backup og meta

ម៉ាក់ប៉ាត្រូវចេះសង្កេត អាអូនបែកញើសអាចដោយសារកត្តាប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 13, 2020

    ម៉ាក់ប៉ាត្រូវចេះសង្កេត អាអូនបែកញើសអាចដោយសារកត្តាប៉ុន្មាននេះ

    ​ម៉ាក់​ប៉ា​តែង​បារម្ភ​ពី​សុខទុក្ខ​របស់​កូន ជា​ពិសេស​កូន​នៅ​តូច​ៗ ខ្លាច​ឈឺ​ពិបាក​ក្នុង​ខ្លួន។ មាន​ម៉ាក់​ប៉ា​ខ្លះ​ឆ្ងល់​ថា កូន​អាច​មាន​ជំងឺ​អី​ទេ ព្រោះ​ឃើញ​កូន​ចេះ​តែ​ឧស្សាហ៍​បែក​ញើស​ពេញ​ខ្លួន។ ​ប៉ុន្តែ​កុំ​ទាន់​ព្រួយ​អី! មក​ដឹង​ពី​មួល​ហេតុ​ធ្វើ​ឲ្យ​កូន​បែក​ញើស​ពី​គ្រូ​ពេទ្យ​ជំនាញ​ខាង​ក្រោម​នេះ។ ​

    បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ឲ្យ​ដឹង​ថា ការ​បែក​ញើស​សម្រាប់​ទារក និង​ក្មេង​តូចៗ គឺ​ជា​រឿង​ធម្មតា​ទេ។ ចំពោះ​អាអូន​តូចៗ ការ​បែកញើស​ចែក​ចេញ​ជា​២ មាន​បែក​ញើស​ធម្មតា និង​បែក​ញើស​ជា​សញ្ញា​របស់​ជំងឺ​អ្វី​មួយ ហើយ​ម៉ាក់​ប៉ា​ត្រូវ​រក​មូលហេតុ​ឲ្យ​ច្បាស់​ថា​បណ្ដាល​មក​ពី​អី។ វេជ្ជបណ្ឌិត​បន្ត​ថា ក្នុង​ករណី​ដែល​អាអូន​បែកញើស​ធម្មតា ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​តាម​ប៉ុន្មាន​កត្តា​នេះ​ដូច​ជា៖

    ទី១. សម្លៀកបំពាក់៖ ជួន​កាល ម៉ាក់​ប៉ា​មួយ​ចំនួន​បារម្ភ​ខ្លាច​កូន​រងា អ៊ីចឹង​ហើយ ស្លៀក​ពាក់​ឲ្យ​កូន​ក្រាស់ៗ រួម​ផ្សំ​នឹង​នៅ​ស្រុក​យើង អាកាស​ធាតុ​ក្ដៅ​ផង​នោះ វា​កាន់​តែ​ធ្វើ​ឲ្យ​កូន​បែក​ញើស​ខ្លាំង។

    ទី២. សីតុណ្ហភាព​ក្នុង​បន្ទប់៖ ប្រសិន​បើក្នុង​បន្ទប់​ក្ដៅ​ខ្លាំង​ពេក ក៏​ធ្វើ​ឲ្យ​កូន​ៗ​បែក​ញើស​ដែរ។

    វ.កុសលកណិការ
    វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ

    “ចំពោះ​ទារក​វិញ ភាគ​ច្រើន​គឺ​បែក​ញើស​នៅ​ពេល​ដែល​គេង​លក់ស្កប់ស្កល់ (ចន្លោះ២-៤ម៉ោង)។ ប៉ុន្តែ ការ​បែក​ញើស​នេះ គឺ​ជា​រឿង​ធម្មតា​ដែល​កើត​ឡើង​ទៅ​លើ​ទារក។ វា​មិន​បញ្ជាក់​ពី​ជំងឺ​អី​មួយ​ដែល​ម៉ាក់ប៉ា​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។”

    លោក​ស្រី​បាន​បញ្ជាក់​បន្ត​ថា បើ​យើង​សង្កេត​ឃើញ​ថា អា​អូន​នៅ​តែ​បែក​ញើស ទោះ​ស្លៀក​ពាក់​ស្ដើង ក្នុង​បន្ទប់​ក៏​ត្រជាក់​មិន​ក្ដៅ​អី​ទេ ដូច​នេះ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ពី​ព្រោះ​កូន​អាច​មាន​ជំងឺ​បេះ​ដូង​ពី​កំណើត​ក៏​ថា​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម