញនៃសរសៃប្រសាទរាប់លានដែលបញ្ជូនព័ត៌មានទៅខួរក្បាល។ សារធាតុគីមីដែលគេហៅថាប្រព័ន្ធបញ្ជូនសរសៃប្រសាទដូចជាសេរ៉ូតូនីន និង GABA (គ្រប់គ្រងអារម្មណ៍នៃការភ័យខ្លាច និងការថប់បារម្ភ) ត្រូវបានបញ្ជូនទៅមកពីខួរក្បាល ដែលភាគច្រើនផលិតនៅក្នុងពោះវៀន។ បាក់តេរីល្អ ឬ ប្រ៉ូបាយអូទិកល្អៗនៅក្នុងពោះវៀនរួមចំណែកដល់ផលិតភាពសារធាតុគីមី និងព័ត៌មានផ្ដល់សញ្ញាសម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយល្អដល់កូនយើង។
២. មិនងាយឈឺ
SYNBIOTICS ជួយពង្រឹងប្រព័ន្ធការពាររាងកាយកូនយើងដោយបង្កើនបាក់តេរីល្អៗច្រើនក្នុងក្រពះពោះវៀន ដើម្បីប្រឆាំងនឹងបាក់តេរីអាក្រក់ បង្កជាជំងឺដល់កូនបាន។ ៧០% នៃប្រព័ន្ធការពាររាងកាយយើងស្ថិតនៅក្នុងពោះវៀន មានន័យថា បើកូនមានក្រពះពោះវៀនមិនល្អនឹងបណ្ដាលឲ្យងាយឈឺជាមិនខាន។
៣. មិនទល់លាមក ឬរាករូស
តាមពិតទៅ ក្នុងក្រពះពោះវៀនកូនមានបាក់តេរីល្អច្រើនរួចទៅហើយ ប៉ុន្តែប្រសិនបើម៉ាក់ប៉ាមិនចេះពីរបៀបផ្ដល់អាហារល្អទៅចិញ្ចឹមពពួកបាក់តេរីល្អៗនោះទេ កូនអាចនឹងងាយជួបបញ្ហាទល់លាមក រាករូស ឬមានប្រព័ន្ធរំលាយអាហារមិនល្អ។ SYNBIOTICS មិនមែនជួយពង្រឹងតែប្រព័ន្ធភាពស៊ាំក្មេងប៉ុណ្ណោះទេ រូបមន្តថ្មីនេះ ក៏ជួយបង្កើនបាក់តេរីល្អក្នុងក្រពះពោះវៀនកូនថែមទៀតផង។
ចំពោះរូបមន្តថ្មី SYNBIOTICS ម៉ាក់ប៉ាអាចរកបាននៅក្នុងយ៉ាអួរ ត្រសក់ជ្រក់ ទំពាំងបារាំង និងឈីសមួយចំនួនទៀត។ ដើម្បីឲ្យកាន់តែងាយស្រួលដល់ម៉ាក់ប៉ាសម័យថ្មីដែលមានភាពមមាញឹកនឹងការងារច្រើន ម៉ាក់ប៉ាអាចជ្រើសយកម្សៅទឹកដោះគោដែលមានរូបមន្ត SYNBIOTICS ឲ្យកូនសំណព្វចិត្តញ៉ាំជាប្រចាំក៏បាន ដើម្បីឲ្យអាអូនទទួលបានសុខភាពរឹងមាំ និងលូតលាស់ដល់ចំណុចកំពូល។
[embed-health-tool-vaccination-tool]