ទឹកដោះគោក្រដាស និងយ៉ាអួ ជាអាហារសម្រន់ដែលម៉ាក់ៗតែងទិញឲ្យកូនញ៉ាំជារឿយៗ។ ក្នុងនោះដែរ ក៏មានចម្ងល់លើកឡើងថា អាហារទាំង ២ ប្រភេទនោះ មួយណាល្អចំពោះក្មេងជាងទៅ ព្រោះវាសុទ្ធតែផលិតចេញពីទឹកដោះគោដូចគ្នា?
ទឹកដោះគោក្រដាស និងយ៉ាអួ ជាអាហារសម្រន់ដែលម៉ាក់ៗតែងទិញឲ្យកូនញ៉ាំជារឿយៗ។ ក្នុងនោះដែរ ក៏មានចម្ងល់លើកឡើងថា អាហារទាំង ២ ប្រភេទនោះ មួយណាល្អចំពោះក្មេងជាងទៅ ព្រោះវាសុទ្ធតែផលិតចេញពីទឹកដោះគោដូចគ្នា?

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា យ៉ាអួគឺជាប្រភេទអាហារសម្រន់ល្អមួយសម្រាប់ទារកចាប់ពីអាយុ ៦ ខែឡើងទៅ។ យ៉ាអួវាសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន និងពួកបាក់តេរីល្អ ជំនួយទៅដល់សុខភាពទូទៅ ដូចជាភ្នែក សក់ ក្រចក បេះដូង ក្រពះ ពោះវៀន ឆ្អឹងរឹងមាំ និងជួយឲ្យកូនលូតកម្ពស់បានល្អ។ មួយវិញទៀតយ៉ាអួក៏អាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលក្នុងខ្លួនបានដែរ ដូចនេះបើម៉ាក់ៗចង់ជ្រើសរើសយ៉ាអួ គឺតែពពួកគ្មានជាតិស្ករ ទើបមិនប៉ះពាល់ដល់ធ្មេញ ឬមិនជំរុញក្មេងឲ្យធាត់។

ចំណែកទឹកដោះគោក្រដាសវិញ ត្បិតតែផលិតពីទឹកដោះគោស្រស់មែន ប៉ុន្តែវាមានរសជាតិផ្អែមជាង ហើយក្មេងអាយុចាប់ពី ៣-៦ ឆ្នាំទើបអាចផឹកបាន ដូចនេះជម្រើសល្អគួរឲ្យកូនតូចញ៉ាំយ៉ាអួវិញ ទើបល្អជាង។ វេជ្ជបណ្ឌិតរូបនោះបានបន្តទៀតថា ការជ្រើសរើសទឹកដោះគោជារឿងសំខាន់ណាស់ ប្រសិនបើពិតជាចង់ឲ្យកូនផឹកទឹកដោះគោមែន គួរតែជាប្រភេទម្សៅទឹកដោះគោវិញ ទើបប្រសើរចំពោះសុខភាពកូន។
ជាចុងក្រោយលោកវេជ្ជបណ្ឌិតបន្តថា សម្បកវេចខ្ចប់ទឹកដោះគោក្រដាសងាយរហែក និងក្នុងទឹកដោះគោមានលាយសារធាតុទុកបានយូរ ដែលមិនល្អចំពោះសុខភាពកូន។ ក្រៅពីយ៉ាអួ យើងគួរតែឲ្យកូនញ៉ាំអាហារ បន្លែ ផ្លែឈើ ឲ្យបានច្រើន ទើបចម្រើនដល់ការលូតលាស់ ហើយមុនសម្រេចចិត្តឲ្យកូនផឹក ឬញ៉ាំអ្វីគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
04/05/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ