backup og meta

គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 05, 2020

    គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់?

    ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​ធ្លាប់​ឮ​ចាស់​ៗ​មិន​ឲ្យ​កូន​ងូត​ទឹក អំឡុង​ពេល​ក្ដៅ​ខ្លួន ឬ​ការ​ងូត​ទឹក​យូរ ព្រោះ​អាច​បណ្ដាល​ឲ្យ​ទឹក​ចូល​ទៅ​ក្នុង​សួត​។ សម្រាប់​ចម្ងល់​នេះ​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បដិសេធថា ​មិនមែន​ជា​ការ​ពិត​ឡើយ។

    លោក​បាន​បន្ត​ទៀត​ថា ទឹក​ចូល​សួត​ បណ្ដាល​មកពី​ខ្លួន​យើងជ្រាបជាតិទឹកតាមសរសៃឈាម​ឬដោយជំងឺណា​មួយ ដែល​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំងនោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត ធ្វើឲ្យ​ហត់​ខ្លាំង។ មូលហេតុ​មួយ​ទៀត​អាច​បណ្ដាល​មកពី​ខ្សោយ​បេះដូង​នាំឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ ដែល​ជា​ហេតុ​ធ្វើឲ្យ​ជាតិ​ទឹក​ច្រាល​មក​ក្នុង​សួត ហើយ​ម្យ៉ាង​មកពី​បញ្ហា​ខ្សោយ​តម្រង​នោម​ខ្លាំង​រហូត​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន ក៏​ធ្វើឲ្យ​ច្រាលទឹក​មក​សួត​ដែរ។

    ចំណែក​ការ​ងូត​ទឹក​ឲ្យ​កូន​យូរ ឬ​ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​មិនមែន​ជា​ហេតុ​នាំឲ្យ​ទឹក​ចូល​សួត​ឡើយ ពោល​ពេល​ក្ដៅ​ខ្លួន​នេះ​ហើយ ត្រូវ​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​​ក្នុង​ខ្លួន បន្ទាប់​មក​ស្លៀក​សម្លៀកបំពាក់​ស្ដើង​ៗ។

    ជាទូទៅគ្រូពេទ្យអាចដឹងថា ទឹកចូលសួត ឬអត់ តាមរយៈការស្តាប់សួត ថតសួតដោយកាំរស្មីអិច ឬអេកូសួត និងជួនកាលអាចស្កេនសួត ហើយភាគច្រើនតម្រូវឲ្យមានការបូមទឹកស្រោមសួតដើម្បីវិភាគអមវេជ្ជសាស្រផ្សេងៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម