បើតាមក្បួនពេទ្យ អ្នកជំងឺមិនមែនសុទ្ធតែត្រូវឲ្យបញ្ចូលសេរ៉ូមតាមសរសៃឡើយ តែជាក់ស្ដែងយើងសង្កេតឃើញជំងឺខ្លះមានបញ្ហាបន្តិចបន្តួចតែបែរជាទាមទារការព្យួរសេរ៉ូមដែរ ទាំងស្ថានភាពមិនធ្ងន់ធ្ងរផងនោះ។ តើការព្យួរសេរ៉ូមនោះអាចធ្វើទៅបានក្នុងស្ថានភាពណាខ្លះ?
វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ បានឲ្យដឹងថាអ្នកជំងឺណាមួយដែលអាចព្យួរសេរ៉ូមទៅបាន ទាល់តែស្ថិតក្នុងដំណាក់កាលដូចខាងក្រោម៖
១- រាករូសខ្លាំងកម្រិតទី៣
សម្រាប់អ្នកជំងឺរាករូសដែលត្រូវព្យួរសេរ៉ូមនោះ ទាល់តែចាប់ពីដំណាក់កាលទី៣ឡើងទៅ បានអនុវត្តន៍វិធីនេះបាន។ នៅពេលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យទៅឃើញថា អ្នកជំងឺមានសភាពខ្លាំងមានទាំងក្អួត រាក គេអាចនឹងដាក់សេរ៉ូម ២ ផ្លូវឯណោះ ហើយបើអ្នករាកកម្រិតទី១ ឬទី២ ត្រូវចាប់ផ្ដើមដោយការផឹកទឹកអូរ៉ាលីត
២- ក្ដៅខ្លួន
បើកូនមានអាការៈក្ដៅខ្លួន ក៏ជាកត្តានាំឲ្យកូនបាត់បង់ជាតិទឹកដូចគ្នា ដោយជាតិទឹកនឹងបាត់បង់តាមដង្ហើម បាត់តាមសរសៃ បាត់តាមរយៈស្បែក ក៏អាចបញ្ចូលសេរ៉ូមដែរ។ ប៉ុន្តែការដាក់នេះទៀតសោតគឺក្នុងកម្រិតមួយមិនធ្វើឲ្យលើសជាតិទឹកក្នុងខ្លួនក្មេងទៅវិញទេ។
៣- ជំងឺផ្សេងៗ
ពេលខ្លះគ្រូពេទ្យដាក់សេរ៉ូមឲ្យអ្នកជំងឺ ដើម្បីជាផ្លូវចាក់ថ្នាំ ហើយបូករួមកូនញ៉ាំមិនបានគ្រប់គ្រាន់ផង កូនល្វើយ អស់កម្លាំងរលើង សន្លឹម គឺត្រូវបញ្ចូលតាមសរសៃដែរ។
[embed-health-tool-vaccination-tool]