backup og meta

ឃើញកូនក្អួតពេលយប់ អាចបណ្ដាលមកពីមូលហេតុប៉ុន្មាននេះ

ឃើញកូនក្អួតពេលយប់ អាចបណ្ដាលមកពីមូលហេតុប៉ុន្មាននេះ

អាការៈ​ក្អួត​ចង្អោរ ជា​សញ្ញា​មួយ​នៃ​សុខភាព​កូន​ដែល​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​បារម្ភ ពិសេស​បើ​អា​អូន​ក្អួត​នៅ​ពេល​យប់។ កូន​ក្អួត​ពេល​យប់​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពេល​ខ្លះ វា​អាច​បញ្ជាក់​ពី​បញ្ហា​ធ្ងន់ធ្ងរ​ដទៃ​ទៀត​ក៏​ថា​បាន។ ហេតុ​អ្វី​បាន​អា​អូន​ក្អួត​ពេល​យប់? គួរ​យក​ទៅ​ពេទ្យ ឬ​ដោះ​ស្រាយ​តាម​វិធី​ណា?

មូល​ហេតុ​បណ្ដាល​ឲ្យ​កូន​ក្អួត​ពេល​យប់

ដើម្បី​រក​ដំណោះ​ស្រាយ​ត្រឹមត្រូវ​មួយ​ទប់​ទល់​នឹង​កូន​ក្អួត​ពេល​យប់ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្អួត​ជាមុន​សិន​ដូច​ជា៖

១. ពុល​ចំណី​អាហារ

ពេល​ខ្លះ កូន​ក្អួត​អាច​ជា​សញ្ញា​ថា រាងកាយ​អា​អូន​បដិសេធ​នឹង​អាហារ​ណា​មួយ​ដែល​កូន​បាន​ញ៉ាំ​នៅ​ពេល​ថ្ងៃ។ ទាំង​អាហារ​ឆៅ ឬ​ឆ្អិន​សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​អា​អូន​ពុល​ ប្រសិន​បើ​វា​ជា​អាហារ​ទុក​ចោល​យូរ ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​គ្មាន​អនាម័យ​ជាដើម។

២. បញ្ហាក្រពះពោះវៀន

ជំងឺ​​នៅ​ក្រពះពោះវៀនឧស្សាហ៍​កើត​នៅ​លើ​កុមារ​ណាស់ ហើយ​ភាគ​ច្រើន​​ធ្វើ​ទុក្ខ​នៅ​ពេល​យប់។ រោគ​សញ្ញា​ចម្បង​នៃ​ជំងឺ​នេះ​គឺ​ក្អួត បូក​រួម​នឹង​សញ្ញា​ដទៃ​ទៀត មាន ចុក​ពោះ ក្ដៅ​ខ្លួន​ស្ទីញៗ រាករូស និង​ឈឺ​ក្បាល។

៣. ក្អក​ខ្លាំង

បើ​សិន​អា​អូន​ក្អក​ខ្លាំង​ពេល​យប់ វា​អាច​រំញោច​ដល់​រ៉េផ្លិច​បំពង់​ក​របស់​កូន​បណ្ដាល​ឲ្យ​ក្អួត​ចេញ​មក។ ក្នុង​ករណី​ដែល​អា​អូន​ដក​ដង្ហើម​តាម​មាត់​ពេល​គេង មាត់ និង​បំពង់​ក​របស់​អា​អូន​នឹង​ស្ងួត ធ្វើ​ឲ្យ​រមាស់​ក​នាំ​ឲ្យ​កូន​ក្អក ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​ក្អួត​ពេល​យប់។

៤. ជំងឺ​ហឺត

ប្រសិន​អា​អូន​មាន​ជំងឺ​ហឺត នោះ​កូន​នឹង​ក្អក ពិបាក​ដង្ហើម​ពេល​គេង​។ នេះដោយសារ​ផ្លូវ​ដង្ហើម​អា​អូន​កាន់​តែ​ឆាប់​រង​ផល​រំខាន​នៅ​ពេល​យប់ អា​អូន​កំពុង​គេង​លក់ ហើយ​រោគ​សញ្ញាមាន​ដូច​ជា​ក្អក ថប់បារម្ភ ពិបាក​គេង អាច​ធ្វើ​ឲ្យ​អា​អូន​ក្អួត​ពេល​យប់​បាន។

វិធី​ដោះស្រាយ​​កូន​ក្អួត​ពេល​យប់

ជា​ធម្មតា អាការៈ​កូន​ក្អួត​ពេល​យប់​កើត​ឡើង​តែ ១-២ដង/យប់ ដែល​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ពេល​អា​អូន​គេង​លក់​វិញ។ ប៉ុន្តែ យើង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ ឲ្យ​កូនញ៉ាំទឹក ព្រោះ​ក្អួត​ធ្វើ​ឲ្យ​រាងកាយកូន​ខ្សោះ​ជាតិ​ទឹក ផ្ដល់​អាហារ​ស្រាល​ចំពោះ​ក្រពះ​ឲ្យ​កូន​ញ៉ាំ​ដូច​ជា បបរ ដើម្បី​កុំ​ឲ្យ​កូន​ឃ្លាន ឬ​ឲ្យ​អា​អូន​សម្រាក​ឲ្យ​បាន​ច្រើន​ជាដើម។ ម៉ាក់​ប៉ា​ត្រូវចាំថា ក្រៅពីទឹកធម្មតា មិនគួរផ្ដល់ភេសជ្ជៈផ្អែមៗដល់កូន ក្រោយពេលក្អួតរួចទេ។

ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បញ្ហា​ក្អួត ជា​ទូទៅ​ធ្វើ​ឲ្យ​រាងកាយ​បាត់​បង់​ជាតិទឹក វា​កាន់​តែ​ជា​បញ្ហា​ធំ​ប្រសិន​បើ​អា​អូន​ក្អួត​ផង រាក​ផង រួម​ផ្សំ​នឹង​រោគ​សញ្ញា​ដទៃ​ខាង​ក្រោម​នេះ​ទៀត ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ដូច​ជា៖

  • ក្ដៅ​ខ្លួន​ខ្លាំង
  • ក្អក​មិន​ឈប់
  • មិន​សូវ​សកម្ម សន្លឹមៗ
  • ចុក​ពោះ ឬ​ឈឺ​ក្បាល​ខ្លាំង
  • ពិបាក​ដក​ដង្ហើម
  • ឡើង​កន្ទួល​ក្រហម​លើ​ស្បែក។

កូនក្អួត

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/child-vomiting-at-night-causes-symptoms-and-treatment/

https://www.babycentre.co.uk/a25007793/vomiting-in-children-ages-one-to-five-whats-normal-and-whats-not

https://www.whattoexpect.com/childrens-health-and-safety/various-types-of-vomiting-and-what-each-kind-means.aspx

កំណែ​ប្រែបច្ចុប្បន្ន

03/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ?

ក្មេងពិបាកលេបថ្នាំ ដោះស្រាយយ៉ាងណា? ចុះបើបញ្ចុកថ្នាំហើយ កូនបែរជាក្អួតមកវិញ គួរធ្វើម៉េច?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម