backup og meta

ពេល​កូន​ឈឺ កុំ​ចាប់​កោសខ្យល់​ផ្ដេសផ្ដាស អាចបង្កគ្រោះថ្នាក់

ពេល​កូន​ឈឺ កុំ​ចាប់​កោសខ្យល់​ផ្ដេសផ្ដាស អាចបង្កគ្រោះថ្នាក់

ទម្លាប់​របស់​ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណ​មក ឲ្យ​តែ​មាន​អារម្មណ៍​ធេងធោង មិន​ស្រួល​ខ្លួន​បន្តិច​ដឹង​តែ​ចង់​កោសខ្យល់ ដើម្បី​ឲ្យ​អាការៈ​បាន​ធូរ​ស្រាល។ ជួន​កាល ពេល​កូន​ឈឺ​ល្មមៗ​ក៏​ចាប់​កូន​មក​កោស​ខ្យល់​ដែរ ទាំង​មិន​ដឹង​ថា ការ​កោស​ខ្យល់​ឲ្យ​ក្មេង​ប៉ះពាល់​ដល់​កូន​ច្រើន​យ៉ាង។

មកដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូនត្រង់នេះ

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ពេល​កូន​ឈឺ មិន​ស្រួល​ខ្លួន ឬ​ក្ដៅ​ខ្លួន តែង​ចាប់​កោស​ខ្យល់​ឲ្យ​ក្មេង​ហើយ មិន​ថា​កូន​តូច ឬ​ធំ​ទេ ព្រោះ​ពួក​គាត់​គិត​ថា​ការ​កោស​ខ្យល់​នឹង​ជួយ​ឲ្យ​កូន​បាន​ធូរ។ ប៉ុន្តែ​តាម​ពិត​ទៅ ការ​កោស​ខ្យល់​ឲ្យ​ក្មេង​ផ្ដល់​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ច្រើន​ដូច​ជា៖

១. ប្រកាច់៖ ពេល​កោស​ខ្យល់​ឲ្យ​ក្មេង អា​អូន​ប្រឈម​នឹង​ការ​ប្រកាច់​ព្រោះ​ការ​កកិត​ស្បែក និង​សាច់​ដុំ​ធ្វើ​ឲ្យ​កម្ដៅ​ក្មេង​រឹត​តែ​ក្ដៅ​ខ្លាំង​ឡើង​ថែម​ទៀត។

២. បាត់បង់​ជាតិ​ទឹក៖ នៅ​ពេល​ដែល​កូន​ឈឺ ក្ដៅ​ខ្លួន អាច​បណ្ដាល​ឲ្យ​អា​អូន​បាត់​បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ហើយ​បើ​យើង​កោស​ខ្យល់​ឲ្យ​ក្មេង​ថែម​ទៀត​នាំ​ឲ្យ​រាងកាយ​កូន​កាន់​តែ​បាត់​បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ​ធ្វើ​ឲ្យ​ក្មេង​កាន់​តែ​អស់​កម្លាំង ឬ​អាច​សន្លប់។​

៣. ខូច​សាច់ដុំ៖ ការ​កោស​ខ្យល់​ខ្លាំង​ៗ អាច​នាំឲ្យ​ខូចខាត​សាច់ដុំ បែក​សាច់ដុំ ធ្វើឲ្យ​កម្ទេច​សាច់​ដុំ​ទាំងនោះ​ទៅ​កក​ស្ទះ​នៅ​តម្រង​នោម (ខ្មែរ​យើង​ហៅ​ក្រលៀន) នាំ​ឲ្យ​ខូច​តម្រង​នោម។

៤. រលាក​ស្បែក៖ សម្រាប់​យើង​មនុស្ស​ធំ ការ​កោស​ខ្យល់​គ្រាន់​តែ​វិធី​ព្យាបាល​តាម​បែប​បុរាណ​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​ក្មេង ការ​កោស​ខ្យល់​ប្រៀប​បាន​នឹង​ការ​ធ្វើ​ទារុណ​កម្ម​មួយ ព្រោះ​វា​មិន​ត្រឹម​តែ​មិន​ផ្ដល់​ប្រយោជន៍ច្រើន​​ទេ ថែម​ទាំង​នាំ​គ្រោះ​ថ្នាក់​ដល់​ក្មេង​ទៀត។

ចំណាំ៖ ត្បិត​តែ​ការ​កោស​ខ្យល់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ក៏​ពិត​សម្រាប់​មនុស្ស​ធំ លោក​វេជ្ជបណ្ឌិត​ខាង​លើ​ណែ​នាំ​ថា បើ​មាន​បញ្ហា​មិន​ស្រួល​ខ្លួន​កន្លែង​ណា ត្រូវ​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ជាជាង​ប្រើ​វិធី​បុរាណ​បែប​នេះ ព្រោះ​បើ​ធ្វើ​មិន​ស្រួល​អាច​នាំ​ឲ្យ​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​យើង។ ​

កោស​ខ្យល់​ឲ្យ​ក្មេង

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gua sha: Scraping of back is said to relieve pain and ease other medical problemshttps://www.washingtonpost.com/national/health-science/gua-sha-scraping-of-back-is-said-to-relieve-pain-and-ease-other-medical-problems/2012/09/24/2515229c-cf9a-11e1-8e56-dffbfbe1bd20_story.html

Gua Sha Massage: The History, Benefits and Side Effects https://www.theskingames.com/gua-sha-the-history-benefits-and-side-effects/

កំណែ​ប្រែបច្ចុប្បន្ន

09/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កុំចេះតែកោសខ្យល់ បើមានជំងឺទាំងនេះ គ្រោះថ្នាក់ខ្លាំងណាស់

ពេលឈឺក្បាល កោសខ្យល់នៅកញ្ចឹងក អាចគ្រោះថ្នាក់ធ្ងន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម