ចំពោះកូនក្មេង អាការៈឈឺចុកពោះជាបញ្ហាមួយអាអូនឧស្សាហ៍ជួប ដោយសារក្មេងៗញ៉ាំអីមិនសូវចេះគិតទេ ឲ្យតែឃើញទំនងដឹងតែដាក់ចូលក្នុងមាត់ទំពាហើយ។ យ៉ាងណាមិញ ម៉ាក់ប៉ាក៏ត្រូវចាប់អារម្មណ៍ដែរ ក្នុងករណីដែលអាអូនងាកៗត្អូញចុកពោះ ឬឧស្សាហ៍រាករូស នេះអាចថាកូនកំពុងកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។
ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (Inflammatory Bowel Disease) បណ្ដាលឲ្យរលាក (ឡើងក្រហម និងហើម) ហើយវាជាស្ថានសុខភាពរ៉ាំរ៉ៃមួយ ដែលអាចមានរយៈពេលយូរ ឬកើតបាត់ៗឥតឈប់ឈរ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃនេះ រួមមានជំងឺក្រូន (Crohn’ disease) និងជំងឺដំបៅរលាកពោះវៀនធំ (Ulcerative Colitis)។ ជំងឺនេះធ្វើឲ្យរលាកក្នុងពោះវៀន និងរលាកប្រដាប់រំលាយអាហារ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃបណ្ដាលមកពីមូលហេតុស្មុគស្មាញពាក់ព័ន្ធជាមួយបញ្ហាហ្សែន ឬបញ្ហាប្រព័ន្ធការពាររាងកាយ ទៅវាយប្រហារសរីរាង្គតូចៗក្នុងពោះវៀន នឹងអាចដោយសារមូលហេតុបរិយាកាសជុំវិញមួយចំនួនផ្សេងទៀត។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក
អ្វីទៅជារោគសញ្ញានៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ?
រោគសញ្ញាទូទៅបំផុតនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃគឺឈឺពោះ និងរាករូស ប៉ុន្តែរោគសញ្ញាផ្សេងទៀតរួមមាន៖
● ឈាមពេលបត់ជើងធំ
● ក្ដៅខ្លួន
● គ្មានកម្លាំងកំហែង
● ស្រកទម្ងន់។
ក្មេងដែលកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃពិបាកក្នុងស្រូបយកកាឡូរី និងអាហារូបត្ថម្ភដែលរាងកាយត្រូវការណាស់ ជាហេតុអាចបណ្ដាលឲ្យមានការលូតលាស់យឺតយ៉ាវ ឬចាប់ផ្ដើមពេញវ័យយឺតជាងធម្មតា។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃក៏អាចបង្កឲ្យមានបញ្ហាផ្សេងៗទៀតដូចជា កន្ទួលរមាស់ បញ្ហាភ្នែក ឈឺសន្លាក់ រលាកសន្លាក់ និងបញ្ហាថ្លើមជាដើម។
ជាទូទៅ គ្រូពេទ្យព្យាបាលជំងឺរលាកពោះវៀនរ៉ាំរ៉ៃជាមួយនឹងឱសថមួយចំនួន ដើម្បីកាត់បន្ថយការរលាក និងជួយការពារឆ្លងមេរោគ។ ជួនកាល ក្មេងៗត្រូវការវះកាត់ ប្រសិនបើអាការៈមិនធូរស្រាលក្រោយប្រើថ្នាំព្យាបាល ឬដោយសារហេតុផលដូចជា៖
● រន្ធនៅក្នុងពោះវៀន
● ស្ទះពោះវៀន
● ហូរឈាមមិនឈប់ ជាដើម។
សម្រាប់ក្មេងដែលកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប៉ាម៉ាក់ត្រូវជ្រើសរើសអាហារដែលមានសុខភាពល្អ និងឲ្យផឹកទឹកឲ្យបានគ្រប់គ្រាន់។ ក្នុងករណីសង្ស័យថាកូនកើតជំងឺនេះ ម៉ាក់ប៉ាគួរតែនាំកូនទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះពីវិធីព្យាបាល និងរបបអាហារដែលស័ក្ដិសមសម្រាប់កូន ពិសេសអាហារូបត្ថម្ភសម្បូរដោយជាតិ SYNBIOTICS ដែលរូបមន្តរួមបញ្ចូលរវាង Probiotics និងPrebiotics ល្អសម្រាប់សុខភាពក្រពះពោះវៀនកូន។
ចំណុចសំខាន់
ក្មេងដែលកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃពិបាកក្នុងស្រូបយកកាឡូរី និងអាហារូបត្ថម្ភដែលរាងកាយត្រូវការណាស់ ជាហេតុអាចបណ្ដាលឲ្យមានការលូតលាស់យឺតយ៉ាវ ឬចាប់ផ្ដើមពេញវ័យយឺតជាងធម្មតា។
គួរអាន៖
- នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ
- តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក
- ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង
- ហេតុផលសំខាន់ៗ ក្មេងតូចចាំបាច់ត្រូវការSYNBIOTICS ក្នុងរបបអាហារ
- កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ
[embed-health-tool-bmi]