backup og meta

ក្មេងៗ​ដើរ​​ជើង​ទទេ​មាន​ប្រយោជន៍​ដល់​សុខភាព​ឬ​យ៉ាង​ណា​​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2021

    ក្មេងៗ​ដើរ​​ជើង​ទទេ​មាន​ប្រយោជន៍​ដល់​សុខភាព​ឬ​យ៉ាង​ណា​​?

    នៅ​ពេល​ដែល​ក្មេង​រៀន​ដើរ​ ប៉ា​ម៉ាក់​តែងតែ​ឲ្យ​កូន​ដើរ​ដោយ​មិន​ពាក់​ទ្រនាប់​ជើង​ ពីព្រោះ​ស្បែក​របស់​ជើង​អាច​ប៉ះពាល់​ដល់​សាច់ដុំ​ និង​ឆ្អឹង​នៅ​​ក្នុង​ប្រអប់​ជើង​របស់​ពួក​គេ​។ ​​ពេល​ដែល​ក្មេង​ៗ​​កាន់​តែ​ធំ​ ពួក​គេ​នឹង​ចាប់ផ្ដើម​ពាក់​ស្បែក​ជើង ដែល​ធ្វើឲ្យ​កូន​​បាត់បង់​អត្ថប្រយោជន៍​ពី​ការ​ដើរ​ដោយ​ជើង​ទទេ​។​

    តើ​ការ​ដើរ​ដោយ​ជើង​ទទេ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​?

    ការ​ដើរ​ដោយ​ជើង​ទទេ​ ធ្វើ​ឲ្យ​ការ​ដើរ​បែប​ធម្មជាតិ​របស់​យើង​ប្រសើរ​ឡើង​វិញ។​ ទោះបី​ជា​ទ្រនាប់​ជើង​ដែល​រចនា​ឡើង​សម្រាប់​ការ​ដើរ​ ឬ​រត់​មាន​ទ្រនាប់​ច្រើន​ និង​អាច​ទ្រទ្រង់​រាងកាយ​ក៏​​ពិត​មែន​​ ប៉ុន្តែ​ពួក​វា​ក៏​អាច​​រារាំង​​ក្មេង​ៗ​​ពី​ការ​ប្រើ​​សាច់​ដុំ​ជាក់លាក់​ដែល​អាច​ពង្រឹង​រាងកាយ​របស់​ពួក​គេ​ផង​ដែរ​។

    អត្ថប្រយោជន៍​​ផ្សេង​ទៀត​នៃ​ការ​ដើរ​ដោយ​ជើង​ទទេ​មាន​ដូចជា​៖

    • គ្រប់គ្រង​ទីតាំង​របស់​ជើង​ នៅ​ពេល​​ប៉ះ​ទៅ​នឹង​ដី​
    • បង្កើន​តុល្យភាព​ ​ភាព​ដឹង​ពី​ចលនា​ និង​ទីតាំង​នៃ​សារពាង្គកាយ​ ​ដែល​អាច​​ជួយ​បំបាត់​ការ​ឈឺ​ចាប់​
    • រក្សា​រយៈ​ចម្ងាយ​សម​ស្រប​នៃ​ចលនា​ក្នុង​សន្លាក់​ប្រអប់​ជើង​ និង​​ជើង ព្រម​ទាំង​​មាន​កម្លាំង​គ្រប់គ្រាន់​ និង​ស្ថិរភាព​នៅ​ក្នុង​សាច់ដុំ​ និង​សរសៃ​ចំណង​ឆ្អឹង​ កាត់បន្ថយ​ពី​បញ្ហា​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​ពាក់​ស្បែក​ជើង​តឹង​ពេក​ ដូចជា​ការ​ហើម​មេ​ជើង ជាដើម​
    • ធ្វើ​ឲ្យ​សាច់​ដុំ​ជើង​រឹងមាំ​ជាង​មុន​ និង​ទ្រទ្រង់​ដល់​បរិវេណ​ផ្នែក​ខាង​ក្រោម​។​​​

    តើ​មាន​គ្រោះថ្នាក់​អ្វី​ខ្លះ​នៅ​ពេល​ដើរ​ និង​ហាត់ប្រាណ​ដោយ​ជើង​ទទេ?

    ការ​ដើរ​ដោយ​ជើង​ទទេ​នៅ​ក្នុង​ផ្ទះ​​ គឺ​មាន​សុវត្ថិភាព ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ត្រូវ​ចេញ​ទៅ​ក្រៅ​ដោយ​មិន​ពាក់​ទ្រនាប់​ជើង​ វា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេង​ៗ​ ដូចជា​​ផ្ទៃ​ដី​​សើម​ ឬ​រដិបរដុប ​សីតុណ្ហភាព​ កែវ ឬ​វត្ថុ​មុត​ស្រួច​​នៅ​លើ​ដី​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​ ឬការ​ឆ្លង​មេរោគ​ នៅ​ពេល​ដែល​យើង​ដើរ​​ដោយ​ជើង​ទទេ​នៅ​ខាង​ក្រៅ​។

    ជើងទទេ២

    តើ​ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ដើរ​ និង​ធ្វើ​លំហាត់​ប្រាណ​ដោយ​ជើង​ទទេ​​យ៉ាង​ដូច​ម្ដេច​​?

    ការ​ដើរ​ និង​ធ្វើ​លំហាត់​ប្រាណ​ដោយ​ជើង​ទទេ​នៅ​ពេល​ខ្លះ​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​ ប៉ុន្តែ​វា​ត្រូវ​ការ​​ការ​អត់ធ្មត់​ និង​ព័ត៌មាន​ត្រឹមត្រូវ​។ មុន​ពេល​ដែល​​ចាប់ផ្ដើម​ឲ្យ​កូន​ដើរ​ដោយ​ជើង​ទទេ​ ប៉ា​ម៉ាក់​គួរ​ពិចារណា​​ចំណុច​មួយ​ចំនួន​ខាងក្រោម​នេះ​។

    • ឲ្យ​កូន​ចាប់ផ្ដើម​យឺត​ៗ
    • កាត់​បន្ថយ​ការ​ដើរ​ដោយ​ជើង​ទទេ​ ប្រសិនបើ​​កូន​មាន​អារម្មណ៍​ឈឺ​ចាប់ ឬ​មិន​ស្រួល​ខ្លួន
    • សាកល្បង​ដើរ​ដោយ​ជើង​ទទេ​នៅ​ខាង​ក្នុង​ផ្ទះ​
    • អនុវត្ត​នៅ​លើ​ផ្ទៃ​ដែល​មាន​សុវត្ថិភាព​
    • ពិនិត្យ​មើល​ជើង​របស់​កូន​ថា​តើ​មាន​របួស​ឬ​អត់​
    • សាកល្បង​សកម្មភាព​ដែល​តម្រូវ​ឲ្យ​ដើរ​ជើង​ទទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម