ជឿថាយើងភាគច្រើនប្រាកដជាធ្លាប់ឮចាស់ៗជំនាន់មុននិយាយពីជំងឺពិសអាចម៍កុក ដោយជោះឃើញនៅបាតដៃមានគ្រាប់តូចៗពណ៌សថ្លាៗ។ តើនោះជាអ្វីឲ្យប្រាកដទៅវិញទៅ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជឿថាយើងភាគច្រើនប្រាកដជាធ្លាប់ឮចាស់ៗជំនាន់មុននិយាយពីជំងឺពិសអាចម៍កុក ដោយជោះឃើញនៅបាតដៃមានគ្រាប់តូចៗពណ៌សថ្លាៗ។ តើនោះជាអ្វីឲ្យប្រាកដទៅវិញទៅ?
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបាន ឲ្យដឹងថា ជំងឺពិសអាចម៍កុកនោះ មិនមានទេ។ លោកបន្តថា ការពិតទៅគ្មានជំងឺពិសអាចម៍កុកអ្វីនោះទេ ហើយដែលថាជំងឺនេះកើតឡើងពីការញ៉ាំសាច់ ក៏មិនត្រឹមត្រូវដែរ តែវាអាចជាបញ្ហាផ្សេងទៅវិញទេ។ កាលពីមុនចាស់ៗមិនឲ្យក្មេងញ៉ាំសាច់ ឬក៏អាចញ៉ាំបានក្នុងបរិមាណតិចតួចប៉ុណ្ណោះ នាំឲ្យកើតព្រូន ឬតេនញ៉ា ព្រោះចម្អិនមិនបានឆ្អិនល្អទៅវិញទេ។
ចំណែកបញ្ហាជោះនៅបាតដៃហើយមានឃើញគ្រាប់តូចៗ ពណ៌ថ្លាអាចជាខ្លាញ់នៅបាតដៃដែលនរណា ក៏មាន ឬក៏ពងតេនញ៉ានេះឯង។ លោកវេជ្ជបណ្ឌិតក៏បានផ្ដល់ដំបូន្មានថា ក្នុងរបបអាហាររបស់កូនត្រូវការជាតិសាច់ឲ្យបានច្រើន និងចម្អិនឲ្យបានឆ្អិនល្អ ព្រោះសាច់សម្បូរជាតិប្រូតេអ៊ីន ដើម្បីទ្រទ្រង់ការលូតលាស់។
វេជ្ជបណ្ឌិតឯកទេសជំងឺបន្ថែមទៀតថា បើកូនមានបញ្ហាអ្វីមិនប្រក្រតី ត្រូវយកកូនទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ចៀសវាងវិនិច្ឆ័យ និងជោះ ឬធ្វើអ្វីដោយខ្លួនឯង ព្រោះនាំឲ្យកូនប្រែជាមានគ្រោះថ្នាក់ចំពោះសុខភាពទៅវិញ។ ម្យ៉ាងវិញទៀតកុំឲ្យកូនតូចលេងដី ឬរបស់មិនល្អ មិនត្រូវឲ្យកូនបៀម ឬលិឍដៃលេង និងឧស្សាហ៍លាងសម្អាតដៃឲ្យបានញឹកញាប់ ចៀសវាងជាប់បាក់តេរី។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕