backup og meta

ចង់ដឹងថា ទារកមានជំងឺខាន់លឿង ឬអត់ សាកធ្វើតាមវិធីងាយៗមួយនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 06, 2020

    ចង់ដឹងថា ទារកមានជំងឺខាន់លឿង ឬអត់ សាកធ្វើតាមវិធីងាយៗមួយនេះ

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ជំងឺ​ខាន់​លឿង​កើត​ឡើង​ភាគ​ច្រើន​លើ​ទារក​កើត​មិន​គ្រប់​ខែ ដោយសារ​តែ​ថ្លើម​ទារក​ទើប​កើត​នៅ​ខ្ចី មិន​អាច​បំលែង ឬ​បញ្ចេញ​ជាតិ ប៊ីលីរូប៊ីន ដែល​បណ្តាល​ឲ្យ​ចេញ​ពណ៌​លឿង​នៅ​លើ​ស្បែក និង​ភ្នែក។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ថា ជំងឺ​ខាន់​លឿង​លើ​ទារក បង្ក​ឲ្យ​មាន​ឡើង​លឿង​លើ​ស្បែក​ និង​ភ្នែក ដែល​​ជា​សញ្ញា​បញ្ជាក់​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ ហើយ​​ជា​ទូទៅ​កើត​ឡើង​នៅ​អំឡុង​ថ្ងៃ​ទី ​២-៤ ​ក្រោយ​សម្រាល។

    ដើម្បី​ចង់​ដឹង​ថា​ទារក​មាន​ខាន់​លឿង ​ឬ​អត់ ត្រូវ​​សង្កត់​ថ្នម​ៗ​ទៅ​លើ​ថ្ងាស​ ឬ​ច្រមុះ​។ បើ​កន្លែង​សង្កត់ មាន​ឡើង​លឿង មាន​​ន័យ​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ​កម្រិត​ស្រាល។ ​បើ​សង្កត់​ទៅ​មិន​មាន​ការ​ប្ដូរ​ពណ៌​ទេ ​​ឬ​គ្រាន់​តែ​ស្លេក​ មាន​​ន័យ​ថា ទារក​​គ្មាន​ជំងឺ​ខាន់​លឿង​​ទេ។ ពិនិត្យ​មើល​ទារក​នៅ​ក្រោម​ពន្លឺ​ស្រាល​ៗ​ ឬ​ក៏ក្រោម​កម្ដៅ​ថ្ងៃ ​បើ​​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​ សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។

    ករណី​ភាគ​ច្រើន​ មិន​បង្ក​ជា​បញ្ហា​នោះ​ទេ​ តែ​ក្នុង​ករណី​ខ្លះ​វា​អាច​ជា​ជំងឺ​។ អាការៈ​ឡើង​លឿង​ធ្ងន់ធ្ងរ​ បង្កើន​ហានិភ័យ​ឲ្យ​ជាតិ​ប៊ីលីរូប៊ីន ​ជ្រៀត​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។ សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ​​ បើ​ទារក​មាន​សញ្ញា​ដូចជា​៖

    – ស្បែក​ទារក​ឡើង​លឿង​កាន់​តែ​ខ្លាំង

    – ស្បែក​ទារក​ឡើង​លឿង​នៅ​តំបន់​ពោះ ដើមដៃ ​និង​ជើង​

    – ភ្នែក​ឡើង​លឿង

    – ទារក​ រក​កល់​ចង់​គ្រុន​ ឬ​គេង​មិន​ងាយ​ភ្ញាក់

    – ទារក​មិន​ឡើង​ទម្ងន់​ ឬ​មិន​បៅដោះ

    – ​យំ​ខ្លាំង

    – ទារក​ចាប់​ផ្ដើម​មាន​សញ្ញា​ប្លែក​ៗ​គួរ​ឲ្យ​បារម្ភ

    – ការ​ឡើង​លឿង​នេះ​អាច​មាន​រយះ​ពេល​លើស​ពី ​៣​ សប្តាហ៍។

    វិធី​ព្យាបាល​ទារក​កើត​ខាន់​លឿង

    ទារក​កើត​លឿង​តិចៗ

    បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរ​ពេទ្យ កាល់ម៉ែត ការ​ថែទាំ​ទារក​ដែល​មាន​ខាន់​លឿង​តិចៗ មាន​លក្ខណៈ​ងាយ​ស្រួល និង​សាមញ្ញៗ ដោយ​គ្រាន់​តែ​ម៉ាក់ៗ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។

    – ព្យាយាម​បំបៅ​ទឹកដោះ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់

    – ដាក់​កូន​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក)

    – សង្កេត​មើល​ពណ៌​សម្បុរ​ទារក ឬ​ផ្នែក​ពណ៌ស​នៃ​គ្រាប់​ភ្នែក​ទារក។

    ទារក​កើត​ខាន់​លឿង​ខ្លាំង

    ករណី​នេះ​ម៉ាក់​ប៉ា​មិន​ត្រូវ​បង្អែ​បង្អង់​នោះ​ទេ ប្រញាប់​នាំ​កូន​មក​ពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​តាមដាន​កម្រិត​ជាតិ​លឿង​លើ​ស្បែក និង​ភ្នែក​ទារក ហើយ​ឈាន​ដល់​ការពារ​ព្យាបាល​ទាន់​ពេល​ទៅ​តាម​បច្ចេក​ផ្សេងៗ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ប៊ីលីរូប៊ីន ពី​ខ្លួន​របស់​ទារក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម