ប្រជាជនខ្មែរយើងមានរបៀបម៉ាស្សាម្យ៉ាងហៅថា កោសខ្យល់ដើម្បីសម្រួលរាងកាយឲ្យមានសភាពធូរស្បើយខ្លះ។ វេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា អ្នកជំងឺផ្ដាសាយ ល្ហិតល្ហៃ អស់កម្លាំង ខ្យល់គរ ឬឈឺចុកចាប់លើរាងកាយមួយចំនួន ចូលចិត្តប្រើវិធីនេះជំនួសថ្នាំ ហើយក្នុងនោះដែរលោកក៏បានណែនាំមិនឲ្យអ្នកមានបញ្ហាប៉ុន្មានខាងក្រោមជ្រើសរើសវិធីកោសខ្យល់ឡើយ ព្រោះវាធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើង។
អ្នកជំងឺប្រភេទនេះមិនគួរកោសខ្យល់ អាចបណ្ដាលឲ្យដាច់សរសៃឈាម ព្រោះនៅខ្នងពោរពេញទៅដោយសរសៃប្រសាទជាច្រើន។
សម្រាប់អ្នកជំងឺទឹកនោមផ្អែមវិញ ប្រសិនបើកោសខ្យល់ វាអាចបណ្ដាលឲ្យដាច់ស្បែកចេញឈាម និងពិបាកក្នុងការព្យាបាល។
ចំពោះអ្នកលើសជាតិខ្លាញ់ មានគ្រោះថ្នាក់ខ្លាំង ព្រោះសរសៃឈាមបានត្បៀតជាមួយខ្លាញ់ ហើយនៅពេលកោសវាអាចបណ្ដាលឲ្យដាច់សរសៃឈាម ឈាមហូរចូលក្នុងខ្លួនតាមប្រព័ន្ធសរសៃឈាម។ នៅពេលដែលឈាមហូរចូលនោះដំុកំណកឈាមរត់ទៅស្ទះក្នុងសរសៃឈាមកន្លែងណាមួយ ដូចជាសួត ឬខួក្បាលដែលបណ្ដាលឲ្យស្ទះសរសៃឈាមស្លាប់បាន។
ចង់គណនា BMI ចុចទីនេះ!