backup og meta

ម៉ាក់ប៉ាដឹងទេ ពីអាយុ០-៧ឆ្នាំ ផ្លូវអារម្មណ៍កូនអភិវឌ្ឍន៍ម៉េចខ្លះ?

ម៉ាក់ប៉ាដឹងទេ ពីអាយុ០-៧ឆ្នាំ ផ្លូវអារម្មណ៍កូនអភិវឌ្ឍន៍ម៉េចខ្លះ?

ផ្លូវ​អារម្មណ៍​កូន ក្នុង​ការ​លូតលាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​ប្រែ​ប្រួល​ច្រើន​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ចាប់​អារម្មណ៍។ តាម​ពិត​ទៅ កូន​ក្មេង​ក៏​ចេះ​អន់​ចិត្ត កើត​ស្ត្រេស និង​អាច​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​បាន​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ការ​​ដោះ​ស្រាយ​បញ្ហា​អារម្មណ៍​ក្មេង​ងាយស្រួន​នោះ​ទេ ឲ្យ​តែ​ម៉ាក់​ប៉ា​យល់​ពី​អ្វី​ដែល​កូន​ចង់​បាន​ទៅ​តាម​អាយុ​អា​អូន។

ដំណាក់​កាល​នីមួយៗ​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​អារម្មណ៍​កូន

  • អាយុ ០-២ឆ្នាំ ៖ កូន​ត្រូវ​ការ​ភាព​ជិត​ស្និទ្ធ​ពី​ម៉ាក់ប៉ា
  • អាយុ ២-៣ឆ្នាំ ៖ កូន​ធ្វើ​ត្រាប់​តាម​ម៉ាក់ប៉ា
  • អាយ ៣-៤ឆ្នាំ ៖ កូន​ត្រូវ​ការ​ភក្ដី​ភាព​ពី​ម៉ាក់ប៉ា និង​បង​ប្អូន
  • អាយុ ៤-៥ឆ្នាំ ៖ កូន​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ម៉ាក់​ប៉ា​ខ្លាំង
  • អាយុ ៥-៦ឆ្នាំ ៖ កូន​ត្រូវ​ការ​ផ្ដល់​ក្ដី​ស្រលាញ់​ចំពោះ​ម៉ាក់​ប៉ា បង​ប្អូន សាច់ញាតិ និង​សត្វ​ចិញ្ចឹម
  • អាយុ ៦-៧ឆ្នាំ​ឡើង ៖ កូន​ត្រូវ​ការ​ចែក​រំលែក​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន និង​រឿង​ក្នុង​ចិត្ត​ជាមួយ​ម៉ាក់​ប៉ា។

ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ចំណាយ​ពេល​ស្វែង​យល់​ពី​អារម្មណ៍​កូនៗ ពិសេស​ពេល​អា​អូន​លូតលាស់​ដល់​វ័យ​ចូល​រៀន ជា​វ័យ​ដែល​អា​អូន​ចេះ​គិត​បាន​ច្រើន។ កាលណា​ម៉ាក់​ប៉ា​មិន​យល់​ពី​ផ្លូវ​អារម្មណ៍​កូន វា​អាច​បណ្ដាល​ឲ្យ​កូន​អន់​ចិត្ត ធុញ​ថប់ ឬ​កើត​ជា​បញ្ហា​ផ្លូវ​ចិត្ត​ក៏​មាន។

តាម​ពិត​ទៅ ក្មេង​ក៏​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដូច​យើង​មនុស្ស​ធំ​ដែរ។ នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ការ​ស្ដី​បន្ទោស គឺ​ធ្វើឲ្យ​កូន​​កាន់តែ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ឡើង ព្រោះ​ពេល​ធ្វើ​ខុស ​​ក្នុង​ចិត្ត​កូន​​មិន​ស្រណុក ឬ​ភ័យខ្លាច​រួច​ទៅ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ពាក្យ​សម្ដី​ដាក់​កំហិត និង​បង្គាប់បញ្ជា​មួយ​ចំនួន​ក៏​អាច​បំបាក់​ទឹក​ចិត្ត​កូន ព្រោះ​នោះ​ជា​ការ​ដាក់​គំនាប​ដល់​ពួកគេ។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​ទាំង​ឡាយ​គួរ​បញ្ឈប់​ទម្លាប់​ប្រៀបធៀប​កូន​ខ្លួន​ជាមួយ​កូន​គេ​អ្នក​ដទៃ។​

ផ្លូវ​អារម្មណ៍​កូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Emotional Intelligence: What It Means for Kids https://www.understood.org/articles/en/the-importance-of-emotional-intelligence-for-kids-with-learning-and-thinking-differences

Raising an Emotionally Intelligent Child, Ages 1 to 3https://consumer.healthday.com/encyclopedia/children-s-health-10/child-development-news-124/raising-an-emotionally-intelligent-child-ages-1-to-3-646450.html

Is Emotional Intelligence Relevant for Kids? (Games, Cartoons + Toys)  https://positivepsychology.com/emotional-intelligence-for-kids/

កំណែ​ប្រែបច្ចុប្បន្ន

09/08/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រាងកាយកូនក្មេង ឆ្លើយតបនឹងការឆ្លងកូវីដ-១៩ បានល្អជាងមនុស្សចាស់?

៦ សកម្មភាពធ្វើប្រចាំថ្ងៃ ធានាទទួលបានសុខភាពផ្លូវចិត្តល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម