backup og meta

​​​វិធីសាស្ត្រ​ងាយ​ៗ​ ជួយកូនគ្រប់គ្រង​ផ្លូវ​ចិត្តបានល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2021

    ​​​វិធីសាស្ត្រ​ងាយ​ៗ​ ជួយកូនគ្រប់គ្រង​ផ្លូវ​ចិត្តបានល្អ

    សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​​ គឺ​ជា​គ្រឿង​សម្គាល់​សុខភាព​នៃ​មនុស្ស​គ្រប់​រូប​ មិន​ថា​ស្ថិត​ក្នុង​វ័យ​ណា​ឡើយ​។​ ចំពោះ​ក្មេង​ នៅ​ពេល​ដែល​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​ល្អ​ ពួក​គេ​​មិន​មាន​ភាព​ហត់​នឿយ ​នៅ​ពេល​ជិះ​កង់​នៅ​​បរិវេណ​ជិត​ៗ​ផ្ទះ​ ឬ​អាច​​បន្ត​​ការ​លេង​កីឡា​បាន​យ៉ាង​ស្វាហាប់​។ យ៉ាង​ណា​មិញ​ ​​ការ​ធ្វើ​លំហាត់​ប្រាណ​​តែ​មួយ​មុខ​ មិន​អាច​ឲ្យ​ក្មេង​ៗ​​មាន​​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​បាន​ល្អ​ឡើយ​ លុះត្រាតែ​មាន​ការ​រក្សា​ទម្ងន់​ខ្លួន​​ឲ្យ​បាន​ល្អ​ និង​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាហារ​ជីវជាតិ​​ ទើប​ជា​ការ​ប្រសើរ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​​អំពី​កត្តា​សំខាន់​ៗ​ទាំង​បី​ ដែល​អាច​នាំ​ពួក​គេ​ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ​នៅ​ពេល​អនាគត​។

    . រក្សា​ទម្ងន់​ខ្លួន​​ឲ្យ​បាន​ត្រឹមត្រូវ

    ​​ប្រសិនបើ​កូន​​លើស​ ឬ​ខ្វះ​ទម្ងន់​ វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​របស់​ពួក​គេ​។​ ដូច​នេះ​ប៉ា​ម៉ាក់​​​ត្រូវ​ប្រាកដ​ថា​កូន​មាន​ទម្ងន់​ខ្លួន​សមស្រប​ ដើម្បី​ជួយ​ឲ្យ​សុខភាព​ក្មេង​កាន់​តែ​រឹងមាំ​ទ្វេ​ដង​។​ ប៉ា​ម៉ាក់​អាច​ប្រើ​ BMI ឬ​សន្ទស្សន៍​ម៉ាស​រាងកាយ​ ក្នុង​ការ​វាយតម្លៃ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​របស់​កូន​ ពីព្រោះ​វា​មាន​ភាព​ត្រឹមត្រូវ​​​​​​ជាង​ការ​គណនា​ទម្ងន់​ខ្លួន​តែ​មួយ​​មុខ​។

    . ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ

    នៅ​ពេល​ដែល​កុមារ​ញ៉ាំ​អាហារ​សុខភាព​ ព្រម​ទាំង​មាន​ទម្ងន់​ខ្លួន​សមស្រប​ ពួក​គេ​​អាច​​មាន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​​​​រួច​ទៅ​ហើយ​។​ ប៉ុន្តែ​ ប្រសិនបើ​ចង់​​ឲ្យ​ពួក​គេ​​ចេះ​ស៊ូ​ទ្រាំ​បន្ថែម​ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ហ្វឹកហ្វឺន​​បេះដូង​ ក៏​ដូចជា​សួត​របស់​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​ ​​

    ជា​ទូទៅ​ ក្មេងៗ​គប្បី​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​ក្នុង​ថ្ងៃ​ ដូចជា​ការ​រត់​ ហែល​ទឹក​ ជិះ​កង់​ ឬ​លេង​បាល់​ទាត់​ជាដើម​។ បន្ថែម​ពី​នេះ​ សាច់​ដុំ​រឹងមាំ​ក៏​រួម​ចំណែក​នៃ​ការ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​ផង​ដែរ​។​ ក្នុង​ករណី​ដែល​កូន​ខ្សោយ​កម្លាំង​ ពួក​គេ​នឹង​មាន​អាការៈ​ហត់នឿយ​​យ៉ាង​ឆាប់​រហ័ស​។​ ហេតុ​នេះ​ហើយ​ យើង​គួរ​ឲ្យ​កូន​ចូលរួម​សកម្មភាព​ពង្រឹង​សាច់​ដុំ​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​

    ក្មេងហាត់ប្រាណ

    . របប​អាហារ​ត្រឹមត្រូវ

    របប​អាហារ​​មាន​តួនាទី​សំខាន់​បំផុត​ចំពោះ​សុខភាព​រាងកាយ​យើង​ទាំង​មូល​។​ នៅ​ពេល​ដែល​កុមារ​ទទួល​បាន​អាហារ​​សុខភាព​នៅ​ក្នុង​បរិមាណ​ត្រឹមត្រូវ​ ពួក​គេ​នឹង​មាន​ទម្ងន់​ខ្លួន​​​​សមស្រប​ ក៏​ដូចជា​មាន​ថាមពល​​​រាងកាយ​រយៈពេល​យូរ​។​ របប​អាហារ​​ល្អ​ៗ​ ដែល​ក្មេង​គួរ​ញ៉ាំ​ជា​ប្រចាំ​មាន​ដូចជា​ បន្លែ​ និង​ផ្លែឈើ​ស្រស់​ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​សំខាន់​ៗ​ និង​សារធាតុ​រ៉ែ​ ដែល​ជំនួយ​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ និង​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​។​ បន្ថែម​ពី​នេះ​ ចូរ​ឲ្យ​កូន​ញ៉ាំ​ប្រភេទ​​គ្រាប់​ធញ្ញជាតិ​ ព្រម​ទាំង​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​សាច់​មាន់​​ ត្រី​ សណ្ដែក​ និង​តៅហ៊ូ​ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម