backup og meta

កត្តា​នេះ​ហើយ ទើប​ក្មេងៗ​ទីក្រុងងាយកើតអាលែកហ្ស៊ីជាងក្មេងនៅស្រែចំការ

កត្តា​នេះ​ហើយ ទើប​ក្មេងៗ​ទីក្រុងងាយកើតអាលែកហ្ស៊ីជាងក្មេងនៅស្រែចំការ

​អាលែកហ្ស៊ី ជា​បញ្ហា​មួយ​បង្ក​ផល​ពិបាក​ច្រើន​គួរ​សម​សម្រាប់​យើង បើ​មិន​ប្រយ័ត្ន វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ បញ្ហា​អាលែកហ្ស៊ី​មួយ​នេះ អាច​កើត​ឡើង​ចំពោះ​យើង​គ្រប់​វ័យ ជា​ពិសេស​ទៅ​លើ​ក្មេងៗ និង​អ្នក​ដែល​មាន​ជំងឺ​ហឺត។ ស្រប​គ្នានេះ ខាងក្រុមគ្រូពេទ្យសង្កេតឃើញថា ក្មេងៗរស់នៅក្នុងទីក្រុង ងាយប្រឈមនឹងកើតអាលែកហ្ស៊ីជាងក្មេងៗរស់នៅតាមជនបទ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង នៃ​គ្លីនិក​កុមារ មុនីឃីត បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជំងឺ​អាលែកហ្ស៊ី​នៅ​លើ​កូន​ក្មេង​មាន​ការ​កើន​ឡើង​បន្តិច​ម្ដងៗ។ កត្តា​ដែល​ធ្វើ​ឲ្យ​កូន​តូច​ៗ​ងាយ​កើត​ជំងឺ​អាលែកហ្ស៊ី​នោះ​គឺ​៖

ទី១.​កត្តា​ហ្សែន៖ អាច​កើត​មក​តាម​ម៉ាក់​ប៉ា តែ​មិន​មែន​មាន​ន័យ​ថា បើ​ម៉ាក់​ប៉ា​កើត​អាលែកហ្ស៊ី​សុទ្ធ​តែ​អាច​ចម្លង​ទៅ​កូន​ទាំង​អស់​ទេ។

ទី២.កត្តា​បរិយាកាស៖ ក្មេង​ៗ​ដែល​រស់​នៅ​ស្អាត​ពេក ក៏​ងាយ​កើត​អាលែកហ្ស៊ី​ដែរ។ ជួន​កាល ក្មេង​ៗ​ដែល​នៅ​តែ​ក្នុង​បន្ទប់ ឬ​មិន​សូវ​ប្រឈម​នឹង​បរិយាកាស​ខាង​ក្រៅ ក៏​ប្រឈម​កើត​ជំងឺ​អាលែកហ្ស៊ី​ដូច​គ្នា។

លើស​ពី​នេះ បញ្ហា​អាលែកហ្ស៊ី​អាច​កើត​ឡើង​បាន​ដោយ​កត្តា​ច្រើន​ទៀត​ដូច​ជា ធូលី រោម​សត្វ អាហារ សត្វ​ទិច ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន។ល។

លោកថា ចំពោះ​ការដែលថា ក្មេងៗទីក្រុងងាយកើតអាលែកហ្ស៊ីនោះដោយសារ អាអូនរស់នៅទីក្រុងមិនសូវប្រឈមនឹងបរិយាកាសខាងក្រៅ ត្រូវថ្ងៃ ត្រូវខ្យល់ច្រើនដូចក្មេងៗនៅតាមស្រែចំការទេ។ ជាទូទៅ ក្រៅពីចេញ/ចូល សាលរៀន និងផ្ទះ ក្មេងៗទីក្រុង​នៅតែក្នុងផ្ទះ ជាហេតុធ្វើឲ្យអាអូនមិនស៊ាំទៅនឹងបរិយាកាសខាងក្រៅ ទើបងាយប្រតិកម្មជាមួយបរិយាកាសប្លែកខាងក្រៅ។

វេជ្ជបណ្ឌិត​ជំនាញ​រោគ​កុមារ​រូប​នេះ បន្ត​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​អាលែកហ្ស៊ី​នេះ មាន​ច្រើន​ប្រភេទ​ណាស់​រួម​មាន អាលែកហ្ស៊ី​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខាង​លើ អាលែកហ្ស៊ី​ស្បែក អាហារ លម្អង​ផ្កា ឬ​ឡាក់​តិច ​ជាដើម។ ​បញ្ហា​អាលែកហ្ស៊ី​ដែល​អា​អូន​តូច​កើត​ច្រើន​ជាង​គេ​នោះ គឺ​អាលែកហ្ស៊ី​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខាង​លើ និង​បញ្ហា​អាលែកហ្ស៊ី​ស្បែក។

អាលែកហ្ស៊ី

ដើម្បី​កាត់​បន្ថយ​បញ្ហា​អាលែកហ្សី​លើ​អា​អូន​តូច​ៗ​បាន គ្រាន់​តែ​ត្រូវ​ចៀស​វាង​មូល​ហេតុ​ដែល​បង្ក​ឲ្យ​កូន​មាន​បញ្ហា និង​ទប់​ស្កាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​បាន​ហើយ ប៉ុន្តែ​បញ្ហា​អាលែកហ្ស៊ី​នេះ មិន​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​ពេញ​មួយ​ជីវិត​ទេ។ ក្នុង​ករណី​ដែល​កូន​មាន​ចេញ​សញ្ញា​អាសន្ន​ប៉ុន្មាន​ខាង​ក្រោម​នេះ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៖

  • ហើម​មាត់ ឬ​អណ្ដាត
  • ពិបាក​និយាយ ឬ​លេប​អាហារ
  • ពិបាក​ដក​ដង្ហើម
  • ចុក​ពោះ
  • ក្អួត ចង្អោរ
  • រាក​រូស
  • វិល​មុខ ឬ​សន្លប់។ល។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/11/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

កូនអាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ៗគួរជ្រើសរើសអាហារទាំងនេះឲ្យ​កូន

ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម