backup og meta

មកដឹងលម្អិតពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតរបស់ក្មេង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 01, 2020

    មកដឹងលម្អិតពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតរបស់ក្មេង

    គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ដឹង​ហើយ​ពី​ជំងឺ​បេះ​ដូង​ពី​កំណើត​ដែល​ទារក​មួយ​ចំនួន​ប្រឈម​នឹង​ជំងឺ​នេះ តែ​មាន​ធ្លាប់​ដឹង​ពី​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ខាង​ក្រោម​ពី​កំណើត​អត់? ជំងឺ​នេះ​យ៉ាង​ម៉េច​វិញ?

    អ្វី​ទៅ​ជា​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ខាង​ក្រោម​ពី​កំណើត?

    មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត គឺ​ជា​ការ​វិវត្ត​មិន​ប្រក្រតី​នៃ​បេះ​ដូង​ពី​កំណើត ​ដែល​មាន​៣០%​ ក្នុង​ចំណោម​ជំងឺ​បេះ​ដូង​ពី​កំណើត​ទាំង​អស់។ ក្នុង​ករណី​បេះ​ដូង​ធម្មតា ថត​ខាង​ក្រោម​ទាំង​ពីរ​នៃ​បេះ​ដូង​ត្រូវ​បាន​ខណ្ឌ​ចែក​ដោយ​សន្ទះ​មួយ។ ចំណែក​ករណី​ជំងឺ​ប្រហោង​បេះ​ដូង​ថត​ខាង​ក្រោម​វិញ គឺ​មាន​វត្ត​មាន​ប្រហោង​នៅ​លើ​សន្ទះ ដែល​ខណ្ឌ​ចែក​ថត​ខាង​ក្រោម​ទាំង​ពីរ​នេះ។

    បញ្ហា​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត​បង្ក​ឡើង​ដោយ​កត្តា​អ្វី?

    មូល​ហេតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត​មាន​ដូច​ជា៖

    – ភាព​មិន​ប្រក្រតី​នៃ​ហ្សែន

    – ភាព​មិន​ប្រក្រតី​នៃ​ក្រួម៉ូសូម

    – ការ​ញ៉ាំ​ស្រា​អំឡុង​ពេល​ពពោះ។ល។

    ធ្វើ​ម៉េច​ទើប​ដឹង​ថា​ក្មេង​កើត​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត​នេះ?

    – ក្នុង​ករណី​ខ្លះ ក្មេង​មិន​មាន​ចេញ​រោគ​សញ្ញា​អី​ទាំង​អស់ ក្រៅ​ពី​ឮសំឡេង​មិន​ធម្មតា ពេល​ស្ដាប់​មើល​បេះ​ដូង។

    – រី​ឯ ករណី​ខ្លះ​ទៀត មាន​រោគ​សញ្ញា​ដូច​ជា បែក​ញើស​លើ​ថ្ងាស ដក​ដង្ហើម​ញាប់ ឬ​ហត់​ដង្ហក់ រលាក​សួត​ញឹក​ញាប់ ដើមទ្រូង​ឡើង​ប៉ោង ការ​លូត​លាស់​យឺត​យ៉ាវ។ ប្រសិន​បើ​ស្បែក​ក្មេង​ឡើង​ស្វាយ មាន​ន័យ​ថា​ហួស​ពេល​ធ្វើ​ការ​វះ​កាត់​បេះ​ដូង​ហើយ ដោយ​សារ​មក​ទទួល​ការ​ពិនិត្យ ឬ​ព្យាបាល​មិន​ទាន់​ពេល។

    ប្រសិន​បើ​កើត​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត អាច​ព្យាបាល​ដោយ​របៀប​ណា?

    មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា ទាក់​ទង​នឹង​ការ​ព្យាបាល​ជំងឺ​នេះ គឺ​អាស្រ័យ​ទៅ​លើ​លក្ខណៈ​សណ្ឋាន ឬ​ស្ថាន​ភាព​នៃ​ប្រហោង​បេះ​ដូង​នីមួយៗ ដោយ​ខ្លះ​គ្រាន់​តែ​ពិនិត្យ​ជា​ពេទ្យ​ឲ្យ​ជាប់​លាប់ ឬ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ ខ្លះ​ទៀត​ធ្វើ​ការ​វះកាត់ និង​មួយ​ចំនួន​ទៀត​ព្យាបាល​ដោយ​ប្រើ​ឆ្នុក ក្នុង​ករណី​ខ្លះ​ទៀត គឺ​មិន​អាច​វះកាត់​បាន​ឡើយ ពោល​គឺ​ហួស​ពេល​ក្នុង​ការ​វះកាត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម