កុំចេះតែកោសខ្យល់ បើមានជំងឺទាំងនេះ គ្រោះថ្នាក់ខ្លាំងណាស់

    កុំចេះតែកោសខ្យល់ បើមានជំងឺទាំងនេះ គ្រោះថ្នាក់ខ្លាំងណាស់

    ប្រជាជន​ខ្មែរ​យើង​មាន​របៀប​ម៉ាស្សា​ម្យ៉ាង​ហៅ​ថា កោស​ខ្យល់​ដើម្បី​សម្រួល​រាងកាយ​ឲ្យ​មាន​សភាព​ធូរ​ស្បើយ​ខ្លះ។ ​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ផ្ដាសាយ ល្ហិតល្ហៃ អស់កម្លាំង ខ្យល់គរ ឬឈឺ​ចុកចាប់លើ​រាងកាយ​មួយ​ចំនួន ចូលចិត្ត​ប្រើ​វិធី​នេះ​ជំនួស​ថ្នាំ ហើយ​ក្នុង​នោះ​ដែរ​លោក​ក៏​បាន​ណែនាំ​មិន​ឲ្យ​អ្នក​មាន​បញ្ហា​ប៉ុន្មាន​ខាងក្រោម​ជ្រើសរើស​វិធី​កោស​ខ្យល់​ឡើយ ព្រោះ​វា​ធ្វើឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

    ១- អ្នក​ជំងឺ​លើស​ឈាម

    អ្នក​ជំងឺ​ប្រភេទ​នេះ​មិន​គួរ​កោស​ខ្យល់ អាច​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម ព្រោះ​នៅ​ខ្នង​ពោរពេញ​ទៅ​ដោយ​សរសៃ​ប្រសាទ​ជាច្រើន។

    គួរអាន៖

    ២- អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

    សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​វិញ ប្រសិនបើ​កោស​ខ្យល់ វា​អាច​បណ្ដាល​ឲ្យដាច់​ស្បែក​ចេញ​ឈាម និង​ពិបាក​ក្នុង​ការ​ព្យាបាល។

    អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម

    ៣- អ្នក​ជំងឺ​លើស​ជាតិ​ខ្លាញ់

    ចំពោះ​អ្នក​លើស​ជាតិ​ខ្លាញ់ មាន​គ្រោះ​ថ្នាក់​ខ្លាំង ព្រោះ​សរសៃ​ឈាម​បាន​ត្បៀត​ជា​មួយ​ខ្លាញ់ ហើយ​នៅ​ពេល​កោស​វា​អាច​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម ឈាម​ហូរ​ចូល​ក្នុង​ខ្លួន​តាម​ប្រព័ន្ធ​សរសៃ​ឈាម។ នៅ​ពេល​ដែល​ឈាម​ហូរ​ចូល​នោះដំុកំណកឈាមរត់ទៅស្ទះក្នុង​សរសៃ​ឈាមកន្លែងណាមួយ ដូចជា​សួត ​ឬ​ខួ​ក្បាល​ដែល​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​ស្លាប់បាន។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ 02/06/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម