backup og meta

កូនរលាក​បំពង់​ក​​​បណ្ដាល​មក​​ពី​អ្វី? ពេល​ណា​​ប៉ា​ម៉ាក់​គួរ​បារម្ភ​?​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 06, 2021

    កូនរលាក​បំពង់​ក​​​បណ្ដាល​មក​​ពី​អ្វី? ពេល​ណា​​ប៉ា​ម៉ាក់​គួរ​បារម្ភ​?​​​​​​

    ជា​ទូ​ទៅ​ ជំងឺ​រលាក​បំពង់​ក​កើត​ឡើង​​ចំពោះ​កុមារ​តូច​ៗ​ ដែល​ភាគ​ច្រើន​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ ហើយ​ជា​ធម្មតា វា​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​​ឡើយ​។ ការ​រលាក​គឺ​បណ្ដាល​មក​ពី​វីរុស​ដូច​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ ហើយ​វា​តែងតែ​កើត​ឡើង​នៅ​ក្នុង​រដូវ​រងា​។ ជំងឺ​រលាក​បំពង់​ក ​នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​នៅ​បំពង់​ខ្យល់​ ដែល​ជា​ផ្លូវ​ដង្ហើម​ទៅ​កាន់​សួត​ ​និង​ខ្សែ​សំឡេង​។ ការ​ហើម​នេះ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​តូច​ចង្អៀត​ និង​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​។

    កុមារ​ដែល​មាន​ជំងឺ​រលាក​បំពង់​ក​​ច្រើន​តែ​ក្អក​ខ្លាំង​ៗ​ និង​មាន​សំឡេង​​ថ្ងូរ​នៅ​ពេល​ដក​ដង្ហើម​ចូល​។​ ពិត​ណាស់​ ​ជំងឺ​រលាក​បំពង់​ក​គឺ​ជា​ជំងឺ​ស្រាល​នោះ​ទេ​ ប៉ុន្តែ​វា​នឹង​ចាប់ផ្ដើម​ធ្ងន់ធ្ងរ​​យ៉ាង​ឆាប់​រហ័ស​។

    ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​បំពង់​ក​

    ​​​កុមារ​អាច​​មាន​រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​ មុន​ពេល​ចាប់ផ្ដើម​កើត​មាន​​ជំងឺ​រលាក​បំពង់​ក រួម​មាន​ហៀរ​សំបោរ​ ឈឺ​ក​ ​និង​គ្រុន​ក្ដៅ​។​ បន្ទាប់​មក​ ពួក​គេ​នឹង​វិវត្តទៅ​ជា​ក្អក​ខ្លាំង​ និង​ពេល​ខ្លះ​មាន​សំឡេង​ស្អក​ទៀត​ផង​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ដកដង្ហើម​ និង​ក្អក​គឺ​កាន់​តែ​​​មាន​ភាព​អាក្រក់​ឡើង​នៅ​ពេល​យប់​។​

    ពេល​ណា​​ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​?

    ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​សញ្ញា​ខាង​ក្រោម​នេះ​ ចូរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ៖

  • ពិបាក​ដក​ដង្ហើម​
  • មាន​សំឡេង​ខ្លាំង​នៅ​ពេល​ដកដង្ហើម​
  • ហត់​ខ្លាំង​នៅ​ពេល​ដក​ដង្ហើម​
  • មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​
  • ពិបាក​លេប​អាហារ​
  • មាន​អាការៈ​ស្លេកស្លាំង​​ ឬ​ស្រងូតស្រងាត់​
  • ឆ្អឹង​ទ្រូង​ផត​ចុះ​ឡើង​
  • មាន​អាការៈ​រសាប់រសល់ ឬ​រវើរវាយ​​
  • បបូរ​មាត់​ក្មេង​ឡើង​ខៀវ​
  • ជំងឺ​រលាក​បំពង់​ក​​​បណ្ដាល​មក​ពី​អ្វី​?

    ជំងឺ​នេះ​បណ្ដាល​មក​ពី​វីរុស​ដូច​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ដែរ​ ហើយ​វា​ឆ្លង​តាម​រយៈ​ការ​ក្អក​ កណ្ដាស់​ និង​ចាប់​កាន់​វត្ថុ​ដែល​មាន​មេរោគ​។

    តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​នៅ​ពេល​កូន​​រលាក​បំពង់​ក​?

    ​​កុមារ​ភាគ​ច្រើន​ដែល​មាន​ជំងឺ​រលាក​បំពង់​ក​ គឺ​មិន​ត្រូវការ​ការ​ព្យាបាល​ឡើយ​។​ ប៉ា​ម៉ាក់​អាច​គ្រប់គ្រង​រោគ​សញ្ញា​តាម​រយៈ​វិធីសាស្ត្រ​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​ដែរ។​ ចូរ​​ជំរុញ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្ងប់​ល្អ​ ពីព្រោះ​កូន​ៗ​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម​កាន់​តែ​ខ្លាំង​ ប្រសិនបើ​ពួក​គេ​មិន​សប្បាយ​ចិត្ត​ ខ្លាច​ ឬ​ស្រ្តេស​។ ក្នុង​ករណី​ដែល​​ជំងឺ​រលាក​បំពង់​ក​មាន​សភាព​ធ្ងន់ធ្ងរ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ជា​បន្ទាន់​។

    រលាកបំពង់ក២

    តើ​ប៉ា​ម៉ាក់​អាច​ការពារ​កូន​ឲ្យ​ជៀស​ផុត​​​​ជំងឺ​រលាក​បំពង់​ក​​បាន​ដែរ​ឬ​ទេ​?

    ​ពុំ​មាន​វិធី​ការពារ​ពី​ការ​កើត​​ជំងឺ​រលាក​បំពង់​ក​បាន​ទេ​ ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​អាច​​កាត់​បន្ថយ​ការ​ចម្លង​នៃ​ជំងឺ​នេះ​ តាម​រយៈ៖

    • ឲ្យ​កូន​លាង​សម្អាត​ដៃ​ជា​ប្រចាំ​
    • ​ក្អក​ ឬ​កណ្ដាស់​ដោយ​ខ្ចប់​ជាមួយ​នឹង​ក្រដាស​ជូត​មាត់​
    • សម្អាត​ផ្ទៃ​ខាង​ក្រៅ​ផ្ទះ​ឲ្យ​ស្អាត​ល្អ ​ដើម្បី​កុំ​ឲ្យ​មាន​មេរោគ​ផ្សេង​ៗ​
    • ​មិន​ត្រូវ​​ប្រើប្រាស់​កែវ​ ចាន​ដែល​មិន​ទាន់​លាង​សម្អាត​រួម​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម