backup og meta

ហេតុផល​សំខាន់ ៣ យ៉ាង ប៉ាម៉ាក់គួរច្រៀងបំពេកូនពេលឲ្យគេង ឬពេលយំ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 20, 2020

    ហេតុផល​សំខាន់ ៣ យ៉ាង ប៉ាម៉ាក់គួរច្រៀងបំពេកូនពេលឲ្យគេង ឬពេលយំ

    ប៉ា​ម៉ាក់ណា​ខ្លះ​​តែងតែ​​ច្រៀង​បំពេ​ឲ្យ​​កូន​គេង​ ឬ​ពេល​កូន​យំ?​ ប៉ា​ម៉ាក់​ដឹងទេថា​​ការ​ច្រៀង​បំពេ​កូន​មិន​ត្រឹម​តែ​ជួយ​កូន​ឲ្យ​បាត់​យំ​ ឬ​គេង​លក់​ទេ តែ​​នៅ​មាន​ប្រយោជន៍​ផ្សេង​ទៀត​ដល់​កូន។

    ១. សំរួល​អារម្មណ៍

    ការ​ច្រៀង​បំពេ​កូន​ជួយ​បង្កើត​បរិយាកាស​មួយ​ដែល​កូន​អាច​បន្ធូរ​អារម្មណ៍ និង​កាត់បន្ថយ​អាការៈ​ថប់​បារម្ភ​របស់​កូន​បាន​។ ហេតុ​នេះ​ហើយ​ទើប​ភាគច្រើន​គេ​តែង​ណែនាំ​ឲ្យ​ច្រៀង​បំពេ​កូន​នៅ​ពេល​ម៉ាក់ៗ​ចង់​ឲ្យ​កូន​គេង។ ម៉្យាងទៀត ការ​ច្រៀង​ចម្រៀង​ដដែលៗ​ កូន​អាច​នឹង​ចាប់ផ្ដើម​បង្កើត​ទម្លាប់​ដោយ​ខ្លួន​ឯង និង​គេង​លក់​ស្រួល​ជាង​មុន។

    អត្ថបទពាក់ព័ន្ធ៖ 

    ២. ផ្តល់​ផល​វិជ្ជមាន​ដល់​ខួរក្បាល

    កូន​តូចៗ​អាច​នឹង​ព្យាយាម​ច្រៀង​តាម​នូវ​អ្វី​ដែល​ប៉ា​ម៉ាក់​ច្រៀង​បំពេ​ពួកគេ ហើយ​ការ​ច្រៀង​អាច​ជួយ​កូន​តូច​ឲ្យ​រៀន​ពាក្យ ភាសា និង​ទំនាក់ទំនង។ តាមរយៈ​ការ​ច្រៀង​បំពេ​របស់​ប៉ា​ម៉ាក់ ការ​យល់​ដឹង​ទៅ​លើ​ភាសា​របស់​កូន​ក៏​ចាប់ផ្ដើម​ដែរ។ ក្រៅ​ពី​នេះ​ការ​ច្រៀង​បំពេ​កូន​ក៏​ជួយ​ដល់​ការ​បង្កើត​ការ​ចង់ចាំ និង​ការ​ផ្ចង់​អារម្មណ៍​របស់​កូន​ដែរ។

    ៣. បង្កើត​ចំណង​រវាង​ប៉ា​ម៉ាក់ និង​អូនៗ

    អ័រម៉ូន​ជួយ​ឲ្យ​សប្បាយ​ចិត្ត​ដូចជា​អ័រម៉ូន oxytocin និងendorphin​ត្រូវ​បញ្ចេញ​មក​ពេល​ច្រៀង ហើយ​អ័រម៉ូន​ទាំង​នេះ​ក៏​បញ្ចេញ​ពេល​សម្រាលកូន និង​ពេល​បំបៅ​ដោះ​កូន​ដែរ។ ដូចនេះ​ហើយ​អ័រម៉ូន​ទាំង​នេះ​ជួយ​បង្កើត​ភាព​ជឿ​ទុក​ចិត្ត សេចក្ដី​ស្រលាញ់ និង​ជួយ​បង្កើត​ទំនាក់ទំនង​រវាង​កូន និង​ប៉ា​ម៉ាក់។ ការ​ច្រៀង​បំពេក៏​ជា​មធ្យោបាយ​មួយ​ជួយ​បង្កើត​ទំនាក់ទំនង​ដែរ​ដោយ​ការ​ច្រៀង​​អាច​ផ្តល់​​ផល​​វិជ្ជមាន​ក៏​ខួរក្បាល​កូន​​ក្នុង​ការ​យល់​ចិត្ត និង​ការ​បង្កើត​ទំនាក់ទំនង​ក្នុង​សង្គម។

    ការ​ច្រៀង​បំពេ​កូន​មិន​តម្រូវ​ឲ្យ​ប៉ា​ម៉ាក់​ជា​អ្នក​ពូកែច្រៀង ឬមាន​សំឡេង​ពិរោះនោះទេ​ ទោះបីជា​ប៉ា​ម៉ាក់​មិន​ចេះ​ច្រៀង ឬមាន​សំឡេង​មិន​ពិរោះ​​ក៏​អាច​ច្រៀង​បំពេ​កូន​បាន​ ព្រោះ​កូន​តូច​គឺ​ចូលចិត្ត​ស្ដាប់​សំឡេង​របស់​ប៉ា​ម៉ាក់​មិន​មែន​ចម្រៀង​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម