backup og meta

ម៉េចបានជាក្រោយដួលបោកចំក្បាល មានអាការៈក្អួត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 21, 2020

    ម៉េចបានជាក្រោយដួលបោកចំក្បាល មានអាការៈក្អួត?

    ការ​ប៉ះ​ទង្គិច​ចំ​ក្បាល​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ អាច​បណ្ដាល​ឲ្យ​មាន​ស្រាំ ឬ​ប្រេះ​ឆ្អឹង​លលាដ៍ក្បាល។ ដូចនេះ​ហើយ​បាន​ជា​ពេល​ឃើញ​អាការៈ​កូន​ក្រោយ​ប៉ះ​ទង្គិច មាន​សភាព​សន្លឹម វិលមុខ ក្អួត​ចង្អោរ ជាដើម​យើង​តែង​ព្រួយបារម្ភ​ខ្លាច​មាន​ឈាម​កក​ក្នុង​ខួរក្បាល។ តើ​ហេតុអ្វី​បាន​ជា​ប៉ះពាល់​ក្បាល បែរ​ជា​មាន​អាការៈ​ក្អួត​ចង្អោរ​វិញ?

    បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា បើ​ពេល​​ដួល​ចំ​ក្បាល មាន​អាការៈ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល មាន​ឡើង​សម្ពាធ ​សង្កត់​ផ្នែក​ផ្សេង​ៗ​នៃ​ខួរក្បាល ​ធ្វើឲ្យ​ការ​បញ្ជា​ខុស​ប្រក្រតី និង​ទៅ​ជា​ក្អួត ឬ​វង្វេងវង្វាន់ មមើមមាយជាដើម។

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ​បន្ថែម​ទៀត​ថា កាលណា​ខួរក្បាល​ច្របូកច្របល់ ក៏​យើង​មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ​ដូចគ្នា ហើយ​ទម្រាំ​ទទួល​រង​ការ​ប៉ះទង្គិច​ទៀត​នោះ​ពិតជា​លេចឡើង​អាការៈ​អស់​ទាំង​នោះ​ហើយ។ ទោះ​ជា​សង្ស័យថាមានឈាមកកតាមរយៈការអាការៈ​ក្អួត​បន្ទាប់ពី​រង​របួស​ក្បាលមែន​ តែ​ផល​ប៉ះពាល់​របស់​វា​មិន​បែប​នោះ​ទាំងអស់​ឡើយ។ ពេល​ខ្លះ​ការ​ក្អួត​បន្ទាប់ពី​ដួល​ប៉ះពាល់​ចំ​ក្បាល​តិចតួច​ហាក់​ដូចជា​ទាក់ទង​ទៅ​នឹង​កត្តា​បុគ្គល​ជា​ជាង​ឈាម​កក​ក្នុង​ខួរក្បាល ឬប្រេះ ស្រាំលលាដ៏។

    លោកបន្ថែមថា ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​មាន​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​គ្រូពេទ្យ​ក៏​នឹង​សាកសួរ​ប្រវត្តិ​ជំងឺពីខាងគ្រួសារ​សិន​ដែរ ព្រោះ​អាច​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង​ដែល​អាច​ជាប់ពាក់ព័ន្ធ​នឹង​ការ​ក្អួត​នោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម