backup og meta

ម៉ាក់ប៉ាគួរចាប់អារម្មណ៍ អូនតូចៗក្អែមកមានឈាមអាចបណ្ដាលមកពីជំងឺនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 13, 2020

    ម៉ាក់ប៉ាគួរចាប់អារម្មណ៍ អូនតូចៗក្អែមកមានឈាមអាចបណ្ដាលមកពីជំងឺនេះ

    ជា​ទូទៅ ចំពោះ​ទារក​តូចៗ​តែង​តែ​មាន​ក្អែ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ចេញ​មក បន្ទាប់​ពី​បៅ​រួច ព្រោះ​វា​បណ្ដាល​មក​ពី​ឆ្អែត​ពេក ដែល​ធ្វើ​ឲ្យ​ច្រាល​ទឹក​ដោះ​មក​វិញ។ ការ​ក្អែ​គឺ​ជា​រឿង​ធម្មតា​របស់​ក្មេង​ដែល​ម៉ាក់​ប៉ា​មិន​បាច់​បារម្ភ ប៉ុន្តែ​បើ​ឃើញ​កូន​មាន​ក្អែ​ចេញ​មក​លាយ​ឈាម​មក​ដែរ​គឺ​មិន​ត្រូវ​​ធ្វើ​ហី​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង។

    ក្នុង​ករណី ដែល​កូន​តូចៗ​ក្អែ​មក​ឈាម គឺ​ចាំ​បាច់​ត្រូវ​យក​កូន​មក​ជួប​គ្រូពេទ្យ ព្រោះ​ថា​វា​អាច​បណ្ដាល​មក​ពី​ជំងឺ​២​ប្រភេទ​ដែល​ខាង​ពេទ្យ​ជួប​ញឹក​ញាប់​គឺ៖

    ទី១.ទាក់​ទង​នឹង​ការ​រលាក​បំពង់​អាហារ​ផ្នែក​ខាង​លើ

    ទី២. រលាក​ក​ក្រពះ (កន្លែង​ព្រំ​ប្រទល់​រវាង​បំពង់​អាហារ​ខាង​លើ នឹង​ក​ក្រពះ)។

    លោកវេជ្ជបណ្ឌិតបន្ត​ថា នៅ​ពេល​ដែល​កូន​តូច​ៗខំ​ប្រឹង​ក្អែ ឬ​ក្អួត​ខ្លាំង​ពេក គឺ​វា​អាច​ធ្វើ​ឲ្យ​ដាច់​រលាត់​ស្បែក​នៅ​តំបន់​នោះ វា​ធ្វើ​ឲ្យ​ចេញ​ឈាម​មក​ជាមួយ​ដែរ។ បើ​សិន​ឃើញ​ដូច​នេះ គឺ​ត្រូវ​នាំ​កូន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ករណី​នេះ​មិន​មែន​ជា​ការ​ក្អែ​ធម្មតា​ៗ​ទេ។

    លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ​ម៉ាក់​ប៉ា​ឃើញ​កូន​តូច​ក្អែ ហើយ​មាន​លាយ​ឡំ​មក​ជា​មួយ​សញ្ញា​ដូច​ជា៖

    – ក្អែ​រហូត​ដល់​ឈ្លក់

    – ក្អែ​រហូត​ទាល់​មុខ​ឡើង​ខៀវ

    – កូន​តូច​ពិបាក​ឡើង​ទម្ងន់ ឬក្អួត ជាដើម គឺ​ត្រូវ​នាំ​កូន​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​លឿន ព្រោះ​វា​អាច​បញ្ជាក់​ថា​កូន​តូច​កំពុង​មាន​បញ្ហា​ផ្លូវ​អាហារ​អ្វី​មួយ​ក៏​ថា​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម