យើងប្រហែលជាធ្លាប់បានឮពីការបារម្ភច្រើន អំពីបញ្ហាបាក់តេរីស៊ាំជាមួយនឹងថ្នាំផ្សះ។ ប៉ុន្តែផ្ទុយទៅវិញ ការប្រើប្រាស់ថ្នាំផ្សះយូរ ធ្វើឲ្យប៉ះពាល់ដល់បាក់តេរីល្អៗក្នុងខ្លួនវិញទេ ដែលជារឿងគួរឲ្យបារម្ភនោះ។ ចំណែកក្នុងអត្ថបទនេះ Hello គ្រូពេទ្យ នឹងរៀបរាប់ថាតើថ្នាំផ្សះធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ក្មេងយ៉ាងដូចម្ដេច។
តើយើងទាំងអស់គ្នាមានដឹងទេថា ពេលកូនចាប់ផ្ដើមដើរ ឬនិយាយក្នុងខ្លួនរបស់ក្មេង ក៏កំពុងតែមានការលូតលាស់ដែរ។ អ្វីដែលកំពុងលូតលាស់នេះជាពត៌មានរបស់សរីរាង្គតូចៗ ដែលកំពុងរស់នៅក្នុងពោះវៀនរបស់ក្មេង។ សរីរាង្គតូចៗនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំលាយអាហារ បង្កើនប្រព័ន្ធការពារទប់ទល់ជាមួយមេរោគ និងពេលខ្លះវាក៏មានពាក់ព័ន្ធជាមួយផ្លូវអារម្មណ៍របស់ក្មេងដែរ។
ក្មេងមានម៉ាយក្រូផ្លរ៉ា (microflora) ខ្សោយក្នុងពោះវៀនងាយនឹងកើតអាលែកហ្ស៊ី លើសទម្ងន់ រលាកពោះវៀន និងជំងឺទឹកនោមផ្អែម។ ប់ុន្តែដើម្បីឲ្យពពួកម៉ាយក្រូផ្លរ៉ាក្នុងជញ្ជាំងពោះវៀន មានសុខភាពល្អ ក្មេងៗចាំបាច់ត្រូវប៉ះជាមួយបាក់តេរីជាច្រើនប្រភេទសិន។
អត្ថបទពាក់ព័ន្ធ៖
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
- ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?
- កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
តើថ្នាំផ្សះប៉ះពាល់ដល់ក្មេងៗយ៉ាងដូចម្ដេង?
ថ្មីៗនេះ មានអត្ថបទវិទ្យាសាស្ត្រធំៗចំនួនពីរ បានចុះផ្សាយក្នុង Science Translational Medicine បានបង្ហាញអំពីទំនាក់ទំនងរបស់សរីរាង្គតូចៗក្នុងពោះវៀន ជាមួយការលូតលាស់របស់ក្មេង។ អ្នកវិទ្យាសាស្រ្តមកពី Langone Medical Center New York University Broad Institute, MIT និង Harvard University បានរកឃើញថាការចាប់កំណើតរបស់ទារក ចំណីអាហារ និងការលេបថ្នាំផ្សះ គឺពិតជាប៉ះពាល់ដល់សរីរាង្គតូចៗក្នុងពោះវៀនពិតមែន។
បើយោងតាមការសិក្សានេះ បើទារកបានប៉ះពាល់ជាមួយម៉ាយក្រូសរីរាង្គតូចៗចម្លងពីម្ដាយ ពីក្នុងពោះ ឬពេលបំបៅដោះ នោះធ្វើឲ្យម៉ាក្រូផ្លរ៉ាក្នុងជញ្ជាំងពោះវៀនរបស់ក្មេង កាន់តែមានសុខភាពល្អ។ ប៉ុន្តែផ្ទុយមកវិញ ការប្រើប្រាស់ថ្នាំផ្សះ គឺធ្វើឲ្យប៉ះពាល់ដល់ម៉ាយក្រូផ្លរ៉ារបស់ក្មេង។ ដូចនេះការលេបថ្នាំផ្សះមិនចាំបាច់ អាចធ្វើឲ្យប៉ះពាល់ដល់ប្រភេទតុល្យភាព និងចំនួននៃម៉ាយក្រូផ្លរ៉ាល្អៗក្នុងពោះវៀនរបស់ក្មេងបាន។
អត្ថបទវិទ្យាសាស្រ្តខាងលើ ក៏បានប្រាប់អំពីវិធីនៃការប្រមូលទិន្នន័យផងដែរ។ គេបានប្រមូលសំណាកលាមករបស់ក្មេង ៤០នាក់ ចាប់តាំងពីពេលកើតរហូតដល់អាយុ ២ទៅ ៣ឆ្នាំ។ គេតាមដានសុខភាពរបស់ក្មេង និងម្ដាយយ៉ាងយកចិត្ដទុកដាក់។
ផលរំខានភ្លាមៗក៏កើតឡើង ក្រោយការព្យាបាល ដែលគេឃើញពពួកម៉ាយក្រូសរីរាង្គស៊ាំជាមួយថ្នាំផ្សះ ចាប់ផ្ដើមកើនឡើងច្រើន ហើយវាត្រូវការពេលយូរ ទម្រាំពួកវាអាចត្រឡប់ទៅដូចដើមវិញបាន។ ពពួកម៉ាយក្រូសរីរាង្គដែលស៊ាំជាមួយថ្នាំផ្សះទាំងនោះ មិនបណ្ដាលឲ្យកើតជាជំងឺភ្លាមៗទេ ប៉ុន្តែវានឹងសម្ងំនៅក្នុងខ្លួន និងរងចាំឱកាសរហូត។ ពេលដែលវាផ្ទុះឡើង និងបណ្ដាលឲ្យកើតជាជំងឺ ពេលនោះការព្យាបាល គឺពិបាកខ្លាំងណាស់។
ប៉ុន្តែពេលខ្លះគេក៏បានលើកឡើងដែរថា ក្មេងៗពេលខ្លះចាំបាច់ត្រូវប្រើថ្នាំផ្សះ ដើម្បីជួយដល់សុខភាពក្មេងពេលមានការចម្លងរោគក្នុងខ្លួន និងនៅពេលប្រព័ន្ធការពារក្នុងខ្លួន មិនអាចទៅទប់ទល់ជាមួយមេរោគទាំងអស់នោះដោយខ្លួនឯងបាន។
ដើម្បីប្រាកដថា ពពួកសរីរាង្គតូចៗក្នុងខ្លួនក្មេង មានសុខភាពល្អ អ្នកស្រាវជ្រាវបានណែនាំឲ្យប្រើថ្នាំផ្សះតែនៅពេលចាំបាច់ និងត្រូវមានការអនុញ្ញាតពីគ្រូពេទ្យតែប៉ុណ្ណោះ។ ការប្រើប្រាស់សាប៊ូសម្លាប់មេរោគ និងក្រែមបន្ទន់ស្បែក ក៏ត្រូវប្រើក្នុងបរិមាណត្រឹមត្រូវដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី បាក់តេរីក្នុងពោះវៀនរបស់ក្មេង មិនមែនកំណត់អំពីសុខភាពរបស់ក្មេងបានទាំងស្រុងនោះទេ។
ថ្នាំផ្សះមិនត្រឹមតែមិនមានប្រសិទ្ធភាពទេ តែអាចទៅបំផ្លាញបាក់តេរីល្អៗ ដែលជួយដល់ប្រព័ន្ធការពារ និងសុខភាពប្រព័ន្ធអាហាររបស់ក្មេងបានថែមទៀតផង។ ប៉ុន្តែបច្ចុប្បន្ននេះ គ្រូពេទ្យអាចធ្វើតេស្តរកបាក់តេរីចម្លងរោគ ក្នុងខ្លួនរបស់ក្មេងបានយ៉ាងងាយ។ ដូចនេះយើងជាប៉ាម៉ាក់មិនចាំបាច់ត្រូវប្រើថ្នាំផ្សះ ទាំងប្រថុយទៀតនោះទេ។ ដើម្បីការពារសុខភាពរបស់កូនៗ សូមកុំប្រើប្រាស់ថ្នាំផ្សះផ្ដេសផ្ដាសឲ្យសោះ។
[embed-health-tool-vaccination-tool]