backup og meta

មកពីបែបនេះហើយ ទើបអាអូន​កើត​ខ្ទុះ​ទៅ​រន្ធគល់​ត្រចៀក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 14, 2020

    មកពីបែបនេះហើយ ទើបអាអូន​កើត​ខ្ទុះ​ទៅ​រន្ធគល់​ត្រចៀក

    បើ​យើង​សង្កេត​មើល​នៅ​គល់​ត្រចៀក​របស់​ក្មេង​ខ្លះ ឃើញ​មាន​ប្រហោង​តូច​មួយ​នៅ​ក្បែរ​គល់​ត្រចៀក។ ម៉ាក់​ប៉ា​ខ្លះ ក៏​បាន​ជួប​ប្រទះ​​កូន​មាន​បញ្ហានៅរន្ធ​នៅ​គល់​ត្រចៀក មាន​ហើម ហើយ​និង​ចេញ​ខ្ទុះ។ តើ​បញ្ហា​ខ្ទុះ​ត្រចៀក​នេះ បង្ក​ឡើង​ពី​អ្វី​ទៅ?

    ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា រន្ធ​តូច​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​រន្ធ​ត្រចៀក (ផ្នែក​ខាង​មុខ ឬ​ខាង​ក្រោយ​នៃ​ត្រចៀក) ហើយ​រន្ធ​នេះ​វា​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ជ្រៅ​ក្រោម​ស្បែក គឺ​ជា Preauricular sinus។ វា​គឺ​ជា​បញ្ហា​ពី​កំណើត​ដែល​ពេល​ក្មេង​កើត​មក​មាន​រន្ធ​តូច​មួយ​នៅ​គល់​ត្រចៀក ជា​ភាព​មិន​ធម្មតា​ពី​កំណើត និង​ជា​តំណ​ពូជ ហើយ​វា​អាច​មាន​នៅ​តែ​ម្ខាង ឬ​ទាំង​សង​ខាង​ត្រចៀក​ក្មេង។

    ជា​ធម្មតា រន្ធ​តូច​នៅ​ក្បែរ​គល់​ត្រចៀក​នេះ មិន​បង្ក​ឲ្យ​មាន​ផល​វិបាក ហើយ​ភាគ​ច្រើន​វា​មិន​មាន​រោគ​សញ្ញា​ទេ ប៉ុន្តែ​បើ​មាន​ការ​ឆ្លង​មេរោគ វា​នឹង​ធ្វើ​ឲ្យ៖

    ១. ឡើង​ក្រហម ហើម

    ២.​ មាន​ការ​ឈឺ​ចាប់

    ៣. ក្ដៅខ្លួន

    ៤. អាច​មាន​ខ្ទុះ។ល។

    លោក​ស្រីវេជ្ជបណ្ឌិត​បញ្ជាក់​ថា ក្នុង​ករណី​ដែល​កូន​មាន​ខ្ទុះ គឺ​ត្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីប្យូទិច និង​ការ​វះ​បង្ហូរ​ខ្ទុះ​ចេញ។ ស្របគ្នា​នេះ បើ​មាន​ការ​បង្ក​រោគ​ញឹក​ញាប់ ត្រូវ​វះ​កាត់​ភ្ជិត​ផ្លូវ​របស់​រន្ធ​នេះ។ បញ្ហា​នេះ មិន​មាន​គំរាម​កំហែង​ដល់​សុខភាព​ក្មេង​ទេ ប៉ុន្តែប្រសិន​កូន​មាន​រន្ធ​តូច​នៅ​ត្រចៀក ហើយ​មាន​ហើម ចេញ​ខ្ទុះ​ដូច​ដែល​បាន​ប្រាប់ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​អោយ​បាន​ត្រឹម​ត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម