បញ្ហាប្រព័ន្ធរំលាយអាហារមិនត្រឹមតែធ្វើឱ្យកូនមិនស្រួលក្នុងពោះទេ ថែមទាំងប៉ះពាល់ដល់ការលូតលាស់រាងកាយ និងការអភិវឌ្ឍខួរក្បាលរបស់កូនទៀត។ តើប្រព័ន្ធរំលាយអាហារមានទំនាក់ទំនងអ្វីនឹងខួរក្បាល? បញ្ហាប្រព័ន្ធរំលាយអាហារឧស្សាហ៍កើតលើកុមារមានអ្វីខ្លះ? ម៉ាក់ប៉ាគួរធ្វើម៉េចការពារកូនពីបញ្ហាទាំងនេះ?
១. ទំនាក់ទំនងរវាងប្រព័ន្ធរំលាយអាហារ និងខួរក្បាល
ខួរក្បាលមានឥទ្ធិពលផ្ទាល់លើក្រពះពោះវៀន។ ជាឧទាហរណ៍ ពេលយើងគិតចង់ញ៉ាំអ្វីមួយ នោះក្រពះក៏បានចាប់ផ្ដើមបញ្ចេញសារធាតុសម្រាប់បំបែកអាហាររួចស្រេចទៅហើយដែរ។ ផ្ទុយមកវិញ បើក្រពះពោះវៀនមានបញ្ហា ខួរក្បាលក៏មិនល្អដែរ ព្រោះថារាល់បញ្ហានៅក្រពះពោះវៀននឹងមានសញ្ញាបញ្ជូនទៅកាន់ខួរក្បាល។
ជាក់ស្ដែងនៅពេលណាមួយ មិនថាមនុស្សធំ ឬកូនក្មេងដែលមានបញ្ហាក្រពះពោះវៀន នឹងអាចកើតមានបញ្ហាស្រេ្តស ថប់បារម្ភ និងបាក់ទឹកចិត្តផងដែរ។ នេះក៏ដោយសារតែខួរក្បាល និងក្រពះពោះវៀនមានទំនាក់ទំនងគ្នានោះឯង។
ដូចនេះបើក្រពះពោះវៀនមិនល្អ ខួរក្បាលកូនក៏វិវឌ្ឍទៅដោយមានបញ្ហាដែរ។ ផ្ទុយមកវិញ បើសុខភាពខួរក្បាលមិនល្អ ក្រពះពោះវៀនក៏មានបញ្ហាដែរ។
២. បញ្ហាប្រព័ន្ធរំលាយអាហារកើតញឹកញាប់លើកុមារ
ក. ច្រាលទឹកអាស៊ីដក្រពះ
កុមារក៏អាចមានបញ្ហាច្រាលទឹកអាស៊ីដក្រពះដែរដោយសារទឹកអាស៊ីដក្រពះច្រាលចូលបំពងអាហារហើយធ្វើឱ្យរលាកបំពង់អាហារ និងបង្កឱ្យកូនក្រហាយទ្រូង ចង្អោរ និងចុកចុងដង្ហើម។ កត្តាបង្ករួមមាន៖
- ញុំាអាហារមានជាតិខ្លាញ់ ឬជាតិអាស៊ីដ (ជាតិជូរ) ច្រើន
- ឡើងគីឡូ (បង្កើនសម្ពាធក្នុងក្រពះ)
- ញុំាច្រើនជ្រុល ឬគេងភ្លាមបន្ទាប់ពីញុំាអាហាររួច
ខ. ទល់លាមក
កុមារងាយនឹងទល់លាមកព្រោះញុំាទឹកតិច ញុំាអាហារមានជាតិសរសៃទាប មិនហាត់ប្រាណ ញុំាអាហារ ឬភេជ្ជៈមានជាតិស្ករ និងខ្លាញ់ខ្ពស់ច្រើន ឬស្រេ្តសជាដើម ដែលធ្វើឱ្យក្រពះពោះវៀនមានបញ្ហាក្នុងការរំលាយអាហារ និងពិបាកបញ្ចេញកាកសំណល់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
គ. រាក
កុមារអាចឧស្សាហ៍រាកដោយសារពុលចំណីអាហារ ញុំាអាហារមិនស្អាត ញុំាច្រើនជ្រុល អាលែកហ្ស៊ីនឹងអាហារ ឆ្លងមេរោគ ឬរលាកពោះវៀនរុំារ៉ៃ។ ជំងឺរលាកពោះវៀនរុំារ៉ៃអាចបង្កឡើងដោយជំងឺអូតូអ៊ីម្ញូន (ប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯង) អតុល្យភាពបាក់តេរីក្នុងពោះវៀន ឬឆ្លងមេរោគពីចំណឺអាហារ ឬផ្ទៃវត្ថុមិនស្អាត។
[embed-health-tool-vaccination-tool]
២. តិចនិចការពារកូនពីជំងឺឧស្សាហ៍កើតលើប្រព័ន្ធរំលាយអាហារ
- ឱ្យកូនរក្សាអនាម័យដូចជាត្រូវឧស្សាហ៍លាងដៃ ញុំាអាហារ និងទឹកឆ្អិនជាដើម
- ជំរុញកូនហាត់ប្រាណ
- ឱ្យកូនគេង និងញុំាទឹកឱ្យបានគ្រប់គ្រាន់
- ចៀសវាងឱ្យកូនញុំាច្រើនជ្រុល ឬញុំាអាហារមានជាតិខ្លាញ់ និងស្ករខ្ពស់ច្រើន
- ផ្តល់អាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដូចជា ទឹកដោះគោជូរ គីមឈី និងជ្រក់ដល់កូន ដើម្បីបង្កើនបាក់តេរីល្អៗនៅក្នុងពោះរៀនកូន
- បន្ថែមអាហារសម្បូរជាតិសរសៃ (Prebiotics) ចូលរបបអាហារកូនដែលមានក្នុងបន្លែ និងផ្លែឈើស្រស់ដើម្បីបំប៉នបាក់តេរីល្អៗនៅក្នុងពោះរៀនឱ្យលូតលាស់ និងជួយដល់ការបញ្ចេញចោល
តាមការសិក្សាបានឱ្យដឹងថា បាក់តេរីល្អៗក្នុងពោះវៀនអាចការពារកូនពីការឆ្លងមេរោគផ្សេងៗ ព្រោះប្រព័ន្ធភាពសុំា ៧០% ជាបាក់តេរីល្អៗនៅក្នុងពោះវៀន។ ជាងនេះទៅទៀត បាក់តេរីល្អៗទាំងនេះក៏មាននាទីជួយដល់ការរំលាយអាហារ បញ្ចេញកាកសំណល់ និងផលិតអ័រម៉ូនគ្រប់គ្រងអារម្មណ៍ និងការគេងដែលជួយដល់ការអភិវឌ្ឍខួរក្បាលកូន។
ម៉ាក់ប៉ាក៏អាចការពារបញ្ហាប្រព័ន្ធរំលាយអាហារកើតញឹកញាប់លើកុមារដោយជ្រើសរើសទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាង Probiotics និង Prebiotics ឱ្យកូនញុំាបានដែរ ព្រោះថាសារធាតុនេះជួយឲ្យសុខភាពក្រពះពោះវៀនកូនល្អ និងជួយឲ្យប្រព័ន្ធភាពស៊ាំកូនរឹងមាំផងដែរ។
អត្ថបទគួរអាន៖
- បាក់តេរីក្នុងមាត់ធ្មេញកូនច្រើន អាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- ក្រៅពីជួយពោះវៀន SYNBIOTICS ក៏ជួយ ផ្នែកសំខាន់ ៣ នេះដែរ
- កូនឧស្សាហ៍រាក ឬឈឺពោះញឹក អាចមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ
- អាហារល្អសម្រាប់សុខភាពក្រពះ-ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
ចំណុចសំខាន់
- ច្រាលទឹកអាស៊ីដក្រពះ
- ទល់លាមក
- រាក
- ឱ្យកូនរក្សាអនាម័យ ហាត់ប្រាណ គេង និងញុំាទឹកឱ្យបានគ្រប់គ្រាន់
- ចៀសវាងឱ្យកូនញុំាច្រើនជ្រុល ឬញុំាអាហារមានជាតិខ្លាញ់ និងស្ករខ្ពស់ច្រើន
- ឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ និងជាតិសរសៃឱ្យបានច្រើន
- ឬឱ្យកូនញុំាទឹកដោះគោម្សៅមានសារធាតុ SYNBIOTICS